ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៨​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ មិថុនា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៩​លើក (​យប់​២​លើក​) ស្លាប់​៨​នាក់ (​ស្រី​២​នាក់​) របួសធ្ងន់​៦​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៩​លើក (​យប់​២​លើក​) ស្លាប់​៨​នាក់ (​ស្រី​២​នាក់​) របួសធ្ងន់​៦​នាក់ (​ស្រី​១​នាក់​) របួសស្រាល​៩​នាក់​(​ស្រី​២​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៣​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​៤​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់​, ប្រជែង​១​លើក ។ សរុប​ស្លាប់​៨​នាក់ : ម៉ូតូ​៦​នាក់ (​មិន​ពាក់មួក​៣​នាក់​) , កង់​១​នាក់​, រថយន្តក្រុង​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ ១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​៥​នាក់​, រថយន្ត​ធំ​នឹង​ម៉ូតូ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​, រថយន្ត​តូច​នឹង​កង់​១​លើក ស្លាប់​១​នាក់​, រថយន្តក្រុង​នឹង​រថយន្ត​ដឹក​ដី​១​លើក ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿង ក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, កង់​១​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៨​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តសៀមរាប​១​លើក ស្លាប់​៤​នាក់ (​ស្រី​១​នាក់​)​របួស​៥​នាក់​(​ស្រី​២​នាក់​), ខេត្តស្វាយរៀង​២​លើក ស្លាប់​១​នាក់ របួស​៥​នាក់​(​ស្រី​១​នាក់​), ខេត្តកណ្តាល​១​លើក ស្លាប់​ស្រី​១​នាក់ របួស​១​នាក់​, ខេត្តពោធិ៍សាត់​១​លើក ស្លាប់​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់ ។
លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​១៨៤៣​គ្រឿង ( ម៉ូតូ​៥៧%) មធ្យោបាយ​ល្មើស​៣៦២​គ្រឿង​(​ម៉ូតូ​៣៩%) អប់រំ​១១៨​គ្រឿង​(​ម៉ូតូ​៣៣%) មធ្យោបាយ​ពិន័យ​២៤៤​គ្រឿង​(​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​១៥​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១២៨៣​គ្រឿង អប់រំ​គ្មាន​គ្រឿង ពិន័យ​សរុប​២២១​គ្រឿង (​មួក​១៨៦​គ្រឿង​, កញ្ចក់​២៥​គ្រឿង​, ស្រវឹង​គ្មាន​គ្រឿង​, ផ្សេង​ៗ​គ្មាន​គ្រឿង ។​ដោយឡែក​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​១៣​គោលដៅ​ឃាត់​យាន​សរុប​៤៦៧​គ្រឿង : ម៉ូតូ​៤៦៧​គ្រឿង ពិន័យ​រួច​៤៤១​គ្រឿង មិន​ទាន់​ពិន័យ​២៦​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ