ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​ជិត​១​ពាន់​តោន​កាយ និង​ដឹក​ចេញពី​ប្រឡាយ​បឹង​ត្របែក​មួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំរាម​នៅ​ក្នុង​ប្រឡាយ​បឹង​ត្របែក​ដែល​ប្រជាពលរដ្ឋ​យក​ទៅ​បោះចោល​រហូត​មើល​មិនឃើញ​ទឹក​ក្នុង​ប្រឡាយ​នោះ​មក​ដល់​ពេល​នេះ ក្រោយ​ពី​មានការ​ណែនាំ​ពី​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​មក​ពេល​នេះ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​កាយ និង​កើប​ដឹក​ចេញ​បាន​ចំនួន​១៥៤​ឡាន​ស្មើនឹង​ប្រមាណ​៥០% នៃ​សំរាម​ក្នុង​ប្រឡាយ​ហើយ ។ មន្ត្រី​នៃ​មន្ទីរ​សាធារណការ…

រាជធានី​ភ្នំពេញ ៖ សំរាម​នៅ​ក្នុង​ប្រឡាយ​បឹង​ត្របែក​ដែល​ប្រជាពលរដ្ឋ​យក​ទៅ​បោះចោល​រហូត​មើល​មិនឃើញ​ទឹក​ក្នុង​ប្រឡាយ​នោះ​មក​ដល់​ពេល​នេះ ក្រោយ​ពី​មានការ​ណែនាំ​ពី​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​មក​ពេល​នេះ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​កាយ និង​កើប​ដឹក​ចេញ​បាន​ចំនួន​១៥៤​ឡាន​ស្មើនឹង​ប្រមាណ​៥០% នៃ​សំរាម​ក្នុង​ប្រឡាយ​ហើយ ។


មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សំរាម​នៅ​ក្នុង​ប្រឡាយ​បឹង​ត្របែក​ដែល​ប្រជាពលរដ្ឋ​យក​ទៅ​បោះចោល​ក្នុង​ប្រឡាយ​នោះ​គិត​ត្រឹម​ថ្ងៃ​ទី​១១ កក្កដា​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​កាយ​ប្រមូល​សំរាម​នៅ​ប្រឡាយ​បឹង​ត្របែក​បាន​ចំនួន​១៥៤​ឡាន​ស្មើនឹង​ប្រមាណ​៥០% នៃ​សំរាម​ក្នុង​ប្រឡាយ​ហើយ ដើម្បី​រំដោះ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ ។


ជុំវិញ​បញ្ហា​នេះ​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ធ្លាប់​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រឡាយ​បឹង​ត្របែក​ពិសេស​នៅ​ក្រោយ​ស្ថានីយ​បឹង​ត្របែក​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​យក​សំរាម​ទៅ​បោះចោល​រហូត​មើល​មិនឃើញ​ទឹក​ក្នុង​ប្រឡាយ​ទៅ​ហើយ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ក្រោម​ការ​ណែនាំ​ពី​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​មន្ត្រី​ជំនាញ​ដាក់​គ្រឿងចក្រ​ចុះ​កាយ​ភ្លាម​ៗ​តែ​ម្តង ។ លោក​បន្ត​ថា សំរាម​នៅ​ក្នុង​ប្រឡាយ​បឹង​ត្របែក​នេះ​សរុប​ប្រមាណ​ជាង​៣០០​ឡាន គឺ​សរុប​ប្រមាណ​ជិត​១​ពាន់​តោន​នេះ​ដែល​ត្រូវ​កាយ និង​ដឹក​ជញ្ជូន​ចេញ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍នឹង​រួចរាល់ ហើយយកទៅចាក់នៅទីលានចាក់សំរាមខណ្ឌដង្កោ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ