ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងតូចបានត្រូវឪពុកនាំមកលោតទឹក​លើ​ស្ពានជ្រោយចង្វារ​…

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើលយ៉ាង​​ខ្លាំង នៅ​​វេលា​ម៉ោង​ជិត​៦​ ព្រឹក​ថ្ងៃ​ទី​០៤ កក្កដា នេះ ស្ថិត​​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើលយ៉ាង​​ខ្លាំង នៅ​​វេលា​ម៉ោង​ជិត​៦​
ព្រឹក​ថ្ងៃ​ទី​០៤ កក្កដា នេះ ស្ថិត​​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​ខណៈ​ដែល​បុរស​ម្នាក់​ដែល​​ត្រូវ​គេ​ដឹង​ថា ជា​ឪពុក​​បាន​អោប​កូនស្រី​អាយុ​៧​ឆ្នាំ​មក​​លោត​ពី​លើ​ស្ពាន​​សម្លាប់​​ខ្លួន ប៉ុន្តែ​ភ្លាម​ៗ​ ត្រូវ​ក្រុម​​អ្នកនេសាទ​ចាម បាន​​ជួយ​​សង្គ្រោះ​ក្មេង​ស្រី​​ទាន់​​ពេល រីឯ​ឪពុក​​លិច​​ក្នុង​​ទន្លេ​បាត់ ។

សេចក្តី​រាយ​ការណ៍​​បន្ត​ថា បុរស​ដែល​លោត​ទឹក​​សម្លាប់ខាងលើ មាន​ឈ្មោះ​ទៀង អាយុ​៣០​ឆ្នាំ ។ រីឯ​​កូនស្រី​ឈ្មោះ​ហង្ស លី​ហ្សា អាយុ​៧​ឆ្នាំ ។

បើ​តាម​​បុរស​ម្នាក់​ដែល​ត្រូវជា​​អ៊ំ​របស់​ក្មេង​ស្រី​​​​ឱ្យ​ដឹង​ដែរ​​ថា ​​ម្តាយ​ក្មួយគាត់នេះ ​ធ្វើការ​​​ជា​កម្មករ​រោងចក្រ​ដំបូល​ខៀវ ។ ហើយ​រវាង​​​ឪពុក​និង​ម្តាយនាង ​បាន​លែងលះ​គ្នា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ក្រោយ​មក ប្រពន្ធក៏​ទៅ​មាន​ប្តី​ក្រោយ​ទៀត បាន​​ធ្វើ​ឱ្យ​ប្អូនប្រុស​​គាត់ (​ឪពុក​ក្មេង​ស្រី​) តូច​ចិត្តជា​​ខ្លាំង ។

ប្រភព​បន្ត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ស្រាប់តែ​ប្អូនប្រុស​បាន​នាំ​កូនស្រី​នេះ​មក​លោត​ទឹកតែ​ម្តង ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ