ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ភូមានិមន្តមករូង​ភ្នំជាថ្មីទៀត… ដោះ​ស្រាយ​​តាម​ផ្លូវ​ងងឹត​ដែរ​

5 ឆ្នាំ មុន

​ប្រភពពី​ Bangkok Post បាន​ឱ្យ​ដឹង​ថា ព្រះសង្ឃ​ភូមាដែល​កន្លង​មក ​បាន​ទាយ​ត្រូវ​រឿង​ក្មេង​ៗ​ជាប់​ នៅ​ក្នុង​រូងភ្នំកាលពីពេលកន្លងមក ​គឺ​បាន​និមន្ត​ទៅ​កាន់​កន្លែង​នោះ​ម្តងទៀត​ហើយ ដើម្បី​ធ្វើការ​បន់ស្រន់​ឱ្យ​​ក្មេង​​ៗ​ឆាប់​​ចេញ​មក​វិញ​​ដោយ​សុវត្ថិភាព​ ។…

​ប្រភពពី​ Bangkok Post បាន​ឱ្យ​ដឹង​ថា ព្រះសង្ឃ​ភូមាដែល​កន្លង​មក ​បាន​ទាយ​ត្រូវ​រឿង​ក្មេង​ៗ​ជាប់​
នៅ​ក្នុង​រូងភ្នំកាលពីពេលកន្លងមក ​គឺ​បាន​និមន្ត​ទៅ​កាន់​កន្លែង​នោះ​ម្តងទៀត​ហើយ ដើម្បី​ធ្វើការ​បន់ស្រន់​ឱ្យ​​ក្មេង​​ៗ​ឆាប់​​ចេញ​មក​វិញ​​ដោយ​សុវត្ថិភាព​ ។

ក្រោយ​ការ​រក​ឃើញ​ក្មេង​ៗ គ្រប់​គ្នា​មានការ​អរ​សប្បាយ ហើយ​មិន​ត្រឹមតែ​គិតដល់​គុណ​របស់​អ្នក​ជួយ​សង្គ្រោះ​ប៉ុណ្ណោះ​ទេ គេ​ក៏បាន​អរគុណ​ដល់​ព្រះសង្ឃ​ភូមា​ ព្រះ​នាម Boonchum Yannasangwalo
ផង​ដែរ​។ ព្រះ​តេជគុណ​ គឺជា​សង្ឃ​តាំងសីល​ក្នុង​ព្រៃ ហើយ​គង់នៅ​វត្ត Phra That Don Ruang ក្នុង​ក្រុង​ពង្ស នៃ​រដ្ឋ​សាន​របស់​ភូមា​ ។ ដំណើរ​ត្រាច់ចរ​របស់​ព្រះ​តេជគុណ ធ្វើ​ឡើង​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ភាគ​ខាងជើង​ ឈាង​ខាងកើត​ប្រទេស​ភូមា និង ភាគ​ខាងជើង​នៃ​ប្រទេស​ឡាវ​ ។ គេ​ហៅ​ព្រះ​តេជគុណ​ថា ​ជា «​សង្ឃ​នៃ​បី​ប្រទេស»​ ។

នៅ​មុន​ពេល​ដែល​ព្រះ​តេជគុណ​និមន្ត​មក​កាន់​រូងភ្នំ ដើម្បី​ធ្វើ​ពិធី​ផ្លូវ​ងងឹត មាន​ស្ត្រី​ម្នាក់​ឈ្មោះ Nattanuch Prasertong ដែល​ជា​ម្ចាស់​ហាង​នៅ​ស្រុក Chiang Dao ខេត្ត Chiang Mai បាន​បង្ហោះ​សារ​ចូល​ទៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដែល​សរសេរ​ថា នាង​បាន​សុបិន​ឃើញ​បារមី​មក​ប្រាប់​ឲ្យ​នាង​រក​ព្រះសង្ឃ​មក​កាន់​រូងភ្នំ ដើម្បី​រំដោះ​កម្ម​ដោះ​លែង​ក្មេង​ៗ​ចេញ​មក​បាន ​។

ស្ត្រី​ដែល​ជា​ម្ចាស់​ហាងប្រាប់​ថា នាង​មិន​ចង់​ល្បី​អ្វី​នោះ​ទេ​។ ម្យ៉ាងទៀត នាង​ក៏​មិន​ជឿ​រឿង​ផ្លូវ​ងងឹត​បែប​នេះ​ដែរ ព្រោះតែ​នាង​កាល​មុន ​រស់នៅ​អា​មេ​រិ​ក​យូរណាស់​មក​ហើយ​។ នាង​បង្ហោះ ​ព្រោះតែ​នាង​ចង់​ជួយ​ដល់​ក្មេង​ៗ​ ។ នៅ​ខណៈ​ដែល​ក្រុម​ជួយ​សង្គ្រោះ​កំពុងធ្វើការ​ស្វែងរក​ក្មេង​ៗ ព្រះ​តេជគុណ Boonchum បាន​និមន្ត​មក​ដល់​កន្លែង​ហើយ​ប្រាប់​គ្រប់​គ្នា​ថា ពួក​គេ​នឹង​អាច​រក​ឃើញ​ក្មេង​ក្នុង​ពេល​២​ថ្ងៃ​ទៀត​។ ដោយសារ​
តែ​សង្ឃដីកា​មួយ​ម៉ាត់​នេះ​ហើយ ធ្វើ​ឲ្យ​ម្តាយ​ឪពុក​របស់​ក្មេង​ៗ និង ក្រុម​អ្នក​ជួយ​សង្គ្រោះ​កាន់តែ​មាន​កម្លាំង​ចិត្ត ។

​រយៈពេល​២​ថ្ងៃ ក្រោយ​សង្ឃដីកា​របស់​ព្រះ​តេជគុណ ក្មេង​ៗ​ពិតជា​ត្រូវ​គេ​រក​ឃើញ​មែន​។ គ្រប់​គ្នា​មានការ​ជឿជាក់​លើ​ព្រះសង្ឃ​ភូមា​មួយ​អង្គ​នេះ​មែនទែន​។ នា​ពេល​នេះ ព្រះ​តេជគុណ​បាន​និមន្ត​មក​បន់ស្រន់​ដោះ​ស្រាយ​​តាម​ផ្លូវ​ងងឹត ដើម្បី​ឲ្យ​ក្មេង​ៗ និងអ្នក​ជួយ​សង្គ្រោះ​អាច​ចេញ​មក​បាន​ដោយ​សុវត្ថិភាព​ ។

អត្ថបទសរសេរ ដោយ