ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព​ន្លឿ​ន​និង​ប្តូរ​យុទ្ធ​សា​ស្ត​ថ្មី​​ជួ​យស​ង្រេ្គ​ោះនេះ គឺ​បន្ទាប់​ពី​បាត់​ជីវិត​អ្នក​មុជទឹក​ថៃ​ម្នាក់

5 ឆ្នាំ មុន

ប្រតិបត្តិការ​ត្រៀម​ជួយ​សង្គ្រោះ​នេះ ​ជា​រឿង​ស្មុគស្មាញ​ដោយសារ​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​មក​វិញ​ កាលពី​ថ្ងៃ​សុក្រ ស្រប​ពេល​ដែល​មាន​គ្រោះថ្នាក់​ស្លាប់​បាត់បង់​ជីវិត​អ្នក​មុជទឹក​ថៃ​ម្នាក់ ដែល​មាន​នាទី​ហែល​ទឹក​យក​ដប​ខ្យល់​អុកស៊ីហ្សែន​ ទៅ​ដាក់​ក្នុង​រូងភ្នំ ។ គ្រោះថ្នាក់​នោះ​ បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ខ្លះ​បាក់ទឹកចិត្ត ។…

ប្រតិបត្តិការ​ត្រៀម​ជួយ​សង្គ្រោះ​នេះ ​ជា​រឿង​ស្មុគស្មាញ​ដោយសារ​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​មក​វិញ​ កាលពី​ថ្ងៃ​សុក្រ ស្រប​ពេល​ដែល​មាន​គ្រោះថ្នាក់​ស្លាប់​បាត់បង់​ជីវិត​អ្នក​មុជទឹក​ថៃ​ម្នាក់ ដែល​មាន​នាទី​ហែល​ទឹក​យក​ដប​ខ្យល់​អុកស៊ីហ្សែន​ ទៅ​ដាក់​ក្នុង​រូងភ្នំ ។ គ្រោះថ្នាក់​នោះ​ បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ខ្លះ​បាក់ទឹកចិត្ត ។

មរណភាព​របស់​អតីត​ទាហាន​ម៉ា​រី​ន​ថៃ​ម្នាក់ ​នៅ​ក្នុង​ប្រតិបត្តិការជួយ​សង្គ្រោះ​នេះ​ បាន​តម្រូវ​ឱ្យ​អាជ្ញាធរ​ថៃ​ពិនិត្យ​ឡើង​វិញ ពី​យុទ្ធសាស្ត្រ​ជួយ​សង្គ្រោះរំដោះ​ក្មេង​ប្រុស​​ថៃ​ ដែល​កំពុង​ជាប់​ក្នុង​រូងភ្នំ ដោយសារ​ទឹកជំនន់​ជ្រៅ​ក្នុង​ល្អាង ។

លោក Saman Kunan ជា​អតីត​ទាហាន​ថៃ​ម្នាក់​បាន​ស្លាប់ ​ដោយសារ​ខ្វះ​អុកស៊ីហ្សែន នៅ​ពេល​ហែល​ចេញ​មក​ពី​ក្នុង​រូងភ្នំ​វិញ ។ អតីតមន្ដ្រី​នៃ​កងទ័ពជើងទឹក​ថៃ​រូប​នេះ បាន​ស្ម័គ្រចិត្ត​យក​បំពង់​អុកស៊ីហ្សែន​ទៅ​ដាក់​ពង្រាយ​នៅ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​រូងភ្នំ ប៉ុន្តែ​នៅ​ពេល​មុជទឹក​ត្រឡប់​មក​វិញ គាត់​ខ្វះ​អុកស៊ី​ហ្សែន​សម្រាប់​ខ្លួនឯង រហូត​សន្លប់​បាត់ស្មារតី ហើយ​ក្រោយមក​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​សុក្រ​ទី​៦ កក្កដា ។

ប្រធាន​មណ្ឌល​ដោះស្រាយ​វិបត្តិ​បន្ទាន់​របស់​ថៃ និង​ជា​មេបញ្ជាការ​ទ័ពជើងទឹក​បាន​និយាយ​ជា​ជម្រើស​ដែល​​មាន​កាន់តែ​តិច សម្រាប់​ជួយ​រំដោះ​យក​មនុស្ស​ចេញពី​ក្នុង​រូងភ្នំ ។ លោក អា​ប៉ាក​នយូ​កង​កែវ មេបញ្​ជាការ​កង​កុម្ម​ង់​ដូរ​ជើង​ទឹក​ថៃ​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា​ «​ដំបូង​ឡើយ យើង​ធ្លាប់​គិត​ថា ក្មេង​ៗ​អាច​ស្នាក់​នៅ​បន្ត​ក្នុង​រូងភ្នំ យូរ​តទៅ​ទៀត​…​ ប៉ុន្តែ​ពេល​នេះ​អ្វី​ៗ​បាន​ផ្លាស់​ប្តូរ ។ យើង​មាន​ពេល​មួយ​ជា​កំណត់​ប៉ុណ្ណោះ​ មិន​អាច​ឱ្យ​ពួក​គេ​ស្នាក់​នៅ​បន្ត​រហូត​ដល់​រាប់​ខែ​នោះ​ទេ​» ។

ប្រធាន​មណ្ឌល​ដោះស្រាយ​វិបត្តិ​ថៃ​ទទួលស្គាល់​ដែរ​ថា ខ្យល់​អុកស៊ីហ្សែន​នៅ​ល្អាង​ដែល​ក្មេង​កំពុង​រង់ចាំ​ចេញពី​ក្នុង​រូង​បាន​ធ្លាក់​ចុះ​ពី​២១​មក​នៅ​ត្រឹម​១៥​ភាគរយ ។ គ្រូពេទ្យ​កំពុង​មាន​វត្តមាន​ជាប់​ជាមួយ​កុមារ​ដើម្បី​តាមដាន​សុខភាព​និង​បាន​បង្ហាត់​ឱ្យ​ពួក​គេ រៀន​ដកដង្ហើម​ជាមួយ​ម៉ាស​ក្នុង​ទឹក​ក្នុង​ករណី​ត្រៀម​ការ​បើក​ប្រតិបត្តិការ​រំដោះ​ពួក​គេ​ចេញពី​ក្នុង​រូងភ្នំ ។

អត្ថបទសរសេរ ដោយ