ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.​បទ​ទួល​ហិប​ឆ្នោត​១​ម៉ឺន​១​ហិប​និង​រថយន្ត​ប្រភេទ​ភី​កកា.ប់​៤០​គ្រឿង​ពី​រដ្ឋាភិបាល​ជប៉ុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​«​គ​.​ជ​.​ប​» បាន​ទទួល​ហិប​ឆ្នោត​ជាង​១​ម៉ឺន​១​ពាន់​ហិប និង​រថយន្ដ​ប្រភេទ​ភី​កកាប់ ចំនួន​៤០​គ្រឿង ពី​រដ្ឋាភិបាល​ជប៉ុន​ដូច​តាម​ការ​ចុះហត្ថលេខា​កន្លង​មក ។ ជំនួយ​ជា​សម្ភារ​នេះ​នឹង​បម្រើ​ឱ្យ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​«​គ​.​ជ​.​ប​» បាន​ទទួល​ហិប​ឆ្នោត​ជាង​១​ម៉ឺន​១​ពាន់​ហិប និង​រថយន្ដ​ប្រភេទ​ភី​កកាប់ ចំនួន​៤០​គ្រឿង ពី​រដ្ឋាភិបាល​ជប៉ុន​ដូច​តាម​ការ​ចុះហត្ថលេខា​កន្លង​មក ។ ជំនួយ​ជា​សម្ភារ​នេះ​នឹង​បម្រើ​ឱ្យ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​មាន​ទឹកប្រាក់​ស្មើនឹង​ជាង​ប្រាំពីរ​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា សម្ភារ​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ប្រគល់​ជូន គ​.​ជ​.​ប រួម​មាន​ហិប​ឆ្នោត​ចំនួន​១១.០០០​ហិប និង​រថយន្ត​ប្រភេទ​ភី​ក​អាប់​(Pickup) ចំនួន​៤០​គ្រឿង ។ ជំនួយ​នេះ​បាន​កើតឡើង បន្ទាប់​ពី​មានការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ក្នុង​ទឹកប្រាក់​៨០០​លាន​យេ​ន រវាង​លោក​ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយនឹង​លោក ហៃ​ដឺ​ហ៊ី​សា ហូ​រី​នូ​ឈី (H.E. Mr. Hiddehisa Horinouchi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

តាម​គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​ដែរ​ថា ជប៉ុន​បាន​ផ្ដល់​ហិប​ឆ្នោត​ចំនួន​១២.០០០​ទៀត​ជា​ជំនួយ​តាំងពី​ឆ្នាំ​១៩៩៨ ដែល​កំពុង​បន្ត​ប្រើប្រាស់​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ខាង​មុខ ៕

កែសម្រួលដោយ