ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​ទទួល​បទចោទប្រកាន់​រឿង​ពុក​រលួយ

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ​៖ ​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក​ណា​ជីប​ រ៉ា​ហ្សា​ក់ ​ដែល​សង្ស័យ​ថា លួច​ពង្វាង​យក​ប្រាក់​ជាច្រើន​លាន​អឺ​រ៉ូ​ពី​មូលនិធិ​មួយ​ដែល​លោក​បង្កើត​ឡើង កាលពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៨…

ប្រទេស​ម៉ា​ឡេ​ស៊ី ​៖ ​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក​ណា​ជីប​ រ៉ា​ហ្សា​ក់ ​ដែល​សង្ស័យ​ថា លួច​ពង្វាង​យក​ប្រាក់​ជាច្រើន​លាន​អឺ​រ៉ូ​ពី​មូលនិធិ​មួយ​ដែល​លោក​បង្កើត​ឡើង កាលពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៨ ​ត្រូវ​គេ​ដាក់​ការ​ចោទប្រកាន់​ហើយ ក្រោយ​ពេល​ចាប់ខ្លួន​លោក ក្នុង​ក្រប​ខណ្ឌ​នៃ​រឿងអាស្រូវ​ហិរញ្ញវត្ថុ ដែល​រុញច្រាន​លោក​ឲ្យ​ខ្ទាត​ចេញពី​តំណែង​។

លោក​ណា​ជីប ​បាន​ទៅ​បង្ហាញខ្លួន​ក្នុង​តុលាការក្រុង​គូ​ឡា​ឡាំ​ពួរ​មួយ ដែល​នៅ​ទីនោះ​រដ្ឋ​អាជ្ញា​​បាន​ស្នើ​ឲ្យ​ផ្ទេរ​សំណុំរឿង​នេះ​ ទៅ​តុលាការ​ជាន់ខ្ពស់​មួយ ដោយ​គិតដល់​ទំហំ​នៃ​សំណុំ​រឿង​។​ លោក​ណា​ជីប​ទទួល​ការ​ចោទប្រកាន់​៤​ករណី​ គឺ​៣​ករណី​ពី​បទ​រំលោភ​បំពាន​សេចក្ដី​ទុកចិត្ត ហើយ​បទចោទប្រកាន់​ទី​៤ លើ​ការ​ទទួល​សំណូក​មាន​ទឹកប្រាក់​៤២​លាន ​រីង​ហ្គី​ត​ប្រមាណ​៨,៩​លាន​អឺ​រ៉ូ​។​ លោក​អាច​ទទួល​ការ​កាត់ទោស​ដាក់គុក​ដល់​២០​ឆ្នាំ​។

ការ​ចោទប្រកាន់​ទាំងនេះ​ទាក់ទិន​ដល់ ក្រុមហ៊ុន SRL INTERNATIONAL ជា​សាខា​របស់ ​1MDB​ ជា​មូលនិធិ​មួយ​បង្កើត​ឡើង​ដោយ​លោក​ណា​ជីប ពេល​លោក​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​២០០៩​ ហើយ​ 1MDB ​បច្ចុប្បន្ន​ជំពាក់​បំណុល​គេ​ដល់​ទៅ​១០​ពាន់​លាន​អឺ​រ៉ូ​។

ក្រោយ​ពី​លោក​ណា​ជីប​ ចាក​ចេញពី​អំណាច ប៉ូលិស​លាតត្រដាង​ពី​ការ​ចាប់​រឹបអូស​ឡាំង​​ជា​ច្រើន​រយ ដែល​ដាក់​កាបូបដៃ​ថ្លៃ​ៗ​ញាត់​ប្រាក់​ និង​គ្រឿងអលង្ការ​ពេញ ពេល​ធ្វើ​ការ​ឆែកឆេរ​នានា​ក្នុង​ក្រប​ខណ្ឌ នៃ​ការ​ស៊ើ​ប​អង្កេត​លើ​ការ​ពង្វាង​យក​មូលនិធិ​របស់​លោក​​ណា​ជីប ដែល​កាន់​អំណាច​ពី​ឆ្នាំ​២០០៩ ​ដល់​ខែឧសភា​ ២០១៨​។

រដ្ឋាភិបាល​ថ្មី​ចេញពី​ការ​បោះ​ឆ្នោត​សភា​ថ្ងៃ​ទី​១០​ ឧសភា​ ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​លោក​មហា​ធៀរ ​មហា​ម៉ា​ដ អាយុ​៩២​ឆ្នាំ​ ធ្លាប់​ប្រកាស​ថា​ ចង់​ឲ្យ​មានការ​ប្រមូល​យក​វិញ បណ្ដា​មូលនិធិ​ដែល​ពង្វាង​យក​ពី​ក្រុមហ៊ុន​រដ្ឋ​នោះ ប្រមាណ​ជា​៦៤០​លាន​អឺ​រ៉ូ​។ សំណុំ​រឿង​ 1MDB​ ជា​កម្មវត្ថុ​នៃ​ការ​ស៊ើ​ប​អង្កេត​ក្នុង​ប្រទេស​ជា​ច្រើន ពិសេស​សិង្ហ​បុរី ស្វ៊ី​ស​ និង​សហរដ្ឋអាមេរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ