ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្សះផ្សាលើក​ទី១ប្រពន្ធនាយក្រិន​ប្រកាស​ថា«មិនលែង»

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​រសៀល​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១១ ម្សិល​មិញ នាយ​ក្រិន​ និង​ភរិយា​បាន​ចូល​ខ្លួន​​ទៅសម្រុះសម្រួល​​តាម​ការ​ណាត់​របស់​​សាលា​ដំបូង​រាជ​ធានី ទាក់​ទិន​រឿ​ង​ក្តី​លែង​លះ​​របស់​ពួក​គេ ។ ការ​សម្រុះ​​សម្រួល​​ចាប់​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​​រហូត​ដល់​ម៉ោង​​៣​ និង​៤៥​នាទី​រសៀល នាយ​ក្រិន​បាន​​ចេញ​ពី​សាលា​ដំបូង​ដោយ​មាន​អ្នក​​ចាំឈរ​ពាំងមុខ​មិន​ឱ្យ​អ្នក​កា​សែត​​ថត​រូប​ទេ ហើយ​រុញ​នាយ​ក្រិន​ចូល​រថយន្ត​យ៉ាង​ប្រញាប់

រាជ​ធានីភ្នំពេញ ៖ ​រសៀល​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១១ ម្សិល​មិញ នាយ​ក្រិន​ និង​ភរិយា​បាន​ចូល​ខ្លួន​​ទៅសម្រុះសម្រួល​​តាម​ការ​ណាត់​របស់​​សាលា​ដំបូង​រាជ​ធានី ទាក់​ទិន​រឿ​ង​ក្តី​លែង​លះ​​របស់​ពួក​គេ ។ ការ​សម្រុះ​​សម្រួល​​ចាប់​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​​រហូត​ដល់​ម៉ោង​​៣​ និង​៤៥​នាទី​រសៀល នាយ​ក្រិន​បាន​​ចេញ​ពី​សាលា​ដំបូង​ដោយ​មាន​អ្នក​​ចាំឈរ​ពាំងមុខ​មិន​ឱ្យ​អ្នក​កា​សែត​​ថត​រូប​ទេ ហើយ​រុញ​នាយ​ក្រិន​ចូល​រថយន្ត​យ៉ាង​ប្រញាប់ ។

​បន្ទាប់​មក នៅ​វេលា​ម៉ោង​៤​រសៀលគេ​ឃើញ​​ប្រពន្ធ​​នាយ​ក្រិន​ពរកូន​​ចេញ​ពី​សាលា​ដំបូង​ ហើយ​​ផ្តល់​ព័ត៌​មាន​ឱ្យ​អ្នក​កា​សែត​យ៉ាង​ខ្លី​ថា តុលា​ការ​បាន​សម្រុះ​សម្រួល ​តែ​មិន​ត្រូវគ្នា​​ទេ ​ដោយ​នាយ​ក្រិន​​​នៅ​តែ​សុំ​លែង​នាង ​ចំណែក​នាង​នៅ​​តែ​​មិន​ព្រម​​លែង​លះ​គ្នា​ទេ ។ ​ដូច្នេះ​ហើយ​តុលា​ការ​កំណត់​ថា នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១១​ ឱ្យ​ភាគី​​ទាំង​២​ទៅ​តុលា​ការ​ម្តង​ទៀត​ ដើម្បី​សម្រុះ​សម្រួល​ជាលើក​ទី២ ។

ចំណែក​លោក​មេ​ធាវី​របស់​នាយ​ក្រិន​​​មាន​ប្រសាសន៍​ប្រាប់​កោះ​សន្តិ​ភាព​ថា នា​យ​ក្រិន​នៅ​តែ​សុំ​លែង​​ ឯ​ប្រពន្ធ​មិន​ព្រម​លែង ​ដូច្នេះ​​រឿងនេះ​មិន​ទាន់​បញ្ចប់​​ទេ ។ បាន​កត់​សំគាល់​​ឃើញ​ថា ទោះ​បី​ជា​មាន​រឿង​​ប្តី​ឈ្មោះនាយ​ក្រិន​​សុំ​លែង​​លះ​ពី​នាង​ក៏​ដោយ ក៏​នាង​ជា​ប្រពន្ធ​នៅ​តែ​ញញឹម​​ដាក់​អ្នក​កា​សែត ហើយ​​ប្រឡែង​​លេង​នឹង​​កូន​យ៉ាង​រីក​រាយ​ជាធម្ម​តា ។ នាង​នៅតែ​​សង្ឃឹម​ថា កូន​នេះ​នឹង​មាន​ឪពុក​ និង​ម្តាយ​រស់​នៅ​ជុំ​គ្នា​​​គ្រប់​គ្រង​ថែរក្សាដូច​ដើម ៕​​