រាជធានីភ្នំពេញ ៖ ក្រសួងការបរទេសនៅថ្ងៃទី២៨ ខែមិថុនា បានឲ្យដឹងថា លោកនង សាកល ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ានក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េបានដឹកនាំគណប្រតិភូឯកអគ្គរាជរដ្ឋទូតដែលជាគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍របស់ប្រទេសអាស៊ានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Kang Kyung-wha រដ្ឋមន្ត្រីការបរទេសសាធារណៈរដ្ឋកូរ៉េនៅថ្ងៃទី២៥ ខែមិថុនា ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋកូរ៉េពីថ្ងៃទី២៣ ដល់២៩ ខែមិថុនា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់ក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ ។
ក្នុងឱកាសនោះលោកជំទាវរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនយ៉ាងខ្លាំងក្លានៃទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ក្រោមក្រមខណ្ឌដៃគូយុទ្ធសាស្ត្រអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា និងលោកកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្នុងនាមជាប្រទេសសម្របសម្រួលដែលបានខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងដៃគូរវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ ប្រកបដោយផ្លែផ្កា ។
លោកជំទាវរដ្ឋមន្ត្រីក៏បានបង្ហាញពីគោលនយោបាយភាគខាងត្បូងថ្មី (New Southern Policy) របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបច្ចុប្បន្ន និងបានស្នើអាស៊ានបន្តគាំទ្រដល់ដំណើរការសន្តិភាព និងការរំលាយអាវុធប្រល័យលោកនៅឧបទ្វីបកូរ៉េ ។ លើសពីនោះលោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីបំណងរបស់កូរ៉េឲ្យមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៩ ដើម្បីប្រារព្ធខួបទី៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានលើកឡើងពីគោលបំណងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងជាមួយអាស៊ាន ហើយបានចាត់ទុកអាស៊ានជាដៃគូប្រកបដោយសក្តា-នុពលទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ។ លោក នង សាកល បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះការលើកស្ទួយទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ និងអាស៊ាន-សាធារណរដ្ឋកូរ៉េ ។
ឯកឧត្តមក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សាធារណរដ្ឋកូរ៉េដល់បុព្វហេតុការកសាងអាស៊ាន ការកាត់បន្ថយគម្លាតក្នុងតំបន់អាស៊ាន ការសម្រេចបាននូវសមាហរណកម្មអាស៊ាន និងកម្មវិធីការតភ្ជាប់អាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្មជាមួយកម្មវិធីជាច្រើនរបស់អាស៊ាន និងការផ្តល់ទុនថវិកា និងការចែករំលែកបទពិសោធន៍ ។ លោក នង សាកលក៏បានបង្ហាញក្តីសង្ឃឹមថា គោលនយោបាយ New Southern Policy នឹងគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការអនុវត្តផែនការលំអិតទាំងបីរបស់អាស៊ាន (ASEAN Blueprints) ហើយបានសំដែងការពេញចិត្តចំពោះព័ត៌មាននៃលទ្ធភាពពង្រីកវិសាលភាពការងាររបស់ស្ថានបេសកកម្មកូរ៉េប្រចាំអាស៊ានទ្វេរដង និងផែនការបង្កើនកញ្ចប់ថវិកាសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េទ្វេរដងផងដែរ ។នៅក្នុងជំនួប លោក នង សាកល តាងនាមឯកអគ្គរាជ/រដ្ឋទូតអាស៊ានបានប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកជំទាវ Kang Kyung-wha រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ៕
រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋកម្ពុជា ពីការទទួលទានកាហ្វេនៅតាមផ្លូវ មករកសេវាកម្មកាហ្វេដែលមានម៉ាក...
ខេត្តបាត់ដំបង ៖ យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានវាយប្រហារទៅលើឃ្លាំងស្ដុកកសិផល និងលំនៅឋានរបស់ប្រជាពរដ្ឋមួយចំនួន បណ្ដាលឲ្យខូចខាត...
ជីវិតឥតធម៌ ជាជីវិតពោរពេញទៅដោយក្តីកង្វល់ដូច ខ្វល់នឹងរឿងដែលមិនទាន់កើត ខ្វល់នឹងរឿងកន្លងហួសទៅ ខ្វល់នឹងជីវិតត្រូវគេជិះជាន់ ខ្វល់នឹងរក្សាទ្រព្យ ខ្វល់នឹងការ...
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់អះអាងថា ប្តីនាងលួចរៀបការជាមួយប្រពន្ធថ្មី ថែមទាំងធ្វើពិធីកាត់ចំណងដៃនៅក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃគិតពីថ្ងៃទី១៦និង១៧ ខែកុម្ភៈ ឆ្នាំ២០១៩...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៦នាក់ ពាក់ព័ន្ធនឹងអំពើឆក់ទូរស័ព្ទ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យសហការជាមួយនគរបាល...
ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសស្រីចំនួន៦នាក់បាននាំគ្នាទៅងូតទឹកអាងពង្រ បណ្តាលឱ្យក្មេងស្រី២នាក់លង់ទឹកស្លាប់ ចំណែកក្មេងប្រុសស្រីចំនួន៤នាក់ផ្សេងទៀតត្រូវ...
ខេត្តស្វាយរៀង ៖ កម្មករ-កម្មការិនីចំនួន២៧នាក់នៅរោងចក្របៃហុងផលិតអំពូលភ្លើង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចស្វាយរៀងហ្គីហ្គារីសស៍ បានដួលសន្លប់ជាបន្តបន្ទាប់...
ម្ចាស់់ឆ្នាំទាំង៤នេះត្រូវដឹងថា នៅចុងខែកុម្ភៈនេះរាសីរបស់លោកអ្នកមិនល្អទាល់តែសោះ ត្រូវជួបទុក្ខធំ បញ្ហាស្មុគស្មាញចាក់ស្រែះជាច្រើនទាំងអ្នកធ្វើការក្នុង...
រាជធានីភ្នំពេញ ៖ គូដណ្តឹងមួយគូជិតដល់ថ្ងៃរៀបការទៅហើយ ឆ្លៀតឱកាសឌុបគ្នាដើរលេង ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបដែលកាន់នៅនឹងដៃបានសម្រេចហើយជិះ...
ខេត្តព្រះសីហនុ ៖ តាមសេក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបុករះរថយន្តធុនតូចៗចំនួន៤គ្រឿង បណ្តាលឱ្យមាន...
ខេត្តកំពង់ស្ពឺ ៖ ជីវិតសត្វលោកកើតមកតែងមានវាសនាខុសៗគ្នា អ្នកខ្លះក៏មានគូ មានកូនចៅជួយទំនុកបំរុងនៅពេលខ្លួនចាស់ជរា ដោយឡែកស្ត្រីម្នាក់នេះមិនមានគូគាប់ និងកូនចៅ...
រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះអាវុធជាបន្តបន្ទាប់ជិត១០គ្រាប់ពីសំណាក់នគរបាលខណ្ឌជ្រោយចង្វារនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដោយឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់...
រាជធានីភ្នំពេញ ៖ ជនសង្ស័យមុខសញ្ញាចាស់ម្នាក់ចំណោមបក្សពួក២នាក់ ត្រូវបានជនរងគ្រោះចាប់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីបន្លំខ្លួនចូលក្នុងបន្ទប់ទ្រូម៉ាន់នីលួច...
រាជធានីភ្នំពេញ ៖ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា និងឌុម កែវដា មកពីក្លិមកុដរាជសីហ៍ បើទោះជានៅសល់១ប្រកួតម្នាក់ក្នុងដៃទៀតមែន ប៉ុន្តែឆ្លងកាត់ការប្រកួតនៅលើ...
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានកៀបជាប់ក្នុងកាប៊ីនរថយន្តដឹកមាន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងព្រឹកព្រលឹមរវាងរថយន្តរបស់ខ្លួនដែលដឹក...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលរដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍ ក្រោយពីស្គាល់គ្នាតាមរយៈហ្វេសប៊ុកប្រហែលជាង២ខែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរលួចរថយន្តយ៉ាងសកម្មម្នាក់បានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿងជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់បានសម្រេច រួចទៅសម្ងំ...
យើងមកថ្ងៃនេះដើម្បីនិយាយពីភាពប៉ិនប្រសប់ និងអ្នកដែលមានឥទ្ធិពលលើស្នេហា និងជាមនុស្សទាន់សម័យបំផុត, Kalyan Ney១- តើអ្នកអាចប្រាប់ខ្ញុំបានទេ តើថ្ងៃធម្មតារបស់អ្នក...
ព្រះសម្ពុទ្ធត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្តសត្វលោកនេះ ត្រូវភ្លើងអកុសលដុតកម្លោចរាល់ថ្ងៃ ដែលពោលឱ្យងាយស្តាប់គឺភ្លើង ជាតិ ជរា...