ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត ៖ កុមារ១២នាក់​ជាប់​ក្នុង​រូង​ភ្នំមើលទៅ​ពិបាក​សង្ឃឹម​រស់ណាស់ ​

5 ឆ្នាំ មុន

ប្រទេស​ថៃ ​៖ ​ពួក​អ្នក​ជួយ​សង្គ្រោះ​ នា​ថ្ងៃ​ទី​២៧ ​មិថុនា ​២០១៨ បាននាំ​គ្នា​​ខិតខំ​បូមទឹក​ចេញ​ពី​រូង​ភ្នំ​​ដែល​​ជន់​លិច​នៅ​ភាគ​ខាងជើង​ថៃ ជា​កន្លែង​ដែល​ក្មេង​ប្រុស​ទាំង​១២​នាក់ និង​​គ្រូបង្វឹក​បាល់ទាត់​របស់​ពួក​គេ​​បាប​ជាប់​នៅ​ក្នុង​នោះ​ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​។ ព្រះសង្ឃ​បាន​និមន្ត​មក​កាន់​ទីនោះ​ដើម្បី​សូត្រធម៌​បួងសួង​សូម​ឲ្យ​អ្នក​ទាំងនេះ​រួច​ចាក​ផុត​គ្រោះ​ភ័យ​ទាំង​ឡាយ…

ប្រទេស​ថៃ ​៖ ​ពួក​អ្នក​ជួយ​សង្គ្រោះ​ នា​ថ្ងៃ​ទី​២៧ ​មិថុនា ​២០១៨ បាននាំ​គ្នា​​ខិតខំ​បូមទឹក​ចេញ​ពី​រូង​ភ្នំ​​ដែល​​ជន់​លិច​នៅ​ភាគ​ខាងជើង​ថៃ ជា​កន្លែង​ដែល​ក្មេង​ប្រុស​ទាំង​១២​នាក់ និង​​គ្រូបង្វឹក​បាល់ទាត់​របស់​ពួក​គេ​​បាប​ជាប់​នៅ​ក្នុង​នោះ​ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​។

ព្រះសង្ឃ​បាន​និមន្ត​មក​កាន់​ទីនោះ​ដើម្បី​សូត្រធម៌​បួងសួង​សូម​ឲ្យ​អ្នក​ទាំងនេះ​រួច​ចាក​ផុត​គ្រោះ​ភ័យ​ទាំង​ឡាយ ខណៈ​សាច់ញាតិ​គ្រួសារ​នៅ​តែ​មាន​សង្ឃឹមថា​ អាច​ជួយ​សង្គ្រោះ​​ពួក​គេ​ឱ្យ​បាន​ឆាប់​។ ​ក្មេង​ប្រុស​១២​នាក់​នោះ​គឺ​មាន​អាយុ​ពី​១១​ទៅ​១៦​ឆ្នាំ​ និង​គ្រូបង្ហាត់​បាល់ទាត់​ពួក​គេ​អាយុ​២៥​ឆ្នាំ​ បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​រូងភ្នំ THAM LUANG ស្ថិត​នៅ​​ព្រំដែន​ជាមួយ​មី​យ៉ា​ន់​ម៉ា ​និង​ឡាវ ក្រោយពេល​​ហាត់​ទាត់​បាល់​នា​ថ្ងៃ​ទី​២៣ ​មិថុនា​។​

ការ​ជួ​យស​ង្គ្រោះ​ជួប​ការ​លំបាក ព្រោះតែ​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​រាំង​ខ្ទប់​ច្រកចូល​សំខាន់​នៃ​រូង​ភ្នំ​នេះ ដែល​មាន​បណ្ដាញ​ក្រោម​ដីយ៉ាង​​ស្មុគស្មាញ​ ហើយ​មាន​ប្រវែង​ច្រើន​គីឡូ​ម៉ែត្រ​ឯណោះ ។ រីឯ​អ្នក​ជួ​យស​ង្ក្រោះ​ជាច្រើន​រយ​នាក់​​នាំ​គ្នា​​ខិតខំ​ដាក់​ម៉ា​ស៊ី​ន​បូមទឹក​ ដើម្បី​ឲ្យ​ទឹក​​ក្នុង​រូ​​ង​ភ្នំ​ស្រក ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ជួប​ការ​លំបាក ព្រោះ​ភ្លៀង​បន្ត​ធ្លាក់​​ក្នុង​តំបន់​នោះ​ឥត​ឈប់​ឈរ​។

អភិបាលខេត្ត​ឈៀង​រ៉ៃ​ លោក NARONGSAK OSSTTANAKORN ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​មុខ​រូងភ្នំ​ថ្លែង​ថា ប្រតិបត្តិការ​ជួ​យស​ង្គ្រោះ​​ពិតជា​លំបាក​ខ្លាំង​ណាស់នា​ពេល​នេះ​។ ​ទឹក​ក្នុង​រូងភ្នំ​លាយ​ភក់​ជាច្រើន ​ហើយ​មាន​ខ្យល់​អុក​ស៊ីហ្សែ​ន​ខ្សោយ​ ហើយ​​កុមារ​ទាំង​នេះ​តាម​មើលទៅ​ពិបាក​សង្ឃឹម​រក​ឃើញ​នៅ​រស់ណាស់ ​។​ លោក​បញ្ជា​ក់ថា​ អ្នក​មុជទឹក​បរទេស​៣​នាក់ ដែល​មាន​ឯកទេស​បាន​មក​កាន់​ទីនោះ​ដែរ​។

យោង​តាម​កង​ម៉ា​រី​ន​ថៃ​ ដែល​ចូលរួម​សកម្ម​បំផុត​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នោះ​បាន​ឱ្យ​ដឹងថា ទឹកនៅ​​ក្នុង​រូងភ្នំ​បន្ត​ឡើង​នា​ពេល​យប់​នោះ​រហូត​ដល់​១៥​សង្ទីម៉ែត្រ​ថែម​ទៀត រួច​តំបន់​ទី​៣ ​នៃ​បណ្ដាញ​រូង​ក្រោម​ដី​ពេល​នេះ​ត្រូវ​ទឹក​លិច​អស់ទៀត​។ ហើយ​បណ្ដា​ថ្ងៃ​ដំបូង​នៃ​ការ​រុករកពុំ​អាច​រក​ឃើញ​ដាន​ណាមួយ​នៃ​ក្រុម​នោះ​ឡើយ​។​ ចំណែក​អាជ្ញាធរ​យល់​ថា ​ពួក​គេ​អាចរ​ត់ទៅ​ឆ្ងាយ​ក្នុង​រូងភ្នំ​គេច​ពី​ទឹក​ជន់​លិច​ក៏ថាបាន។

នៅ​ច្រកចូល​រូងភ្នំ​មាន​ដាក់​ប៉ាណូ​មួយ​ថា ហាម​មិន​ឲ្យ​មនុស្ស​ម្នា​ចូល​ក្នុង​រូងភ្នំ​នេះ​​ទេ​នា​រដូវវស្សា​ ចាប់​ពី​ខែកក្កដា ​ដល់​ខែវិច្ឆិកា​។​ បើ​តាម​អាជ្ញាធរ​និយាយ​ថា​ ក្រុមបាល់ទាត់​ក្មេង​នេះ​​មានឈ្មោះ​ថា ក្រុម​ជ្រូកព្រៃ​ និង​គ្រូបង្វឹក​ស្គាល់​ទីនោះ​ច្បាស់​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ