ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីតម្រូវ​កុមារ១២​នាក់និងគ្រូបង្វឹក ត្រូវគេច​ពីបណ្តាសារព័ត៌មាននៅ​ថ្ងៃ១៩ កក្កដានេះ​?

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អាជ្ញាធរ​រាយការណ៍​ នា​ថ្ងៃ​ទី​១៤​ កក្កដា ​ថា កុមារ​ទាំង​១២​នាក់​និង​គ្រូបង្វឹក​បាល់់ទាត់​ពួក​គេ ដែល​សង្គ្រោះ​ចេញពី​រូងភ្នំ​ទឹក​ជន់​លិច​ នៅ​ភាគ​ខាងជើង​ថៃ អាច​ចាកចេញពី​មន្ទីរពេទ្យ…

ប្រទេស​ថៃ ៖ អាជ្ញាធរ​រាយការណ៍​ នា​ថ្ងៃ​ទី​១៤​ កក្កដា ​ថា កុមារ​ទាំង​១២​នាក់​និង​គ្រូបង្វឹក​បាល់់ទាត់​ពួក​គេ ដែល​សង្គ្រោះ​ចេញពី​រូងភ្នំ​ទឹក​ជន់​លិច​ នៅ​ភាគ​ខាងជើង​ថៃ អាច​ចាកចេញពី​មន្ទីរពេទ្យ នា​ថ្ងៃ​ទី​១៩​ កក្កដា ។ អាជ្ញាធរ​បាន​ណែនាំ​ដល់​ពួក​គេឱ្យ​​នៅ​ឆ្ងាយ​គេច​ចេញពី​បណ្ដា​សារព័ត៌មាន ។

កុមារ​ក្រុមបាល់ទាត់​ជ្រូកព្រៃ​នេះ ជាប់​ក្នុង​រូងភ្នំ​ទឹក​ជន់​លិច ​ចាប់ពី​ថ្ងៃ​ទី​២៣​ មិថុនា ​រហូត​ដល់​ពេល​នាំ​ពួក​គេ​ចេញ​អស់​ប្រើ​ពេល​៣​ថ្ងៃ ទើប​បញ្ជ​ប់​នា​ថ្ងៃ​ទី​១០ កក្កដា ក្នុង​រូងភ្នំ​ថាំ​លួង ។

រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ លោក PIYA SAKOLSATTAYATORN ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ក្រុមបាល់ទាត់​ជ្រូកព្រៃ​ទាំង​១៣​នាក់ សុទ្ធតែ​មាន​សុខភាព​ល្អ ហើយ​មាន​សតិ​ស្មារតី​ល្អ​ទាំងអស់​គ្នា ។ ពួក​គេ​នឹង​ចេញពី​មន្ទីរពេទ្យ​ព្រម​គ្នា​តែ​ម្ដង ដែល​យើង​គ្រោង​ថ្ងៃ​ទី​១៩ កក្កដា ។

កុមារ​ទាំងនេះ​ ព្រមទាំង​ឪពុក​ម្ដាយ​ពួក​គេ ត្រូវ​បាន​ណែនាំ​ឱ្យ​​ពួក​គេ​ប្រើ​ពេលវេលា​ច្រើន​ នៅ​ជាមួយ​មិត្តភក្តិ​និង​ក្រុម​គ្រួសារ ហើយ​គួរ​ចៀសវាង ​កុំ​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​បណ្ដា​សារព័ត៌មាន ព្រោះ​បែប​នេះ ​អាច​នាំ​ឱ្យ​​មាន​បញ្ហា​ស្ត្រែ​ស​។

ក្នុង​វី​ដេ​អូ​ខ្លី​មួយ​ ថត​នៅ​មន្ទីរពេទ្យ​ឈៀង​រ៉ៃ បង្ហាញ​កុមារ​ទាំងនេះ ​ហាក់​មាន​សុខភាព​ល្អ​។ ​ពួក​គេ​ណែនាំ​ខ្លួន​ម្នាក់​ម្ដង​ៗ ដោយ​លើកដៃ​សំពះ​ ហើយ​ប្រាប់​ពី​ស្ថានភាព​សុខភាព​របស់​ពួក​គេ ​រួច​បញ្ជាក់​​ពី​អាហារ​ដែល​ពួក​គេ​នឹក​ចង់​ហូប ក្រោយ​ចេញពី​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ