ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនមែន​​លើក​ទី​១​ទេ ដែល​មាន​មនុស្សបាត់​ខ្លួន​​ក្នុង​រូងភ្នំ​នេះ

5 ឆ្នាំ មុន

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​មាន​មនុស្សបាត់​ខ្លួន​នៅ​ក្នុង​រូងភ្នំ​នេះ ។ យោង​តាម​កាសែត Sanook ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៦ ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦…

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​មាន​មនុស្សបាត់​ខ្លួន​នៅ​ក្នុង​រូងភ្នំ​នេះ ។ យោង​តាម​កាសែត Sanook ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៦ ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦ បុរស​ជា​អ្នកទេសចរ​ម្នាក់ បាន​ផ្ញើ​កង់​របស់​ខ្លួន​ ជាមួយ​អ្នក​លក់ដូរ​ក្នុង​តំបន់​ដោយ​ប្រាប់​ថា គាត់​ចង់​ចូល​រូងភ្នំ​ ដើម្បី​សមាធិ​២-៣​ថ្ងៃ ។

ប៉ុន្តែ​អស់​រយៈពេល​៧​ថ្ងៃ មិនឃើញ​បុរស​រូប​នេះ​ចេញ​មក​វិញ​ទេ ទើប​អាជ្ញាធរ​នាំ​គ្នា​ស្វែងរក ប៉ុន្តែ​មិន​អាច​រក​ឃើញ​ឡើយ​ សូ​ម្បី​តែ​ដាន​របស់​គាត់ ។ លុះ​ជិត​៣​ខែ​ក្រោយមក​ទៀត គឺ​រហូត​ដល់​ចុងខែ​តុលា ទើប​ឃើញ​បុរស​រូប​នេះ​ លេចមុខ​នៅ​រី​សត​មួយ​ក្បែរ​នោះ ដោយ​បាន​សុំ​បន្ទប់​ស្នាក់​នៅ ប៉ុន្តែ​ប្រាប់​ថា​ គាត់​គ្មាន​លុយ​នោះ​ទេ ។

ក្រោយមក​ទៀត អ្នកទេសចរ​រូប​នេះ​បាន​ប្រាប់​ប៉ូលិស​ថា គាត់​មិន​អាច​ចេញពី​រូងភ្នំ​មក​វិញ​បាន ដោយសារ​តែ​មានទឹក​លិច​ខ្លាំង ប៉ុន្តែ​គាត់​មាន​អាហារ​គ្រប់គ្រាន់​ សម្រាប់​ហូប​នៅ​ក្នុង​នោះ ។ ទោះជា​យ៉ាងណា គាត់​ហាក់​ដូចជា​វង្វេងវង្វាន់ ។ គ្មាន​នរណា​ម្នាក់​អាច​បញ្ជាក់​បាន​ថា ការ​អះអាង​របស់​អ្នកទេសចរ​រូប​នេះ ​ជា​ការ​ពិត ​ឬ​ក៏​យ៉ាងណា​នោះ​ឡើយ ។

ប៉ុន្តែ​ប្រជាជន​នៅ​ខេត្ត​ឈៀង​រ៉ៃ មិន​បដិសេធ​រឿង​នេះ​ទេ ដោយសារ​ពួក​គេ​ជឿ​ថា មាន​បារមី​ស័ក្ដិសិទ្ធិ
ធិ​នៅ​ក្នុង​រូងភ្នំ​នេះ ។ ហេតុ​ដូចនេះ​ហើយ បានជា​ប្រជាជន​ថៃ​ភាគច្រើន​តែង​និយាយ​ថា​«​បើ​មិន​ជឿ សូមកុំ​ប្រមាថ» ។

អត្ថបទសរសេរ ដោយ