ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ… ​ត​ដៃ​​​ធ្វើ​ឱ្យលោកអធិការ​របួស ក៏បង្ខំបា.ញ់បាក់ភ្លៅ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោកស្នងការ​នគរបាល​ខេត្ត កាលពី​យប់​ថ្ងៃ​ទី​២៦  មិថុនា បាន​ដឹកនាំ​កងកម្លាំង​ចុះ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នៅ​លំនៅ​ឋាន​មួយ​កន្លែង ក្នុងភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ។…

ខេត្តមណ្ឌលគិរី ៖ លោកស្នងការ​នគរបាល​ខេត្ត កាលពី​យប់​ថ្ងៃ​ទី​២៦  មិថុនា បាន​ដឹកនាំ​កងកម្លាំង​ចុះ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នៅ​លំនៅ​ឋាន​មួយ​កន្លែង ក្នុងភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ មានការ​តដៃ​ពី​សំណាក់​ជនសង្ស័យ ដែល​បណ្តាល​ឱ្យ​​លោក​អធិ ការ​នគរបាល​ស្រុក​ពេ​ជ្រា​ដារ​ងរ​បួស​ដៃស្តាំ ចំណែក​ជនសង្ស័យ​ម្នាក់​ ក៏​ត្រូវ​សមត្ថកិច្ច​បាញ់​បាក់​ភ្លៅ​ម្ខាង​
ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង០៩ ​​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៦ ខែមិថុនា មាន​ករណី​ជួញដូរ​ញៀន​នៅ​ចំណុច​ខាងលើ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​​សមត្ថកិច្ច​បានចុះ​ទៅ​ជា​បន្ទាន់ ​ដើម្បី​ចាត់វិធានការ​ចូល​ទៅ​ព័ទ្ធផ្ទះ​សង្ស័យ​នោះ ។ លោក​ឧត្តមសេនីយ៍​បន្ត​ថា ខណៈនោះ​ជនល្មើ​សមាន​គ្នា​៦​នាក់ បាន​ស្ទុះ​ហក់​បុក​ទ្វារ​ច្រាន​សមត្ថកិច្ច និង​បាន​កញ្ឆក់​កាំភ្លើង​ពី​ដៃ​សមត្ថកិច្ច​រួច​បាញ់​តដៃ ។

ចំណែក​សមត្ថកិច្ច​ក៏​បាន​បាញ់​ការពារ​ខ្លួន បណ្តាល​ឲ្យ​ត្រូវ​ជនសង្ស័យ​ម្នាក់​ចំ​ភ្លៅ និង​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​ផ្សេង​ទៀត ឯ​ជនសង្ស័យ​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។ ក្នុង​ប្រតិបត្តិការ​នេះ​ដែរ លោក​វរសេនីយ៍ត្រី តាត់ យ៉េន អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដា ត្រូវ​ជនសង្ស័យ​បាញ់​របួស​ដៃស្តាំ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ទោះជា​យ៉ាងណា ជនសង្ស័យ​ស្រី​ប្រុស​ចំនួន៣​នាក់​ដែល​ឃាត់ខ្លួន សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ចេញ​អត្តសញ្ញាណ​ឲ្យ​ដឹង​នៅឡើយ​ទេ គិត​ត្រឹម​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​រឹបអូស​បាន​វត្ថុ​តាង​គ្រឿងញៀន​ជា​ច្រើន​កញ្ចប់ រួម​នឹង​ម្សៅ​រំសេវ ព្រមទាំង​កាំភ្លើង​កែ​ច្នៃ​ជា​ច្រើន​ដើម​ផង​ដែរ ។ ចំពោះ​គ្រឿងញៀន សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ថ្លឹង​ទេ ព្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​នី​តី​វិធី ៕​

អត្ថបទសរសេរ ដោយ