ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កៃ​ភ្លើងអាគុយដាក់​ចាប់សត្វព្រៃ មានអីឆក់អ្នកភូមិផងឆក់ខ្លួនឯង

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​សំបូរ​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​អន្ទាក់​ដាក់​សត្វព្រៃ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​បាន​ដាក់​អន្ទាក់​រាយ​ចាប់​សត្វព្រៃ ដោយ​ប្រើ​ចរន្ត​ភ្លើង និង​បង្ក​ឱ្យ​មាន​អ្នក​ភូមិ​រងគ្រោះថ្នាក់ ។ បុរស​២​នាក់​ ក្នុង​នោះ​មាន​ម្នាក់​ជា​ព្រាន​បរបាញ់​សត្វ…

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​សំបូរ​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​អន្ទាក់​ដាក់​សត្វព្រៃ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​បាន​ដាក់​អន្ទាក់​រាយ​ចាប់​សត្វព្រៃ ដោយ​ប្រើ​ចរន្ត​ភ្លើង និង​បង្ក​ឱ្យ​មាន​អ្នក​ភូមិ​រងគ្រោះថ្នាក់ ។

បុរស​២​នាក់​ ក្នុង​នោះ​មាន​ម្នាក់​ជា​ព្រាន​បរបាញ់​សត្វ និង​ម្នាក់​ទៀត​ទំនងជា​ម្ចាស់​អន្ទាក់ សត្វ បាន​រង​របួស​រាង​កាយ​ដោយសារ​ចរន្តអគ្គិសនី​ឆក់ ខណៈ​បាន​រាយ​អន្ទាក់​នៅ​ក្នុង​ព្រៃ ដើម្បី​ចាប់​សត្វព្រៃ ពិសេស​ឈ្លូស​និង​ជ្រូកព្រៃ​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ក្រោយ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ដោយសារ​ចរន្ត​ភ្លើង​បង្កៃ​អន្ទាក់​សត្វ​ឆក់​នេះ បណ្តាល​ឲ្យ​ព្រាន​បរបាញ់​សត្វ​ម្នាក់​ឈ្មោះ ទិ​ត្យ ធា​រឹទ្ធ អាយុ​៣០​ឆ្នាំ រង​របួស​ដាច់​ម្រាមដៃ​ខាងឆ្វេង​និង​ខាងស្តាំ របួស​ចង្កេះ​និង​ជើង​ធ្ងន់ ខណៈ​ជន​រង​គ្រោះ​ដើរ​បរបាញ់​សត្វ​ក្នុង​ព្រៃ​ហើយ​ជាន់​អន្ទាក់​សត្វព្រៃ​បង្កៃ​ចរន្តអគ្គិសនី ដែល​គេ​រាយ​សម្រាប់​ចាប់​សត្វ ។

ក្រៅពី​ជន​រង​គ្រោះ​ម្នាក់​នេះ ក៏​ម្នាក់​ទៀត​ឈ្មោះ ជុំ ទូច អាយុ​៥៩​ឆ្នាំ រស់នៅ​ឃុំ​សំបូរ​បាន​រង​របួស​ដូច​គ្នា​ដែរ ។ ជន​រង​គ្រោះ​រូប​នេះ​ត្រូវ​គេ​សង្ស័យ​ថា​អាច​ជា​ម្ចាស់​អន្ទាក់​សត្វ តែ​ភ្លាត់ស្នៀត​ក៏​ឆក់​ខ្លួនឯង ។ គេ​សង្ស័យ​ថា ទំនង​នៅ​ពេល​ដែល​អន្ទាក់​ដាក់​សត្វ​ឆក់​មនុស្ស ហើយ​ម្ចាស់​អន្ទាក់​រូប​នេះ​នឹក​ស្មានថា​ជាប់​សត្វព្រៃ ក៏​ស្ទុះ​ទៅ​មើល​ដោយ​មិន​បាន​ផ្តាច់​ចរន្តអគ្គិសនី​ពី​អន្ទាក់​ក៏​ត្រូវ​ឆក់​ខ្លួនឯង ។

ទោះជា​យ៉ាងណា ជន​ដែល​សង្ស័យ​ថា​ជា​ម្ចាស់​អន្ទាក់​សត្វ​នេះ ក្រោយ​ពី​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ក៏​បាន​គេចខ្លួន ។អធិការរង​នគរបាល​ស្រុក​សំបូរ លោក នួន សា​រិ​ន បានឱ្យ​ដឹង​ថា ចំពោះ​វត្ថុ​តាង​មាន​អា​គុយ និង​ខ្សែភ្លើង ត្រូវ​បាន​ចាប់​រឹបអូស​យក​មក​រក្សា​ទុក ខណៈ​នគរបាល​កំពុង​តែ​ស្រាវជ្រាវ​រក​ម្ចាស់​ដើម្បី​មាន​វិធានការ ។

អ្នក​ភូមិ​ដែល​ធ្លាប់​ឃើញ​ការ​ដាក់​អន្ទាក់​នេះនិយាយ​ថា ការ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​សព្វថ្ងៃនេះ​គឺ​ខុស​ពី​មុន ដោយសារ​សព្វថ្ងៃ​ក្រុម​ព្រានចាប់​សត្វព្រៃ​បាន​រាយ​អន្ទាក់​ដោយ​ប្រើ​ចរន្ត​អគ្គិស​នី​រាយ​ពេញ​ព្រៃ​ទំហំ​រាប់រយ​ម៉ែត្រ ។ កន្លង​មក ការ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​បែប​នេះ មិន​ត្រឹមតែ​ជាប់​បាន​សត្វព្រៃ​ទេ សូ​ម្បី​តែ​គោក្របី​របស់​អ្នក​ភូមិ​ខ្លះ ក៏​ត្រូវ​ដាច់​ជើង​និង​ងាប់​ភ្លាម​ៗ​ដែរ នៅ​ពេល​ដើរ​ចូល​អន្ទាក់​របស់​ព្រានព្រៃ​ទាំងនោះ ៕

អត្ថបទសរសេរ ដោយ