ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពើ​​​ក្នុង​ល្អាងពណ៌​ទឹកក្រូច​យ៉ាង​ចម្លែក

5 ឆ្នាំ មុន

ហ្គា​បុ​ង​ជា​ប្រទេស​មួយ​នៅ​ទ្វីបអាហ្វ្រិក ជា​តំបន់​មានកេរ្ដិ៍ឈ្មោះ​ផ្នែក​ជីវសាស្ត្រ និង​ជា​ចំណុច​ចាប់អារម្មណ៍​របស់​អ្នក​វិទ្យាសាស្ត្រ​ទូ​ទាំង​ពិភពលោក ។ កាលពី​១០​ឆ្នាំ​មុន​អ្នក​ស្រាវជ្រាវ​ក្នុង​ល្អាង​ជនជាតិ​អា​មេ​រិ​កបាន​ប្រទះ​ឃើញ​ក្រពើ​មួយ​ប្រភេទ​មាន​លក្ខណៈ​ចម្លែក ​ព្រោះ​ដងខ្លួន​មាន​ពណ៌​ទឹកក្រូច​រស់នៅ​ក្នុង​ល្អាង​ដ៏​ងងឹត​ Abanda cave នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្គា​បុ​ង ។…

ហ្គា​បុ​ង​ជា​ប្រទេស​មួយ​នៅ​ទ្វីបអាហ្វ្រិក ជា​តំបន់​មានកេរ្ដិ៍ឈ្មោះ​ផ្នែក​ជីវសាស្ត្រ និង​ជា​ចំណុច​ចាប់អារម្មណ៍​របស់​អ្នក​វិទ្យាសាស្ត្រ​ទូ​ទាំង​ពិភពលោក ។ កាលពី​១០​ឆ្នាំ​មុន​អ្នក​ស្រាវជ្រាវ​ក្នុង​ល្អាង​ជនជាតិ​អា​មេ​រិ​កបាន​ប្រទះ​ឃើញ​ក្រពើ​មួយ​ប្រភេទ​មាន​លក្ខណៈ​ចម្លែក ​ព្រោះ​ដងខ្លួន​មាន​ពណ៌​ទឹកក្រូច​រស់នៅ​ក្នុង​ល្អាង​ដ៏​ងងឹត​ Abanda cave នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្គា​បុ​ង ។

ក្រពើ​ពណ៌​ទឹកក្រូច​នោះ​ស្ថិត​នៅ​ក្នុង​ក្រុម​ក្រពើ​ក្រិន ​Osteolaemus tetraspis ខណៈ​ពេល​អ្នក​ផែន​ដិ​វិទ្យា និង​អ្នក​ស្រាវជ្រាវ​ក្នុង​ល្អាង​ឲ្យ​ដឹង​ថា ដោយសារ​វា​ស្ថិត​នៅ​ក្នុង​ល្អាង​ដ៏​ងងឹត ទើប​ធ្វើ​ឲ្យ​វា​មាន​ពណ៌​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

អ្នក​ផែន​ដិ​វិទ្យា និង​អ្នក​ស្រាវជ្រាវ​ក្នុង​ល្អាង​បាន​បង្ហាញ​ពី​ទំនុកចិត្ត​ថា ក្រពើ​ពណ៌​ទឹកក្រូច​នោះ​អាច​រីក​ធំធាត់​បាន​ប្រវែង​១,៧​ម៉ែត្រ និង​សន្និដ្ឋាន​ថា​ក្រពើ​ប្រភេទ​នោះ​នឹង​រស់នៅ​ក្នុង​ល្អាង​យ៉ាង​យូរ​ប្រហែល​៣.០០០​ឆ្នាំ​អាច​សម្រប​ខ្លួន​តាម​កាលៈទេសៈ​ពី​កម្រិត​ទឹក​ដែល​​មាន​បម្រែបម្រួល​យ៉ាង​ល្អ ។

បច្ចុប្បន្ន​ល្អាង​របស់​ពួក​វា​ក្លាយជា​តំបន់​ទទួល​ការ​អភិរក្ស ។ ក្រៅពី​នេះ​បើ​ប្រៀបធៀប​រវាង​​ក្រពើ​ក្នុង​ល្អាង ជាមួយ​ក្រពើ​ធម្មតា​មានការ​បញ្ជាក់​ថា​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​១០០​ភាគរយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ