ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​រថយន្តក្រុង ជា​អំណោយ​ប្រទេស​ជប៉ុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ដែល​ទើប​នាំ​ចូល…

រាជធានី​ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ដែល​ទើប​នាំ​ចូល និង​រក្សា​ទុក​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ពង្រីក​សេវា​ដឹក​អ្នកដំណើរ​សាធារណៈ​បន្ថែម​។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ប្រទេស​ជប៉ុន បាន​ផ្តល់​អំណោយ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ តាម​រយៈ​រាជរដ្ឋាភិបាល​កម្ពុជា រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ​ចំនួន​៨០​គ្រឿង តែ​ពេល​នេះ ដឹក​ជញ្ជូន​មក​ដល់​រាជធានី​ភ្នំពេញ ចំនួន​២០​គ្រឿង​សិន និង​ដឹក​ជញ្ជូន​នៅ​ពេល​ក្រោយ​បន្តបន្ទាប់​ទៀត​។ លោក អ៊ា​ន សុ​ឃី​ម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង មាន​រថយន្តក្រុង​ចំនួន​១៥៥​គ្រឿង ដែល​កំពង់​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សំខាន់​ៗ​ចំនួន​៨​ខ្សែ ដែល​មាន​មនុស្ស​ជិះ​ជាង​២​ម៉ឺន​នាក់ ក្នុង​១​ថ្ងៃ​។

លោក​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ជំនួយ​រថយន្ត​ចំនួន​៨០​គ្រឿង​ពី​ប្រទេស​ជប៉ុន​ទៀត​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពង្រីក​ខ្សែ​រត់​បន្ថែម​ទៀត ដើម្បី​បង្ខិត​សេវាកម្ម​នេះ​ឲ្យ​នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ