ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជាង​១៨​ពាន់​នាក់​​ត្រូវ​ដកហូត​តំណែង​

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​ ៖​ មន្ត្រី​ជាង​១៨០០០​នាក់​ត្រូវ​​បាន​ដកហូត​តំណែង​នៅ​តួ​ក​គី តាម​រយៈ​ក្រិត​មួយ​​ចេញផ្សាយ​ដោយ​កាសែត​ផ្លូវការ ​កាលពី​ថ្ងៃ​ទី​៨​ ខែកក្កដា ឆ្នាំ២០១៨ ក្នុង​នោះ​​ជា​ច្រើន​​នាក់​ជា​សមាជិក​កងកម្លាំង​ប៉ូលិស តែ​ក៏​មាន​បណ្ដា​គ្រូបង្រៀន​ និ​ងបណ្ដា​សាស្ត្រា​ចារ្យ​សាកលវិទ្យាល័យ​ផង​ដែរ​។…

ប្រទេស​តួ​ក​គី​ ៖​ មន្ត្រី​ជាង​១៨០០០​នាក់​ត្រូវ​​បាន​ដកហូត​តំណែង​នៅ​តួ​ក​គី តាម​រយៈ​ក្រិត​មួយ​​ចេញផ្សាយ​ដោយ​កាសែត​ផ្លូវការ ​កាលពី​ថ្ងៃ​ទី​៨​ ខែកក្កដា ឆ្នាំ២០១៨ ក្នុង​នោះ​​ជា​ច្រើន​​នាក់​ជា​សមាជិក​កងកម្លាំង​ប៉ូលិស តែ​ក៏​មាន​បណ្ដា​គ្រូបង្រៀន​ និ​ងបណ្ដា​សាស្ត្រា​ចារ្យ​សាកលវិទ្យាល័យ​ផង​ដែរ​។

មនុស្ស​សរុប​១៨៦៣២​នាក់ ​ក្នុង​នោះ​មាន​មន្ត្រី​ប៉ូលិស​ជាង​៩០០០​នាក់ ​និង​សមាជិក​កង​ទ័ព​៦០០០​នាក់ ​ត្រូវ​បាន​គេ​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​មនុស្ស​ដែល​ត្រូវ​ដក​ចេញ តាម​រយៈ​ក្រិត​​នេះ ដែល​ការ​ដក​តំណែង​នោះ​ត្រូវ​បាន​បណ្ដា​សារព័ត៌មាន​ចាត់​ទុក​ថា​ ជា​ការ​ដក​ហូត​​តំណែង​លើក​ចុង​ក្រោយ ​មុន​ពេល​លុប​ចោលការ​ប្រកាស​អាសន្ន​ក្នុង​ប្រទេស​នា​ថ្ងៃ​ទី​៩ ​កក្កដា​។

ម្យ៉ាងវិញទៀត​និយោជិត​ប្រមាណ​ជា​១០០០​នាក់​នៃ​ក្រសួង​យុត្តិធម៌​ និង​៦៥០​នាក់​នៃ​ក្រសួង​អប់រំ​ ក៏​ត្រូវ​ដក​តំណែង​ដែរ​។ ហើយ​​បណ្ដា​សារព័ត៌មាន​តួ​ក​គី​ បាន​និយាយ​ថា  អាច​​លុប​ចោលការ​ប្រកាស​អាសន្ន​ក្នុង​ប្រទេស ក្រោយ​រដ្ឋប្រហារ​មិន​សម្រេច នា​ថ្ងៃ​ទី​៩​កក្កដា ​ក្រោយ​ការ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​អាណត្តិ​ថ្មី​របស់​ប្រធានាធិបតី​លោក​រី​ស៊ី​ ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ខណៈ​ការ​លុប​ចោ​យ​ការ​ប្រកាស​អាសន្ន​នេះ​ជា​ការ​សន្យា​មួយ​​ក្នុង​ចំណោម​ការ​សន្យា​របស់​លោក ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។

​ហើយ​នៅ​ថ្ងៃ​ទី​៩ ​កក្កដា​នោះ ​ក៏​កំណត់​ផង​ដែរ​ពី​ការ​ចូល​ជា​ធរមាន​នៃ​ប្រព័ន្ធ​ដឹកនាំ​ប្រធានា​ធិបតី​និយម ដោយ​យោង​តាម​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​អនុម័ត​កាលពី​ខែមេសា​ ឆ្នាំ​២០១៧​។ ​ប្រព័ន្ធ​នោះ​លុប​ចោល​តំណែង​នាយក​រដ្ឋមន្ត្រី រួច​អំណាច​ភាគ​ច្រើន​ស្ថិត​លើ​ប្រធានាធិបតី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ