ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៀរ​ខ្ទេច​កៀរ​ខ្ទី​មិនដឹង​ប្រញាប់​ទៅ​ណា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បើក​កៀរ​ខ្លោងទ្វារវត្ត​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ខ្លោង​​ទ្វារ​វត្ត អរុណ​វ​តី​កែង ផ្លូវជាតិ​លេខ​៤ ដែល​ស្ថិត​នៅ​ភូមិ​អង្គ​កែវ…

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បើក​កៀរ​ខ្លោងទ្វារវត្ត​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ខ្លោង​​ទ្វារ​វត្ត អរុណ​វ​តី​កែង ផ្លូវជាតិ​លេខ​៤ ដែល​ស្ថិត​នៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-២៧០០​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ត្បូង​ទៅ​ជើង បើក​ចេញពី​ផ្លូវជាតិ​លេខ​៤ ចូល​តាម​ខ្លោងទ្វារវត្ត​អរុណ​វ​តី ហើយ​បាន​បើក​កៀរ​ខ្លោងទ្វារវត្ត​ផ្នែក​ខាងស្ដាំ បណ្តាល​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​មក​រថយន្ត​កុងតឺន័រ​ខាងលើ​បាន​បើក​ចេញពី​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុ​ប​ជួយ​ឃាត់​រថយន្ត​បង្ក រួច​រាយការណ៍​ប្តឹង​ទៅ​គណៈកម្មការ​វត្ត​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ ភ្លាម​ៗ​នោះ​មាន​ព្រះសង្ឃ និង​លោកអាចារ្យ​គណៈ
កម្មការវត្ត​​បាន​ចុះ​ទៅ​ដើម្បី​ដោះស្រាយ ព្រមទាំង​ប្រជា​ការពារ រួម​ទាំង​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍និង​សម្រប​សម្រួល​​នៅ​កន្លែង​កើតហេតុ​យ៉ាងច្រើន​កុះករ ភ្លាម​ៗ​នោះ​ភាគី​ខាង​រថយន្ត​កុងតឺន័រ​មិន​មាន​ដំណោះស្រាយ ដើម្បី​ជួសជុល​ខ្លោងទ្វារវត្ត​ដែល​រងការ​ខូចខាតយ៉ាង​ធ្ងន់ធ្ងរ​នោះឡើយ​។

ក្រោយ​ពេល​កើតហេតុ ដោយ​ភាគី​រថយន្ត​កុងតឺន័រ​ខាងលើ​មិន​មាន​ដំណោះស្រាយ មន្ត្រី​ជំនាញ​ចរាចរណ៍​ពោធិ៍​សែន​ជ័យ​បាន​យក​រថយន្ត​កុងតឺន័រ​ខាងលើ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយនៅពេលក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ