ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​ថ្មី​ទៀត​ហើយ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ

5 ឆ្នាំ មុន

សាធារណរដ្ឋ​កូរ៉េ ៖ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ នឹង​ទទួល​បាន​សេវា បន្ត​សុ​ព​ភាព​លិខិតឆ្លងដែន ដោយ​ឥត​គិតថ្លៃ និង​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ការងារ​។…

សាធារណរដ្ឋ​កូរ៉េ ៖ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ នឹង​ទទួល​បាន​សេវា បន្ត​សុ​ព​ភាព​លិខិតឆ្លងដែន ដោយ​ឥត​គិតថ្លៃ និង​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ការងារ​។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​ស្ថានទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។ សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​សិក្សា ធ្វើការ និង​រស់នៅ សាធារណរដ្ឋ​កូរ៉េ ឲ្យ​បាន​ជ្រាប​ថា៖

ក្នុង​គោលបំណង​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ និង​ពេលវេលា​របស់បងប្អូន ព្រមទាំង​ដើម្បី​អនុវត្ត​យន្ដការ បង្ខិត​សេវា​ឱ្យ​ជិត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា បាន​សហការ​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ប្រចាំ​ទីក្រុង​ថេ​ហ្គូ នឹង​ចុះ​ផ្ដល់ សេវា​បន្ដ​សុពលភាព លិខិតឆ្លងដែន​ដោយ​ឥត​គិតថ្លៃ ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ការងារ និង​ផ្សព្វ ផ្សាយ​កម្មវិធី​វិល​ត្រឡប់​វិញ ក្រោយ​ចប់​អាណត្តិ​ការងារ នៅ​ថ្ងៃអាទិត្យ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​អង្គភាព​អភិវឌ្ឍន៍ ធនធានមនុស្ស​កូរ៉េ ប្រចាំ​ទីក្រុង​ថេ​ហ្គូ ដែល​មាន​អាសយដ្ឋាន 대구시 달서구 성서공단로 213 (갈산동971-6) ចាប់ពី​ម៉ោង​០១ ដល់​ម៉ោង​០៤​រសៀល​”​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អញ្ជើញ ទៅ​ទទួល​សេវា ឥត​បង់ថ្លៃ​នេះ​ឱ្យ​បាន​ច្រើន​កុះករ និង​សូម​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​បន្ដ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង លោកស្រី ហេង វួ​ច​លាង 053-580-2362 និង​លោក ជា លី​សែ 010-4447-7168៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ