ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឆាំង​​ឃោស​នា​បោះ​ឆ្នោត…មនុស្ស​យ៉ាង​តិច​១២៨​ស្លា.ប់ក្នុង​នោះអ្នក​នយោបាយម្នាក់

5 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ​៖ ​លោក AGHA UMAR BANGHULZAI អ្នក​ទទួលខុសត្រូវ​ខាង​មហា​ផ្ទៃ​ខេត្ត បាន​អះអាង​ថា ​មនុស្ស​យ៉ាងតិច​១២៨​នាក់ ​ក្នុង​នោះ​មាន​អ្នកនយោបាយ​ម្នាក់​​លោក…

ប្រទេស​ប៉ា​គី​ស្ថាន ​៖ ​លោក AGHA UMAR BANGHULZAI អ្នក​ទទួលខុសត្រូវ​ខាង​មហា​ផ្ទៃ​ខេត្ត បាន​អះអាង​ថា ​មនុស្ស​យ៉ាងតិច​១២៨​នាក់ ​ក្នុង​នោះ​មាន​អ្នកនយោបាយ​ម្នាក់​​លោក NAWABZADA SIRAJ RAISANI បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​ជាង​២០០​នាក់​​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ ​កាលពី​ថ្ងៃ​ទី​១៣ ​កក្កដា ប្រឆាំង​មី​ទ្ទីង​ឃោសនាបោះឆ្នោត​មួយ​នៅ​ស្រុក MASTUNG មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​កេ​តា​ទីប្រជុំជន​ខេត្ត​បា​លូត​ជី​ស្ថាន​ភាគ​និរតី​ប៉ា​គី​ស្ថាន​។

ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ លើ​ការ​វាយប្រហារ​នេះ​តាម​វ៉េបសាយ​មួយ​។ ​លោក QAIM LASHARI អធិការ​ប៉ូលិស​ស្រុក​ MASTUNG បញ្ជាក់​ថា​ ការ​ផ្ទុះ​សម្លាប់​​លោក​NAWABZADA SIRAJ RAISANI បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​តំបន់ នៃ​គណ​បក្ស AWAMI នៅ​មណ្ឌលបោះឆ្នោត​ MASTUNG ។​ ហើយ​កូនប្រុស​របស់​លោក RAISANI ឈ្មោះ​ HAKMAL RAISANI ក៏​ធ្លាប់​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ ដោយ​គ្រាប់​បែក​ដៃ​ប្រឆាំង​រថយន្ត​របស់​គេ ក្នុងស្រុក​ដដែល​នេះ​ដែរ ​កាលពី​ឆ្នាំ​២០១១​។​ ពេល​នោះ​លោក ​RAISANI ដែល​ស្ថិត​ក្នុង​រថយន្ត​នោះ​ដែរ ​រួច​ផុត​ពី​គ្រោះថ្នាក់​។

ប្រធានាធិបតី​ប៉ា​គី​ស្ថាន​លោក ​MARNOON HUSSAIN និង​នាយក​រដ្ឋមន្ត្រី​ស្ដីទី​លោក​NASIR UL MULK បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​វាយប្រហារ​នេះ ហើយ​សម្ដែង​នូវ​ភាព​ក្រៀមក្រំ​ចំពោះ​ជន​រង​គ្រោះ​ទាំងអស់​។

ការ​វាយប្រហារ​ថ្ងៃ​ទី​១៣ ​កក្កដា ​នោះ ជា​ការ​វាយប្រហារ​លើក​ទី​៣​ និង​យ៉ាង​បង្ហូរឈាម ក្នុង​​ចំណោម​រលក​នៃ​ការ​វាយប្រហារ ភេរវកម្ម​ប្រឆាំង​បណ្ដា​មេដឹកនាំ​នយោបាយ ដែល​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត ទូទៅ​នៅ​ប៉ា​គី​ស្ថាន​នា​ថ្ងៃ​ទី​២៥ ​កក្កដា​។ ហើយ​​មុន​នេះ​​បន្តិច​នា​ថ្ងៃ​ទី​១៣ ​កក្កដា​ដែរ គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះ​ចំ​ក្បួន​រថយន្ត របស់​លោក AKRAM KHAN DURRANI អតីត​ប្រមុខ​ប្រតិបត្តិ​នៃ​ខេត្ត KHYBER PAKHTUNKHWA ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​និង​របួស​៣២​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ