ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

HOLLY WOOD នឹង​ចង​ក្រង​រឿង​ក្មេ​ងទាំង​១២នាក់​ជាប់​ក្នុង​រូង​ភ្នំ

5 ឆ្នាំ មុន

ប្រទេស​ថៃ ​៖​ តាម ​TWITTER​ សហ​នាយក​ក្រុមហ៊ុន​ភាពយន្ត​អា​មេ​រិ​ក HOLLYWOOD លោក​ MICHAEL SCOTT​ ដែល​មក​កាន់​ប្រទេស​ថៃ…

ប្រទេស​ថៃ ​៖​ តាម ​TWITTER​ សហ​នាយក​ក្រុមហ៊ុន​ភាពយន្ត​អា​មេ​រិ​ក HOLLYWOOD លោក​ MICHAEL SCOTT​ ដែល​មក​កាន់​ប្រទេស​ថៃ ហើយ​ទៅ​កាន់​ទីតាំង​រូងភ្នំ​ទឹក​លិច តាម​ដាន​ប្រប​តិ​ប​ត្តិ​ការ​ជួយ​សង្គ្រោះ​កុមារ​១២​នាក់​ និង​គ្រូ​បាល់ទាត់​ពួក​គេ​ ដែល​ជាប់​ក្នុង​រូងភ្នំ ហើយ​ក៏​សរសេរ​នា​ថ្ងៃ​ទី​១២ ​កក្កដា​ថា រឿង​នោះ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​រូប​ខ្ញុំ ហើយ​ខ្ញុំ​តាមដាន​នៅ​ថៃ​។ ​លោក​បាន​ថត​វី​ដេ​អូ​មួយ​នៅ​កន្លែង​ជួយ​សង្គ្រោះ​។

លោក ​MICHAEL SCOTT ​រៀបរាប់​ថា​ យើង​នឹង​ប្រមូល​រាល់​ការ​ទាក់ទង​និង​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ចងក្រង​រឿងរ៉ាវ​ច្បាស់ ពី​ការ​ខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ​នេះ​ដែល​ពិភពលោក​ទាំង​មូល រួបរួម​គ្នា​ដើម្បី​ជួយ​កុមារ​១២​នាក់​ចេញពី​រូងភ្នំ​។ ​លោក​ប្រាកដ​ក្នុង​ចិត្ត​ថា ​ខ្សែ​ភា​ព​យន្ត​របស់​លោក​នោះ​នឹង​ទាក់ទាញ​មនុស្ស​ច្រើន​លាន​នាក់​លើ​ពិភពលោក​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ