ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលម្ចាស់​ត្រឡប់មក​វិញ​រន្ធត់បែបណា!…បើអ្វីៗខ្ទេចគ្មានសល់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​អត់លេខ ផ្លូវ​បេតុង ភូមិ​ក្រាំង​អង្ក្រង​ទី​១​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​អត់លេខ ផ្លូវ​បេតុង ភូមិ​ក្រាំង​អង្ក្រង​ទី​១​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។

បើ​តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុខ​ពេល​កើតហេតុ ផ្ទះ​ខាងលើ​បាន​ចាក់សោ​ទ្វារ ព្រោះ​ម្ចាស់ផ្ទះ​បាន​ចេញ​ទៅ​ធ្វើការ​មិន​ទាន់​ត្រឡប់​មក​វិញ​នោះ​ទេ តែ​មាន​ធុំក្លិន​ឈ្ងៀម និង​មាន​ផ្សែងហុយ​យ៉ាង​ខ្មួលខ្មាញ់​ចេញ​មក​ពី​ផ្ទះ​កើតហេតុ​ខាងលើ បន្ទាប់​មក​ក៏​ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​បាន​លេច​មក​ឆាបឆេះ​ផ្ទះ​កើតហេតុ​យ៉ាង​សន្ធោសន្ធៅ ។

ប្រជា​ពលរដ្ឋ​បាន​បន្តទៀត​ថា ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ដងទឹក និង​ទាញ​ទុយោ​បាញ់​ពន្លត់ តែ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​ភ្លើង បាន ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ចំនួន​បី​គ្រឿង​បាន​មក​ដល់ តែ​ជា​អកុសល​ពេល​ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ដល់ ផ្ទះ​កើតហេតុ​ខាងលើ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​បាត់​ទៅ​ហើយ​។ ចំណែកឯ​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ត្រឹមតែ​បាញ់​ពន្លត់​រងើកភ្លើង​ដែល​នៅ​សេសសល់​តែ​ប៉ុណ្ណោះ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ផ្ទះ​កើតហេតុ​ខាងលើ​មាន​ម្ចាស់​ឈ្មោះ ស៊ុន សុខ​ខន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ផ្ទះ​កើតហេតុ​ខាងលើ មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ ជា​ប្រភេទ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ឆេះ​អស់ទាំង​ស្រុង​។ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ថា បង្ក​ឡើង​ដោយ​ឆ្លង​ចរន្តអគ្គិសនី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ