ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​អ្នកកាសែត​អូស្ត្រាលី​សុំ​ទោស​សម្តេច​តេ​ជោ​ត្រូវ​ជន​អគតិ​លើក​ឡើង​បើ​លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ក្នុង​សំណុំរឿង​របស់​អ្នកកាសែត និង​ថត​ភាពយន្ត​អូស្ត្រាលី​ដែល​បាន​ធ្វើ​លិខិត​សុំ​ទោស​សម្តេច តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ក្នុង​សំណុំរឿង​របស់​អ្នកកាសែត និង​ថត​ភាពយន្ត​អូស្ត្រាលី​ដែល​បាន​ធ្វើ​លិខិត​សុំ​ទោស​សម្តេច តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី ដើម្បី​រួច​ទោស​នោះ​នឹង​មាន​ជន​អគតិ​លើក​ឡើង​ច្រើន ប្រ​សិន បើ​បាន​លើកលែងទោស​មែន ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក James Richetson អ្នក​សារព័ត៌មាន និង​ជា​អ្នក​ផលិត​ខ្សែភាពយន្ត​អូស្ត្រាលី​បាន​សរសេរ​លិខិត​មួយ​ច្បាប់​សុំ​ទោស​សម្តេច​តេ​ជោ ហ៊ុន​សែន ដើម្បី​ឲ្យ​គាត់​មាន​សេរីភាព​វិញ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

លោក សុខ ឥ​សាន​បាន​ឲ្យ​ដឹង​តាម​សារ​អេ​ឡេច​ត្រូ​និ​ត​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១៨​ថា ក្នុង​នាម​ជា​អ្នកកាសែត និង​ជា​អ្នក​ថត​ភាពយន្ត​មិនមែន​ជា​ជន​អវិជ្ជា​ទេ គឺ​សុទ្ធតែ​ជា​អ្នកចេះ​ច្បាប់ ចេះ​ដឹង​ពី​ទំនៀមទម្លាប់​របស់​ប្រទេស​ដែល​ខ្លួន​ទៅ​ធ្វើការ ហើយ​ភាគច្រើន​ចេះ ភាសា​របស់​ប្រជាជន​ប្រទេស​នោះ​ទៀត​ផង ។ ដូច្នេះ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់បោះឆ្នោត និង​ក្រម​សីល​ធ៌​ម​របស់ គជ​ប មិនមែន​ជា​អំពើ​អ​ចេតនា ឬ​មិនដឹង​ខុស​ត្រូវ​ទេ​អាច​ចាត់ទុកជា​ចេតនា​លំអៀង​ខាង​នយោបាយ​ទៅ​រក​គណបក្ស​ណាមួយ​ដែល​ច្បាប់​ហាមឃាត់ និង​ក៏​ដូច​ជា​ក្រម​សីល​ធ៌​ម និង​វិជ្ជាជីវ​សារព័ត៌មាន​ដែរ ។

លោក​បន្ត​ថា ៖« ឥឡូវ​ដល់​ថ្ងៃ​តុលាការ​បើក​សវនាការ​ហើយ​ទើប​ធ្វើការ​សុំ​ទោស​ដោយ​គ្រាន់ តែ​សរសេរ​ខ្លឹមសារ​លំ​ៗ មិន​ច្បាស់លាស់ ។ ការ​សុំ​ទោស​ដើម្បី​បាន​រួច​ទោស​នេះ​មាន​ចំណុច​មួយ​ចំនួន​គួរ​កត់សម្គាល់ ៖ បើ​មានការ​យោគយល់​គេ​នឹង​ចោទ​ថា ជា​រឿង​នយោបាយ​មិនមែន​ជា​រឿង​ផ្លូវច្បាប់​ទេ ។ ថា សមត្ថកិច្ច​ចាប់​អ្នក​អត់​ខុសច្បាប់​ចាប់​ដោយសារ​ការ​ចង់​ធ្វើទុក្ខបុកម្នេញ​អ្ន​សារព័ត៌មាន​ឯករាជ្យ​ដូច​គេ​ធ្លាប់​ចោទ​រួច​មក​ហើយ​» ។លោក​សុខ​ឥ​សាន​ក៏​បាន​ផ្តល់​យ៉ាង​ដូច្នេះ​ថា ដំណោះស្រាយ គឺ​មាន​តែ​ទាំងអស់​គ្នា​គោរព​សមត្ថកិច្ច​តុលាការ​ទុក​ឲ្យ​តុលាការ​វិនិច្ឆ័យ​តាម​អង្គហេតុ និង​អង្គសេចក្តី​ស្រប​តាម​ពិរុទ្ធភាព​នៃ​អំពើ​ល្មើស​ដោយ​ព្រហើន​ចំពោះ​ច្បាប់​កម្ពុជា ។ គួរ​ទុក​ឲ្យ​ជនជាប់ចោទ​រក​មេធាវី​ពូកែ​ទៅ​តតាំង​រឿង​ក្តី​នេះ​នៅ​តុលាការ​ទៅ​វា​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដែល​កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​ពង្រឹង​នៅ​កម្ពុជា ។

យោង​តាម​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា​លោក Jemes Richetson បាន​សរសេរ​លិខិត ផ្ញើ​ជូន​សម្តេច​តេ​ជោ ហ៊ុន​សែន​ដោយ​មាន​ខ្លឹមសារ​ថា លោក​សូម​អភ័យទោស​ចំពោះ​កំហុសឆ្គង របស់​លោក ហើយ​បើសិនជា​មាន​អ្វី​ដែល​លោក​អាច​ធ្វើ​បាន ដើម្បី​លុបលាង​កំហុស​សូម​ឲ្យ លោក​ដឹង លោក​នឹង​ធ្វើ​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី និង​ប្រទេស​កម្ពុជា ។ លោក​សូម​អរគុណ ទុកជា​មុន​ចំពោះ​ការ​អនុគ្រោះ​ដល់​លោក​ជា​ជនបរទេស​ដែល​មិន​មានការ​យល់​ដឹង​ច្បាស់លាស់ អំពី​កម្ពុជា​ដូច​ជា លោក ។ លោក ជែ​ម រីក​ឃិ​ត​សិន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​បណ្តោះអាសន្ន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ មក​ហើយ ។ តុលាការ​បាន​ចោទប្រកាន់​ពី​បទ​ប្រមូលផ្ដុំ​ព័ត៌មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ ការ​ការពារ​ជាតិ​តាម​មាត្រា​៤៤៦ ដែល​ចែង​ថា អំពើ​ទទួល ឬ​ប្រមូលផ្ដុំ ដើម្បី​ផ្ដល់​ទៅ​ឲ្យ​រដ្ឋ បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន​វិធី វត្ថុ ឯកសារ ទិន្នន័យ ព័ត៌មានវិទ្យា ឬ​សាលា​កប​ត្រ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ។

សូម​ជម្រាប​ថា លោក​ជេ​ម​ស៍ រីក​ឃិ​ត​សិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៧ ដោយសារ​តែ​លោក​បាន​បង្ហោះ​យន្តហោះ​ដ្រូ​ន​ថត​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ ២០១៧ ក្នុង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ