ខេតកណ្តាល ៖ ម្តាយជនរងគ្រោះ ដែលត្រូវក្រុមជនដៃដល់កាប់ប្រហារកូនគាត់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលកាលពីអំឡុង ខែមីនា ឆ្នាំ២០១៨ កន្លងទៅ បានស្រែកដង្ហើយសុំឱ្យសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ជូនកូនគាត់ ខណៈដែលលោក ងួន វុទ្ធី អនុប្រធានតុលាការខេត្តកណ្តាល បានដោះលែងជនសង្ស័យម្នាក់ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ ។
ស្ត្រីឈ្មោះ គីម ស្រ៊ីម ជាម្តាយរបស់ជនរងគ្រោះបាននិយាយរៀបរាប់ថា កូនរបស់គាត់ឈ្មោះ ចេក ភាព ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានក្រុមក្មេងស្ទាវតាមកាប់ប្រហារបណ្តាលឱ្យស្លាប់ រហូតមកដល់ពេលនេះ តុលាការមិនទាន់រកយុត្តិធម៌បាននៅឡើយទេ ឥឡូវបែរជាដោះលែងជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៦ ដែលសមត្ថកិច្ចប៉ូលីសបានចាប់បញ្ជូនទៅតុលាការខេត្តកណ្តាលកាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ ។
ហើយក៍ត្រូវបានលោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាបង្គាប់ឲ្យដោះលែង ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកាប់ជ្រូកលក់ កាលពីថ្ងៃទី០២ កក្តដា ២០១៨ ដែលជាប់ចោទពីបទ”សមគំនិតក្នុងអំពើរឃាតកម្ម” ដែលប្រព្រឹត្តនៅភូមិព្រែកគង់ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ ។
ពាក់ពន្ធ័និងរឿងរ៉ាវខាងលើនេះ ភ្នាក់ងារកាសែតកោះសន្តិភាពបានសួរទៅលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល តែលោកមិនឆ្លើយតបសោះ ។
ចែករំលែកព័តមាននេះ