ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតឡើងហើយ… អ្នករត់ឡំប្រឺតាសូមប្រយ័ត្នផង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ឡំ​ប្រឺ​តា​ឥណ្ឌា បាន​ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​ខណៈ​ហៅ​ជិះ​ថា​ទៅ​ផ្ទះ​សង្សារ លុះ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់​ក៏​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​កាបូប​លុយ​និង​ទូរស័ព្ទ រួច​យក​ទាំង​ឡំ​ប្រឺ​តា​ទៅ​ជាមួយ​ផង​។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងកាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៤ ខែមិថុនា នៅ​តាម​ផ្លូវលំ​ទល់មុខ​វត្ត​ស្រះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ឡំ​ប្រឺ​តា​ឥណ្ឌា បាន​ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​ខណៈ​ហៅ​ជិះ​ថា​ទៅ​ផ្ទះ​សង្សារ លុះ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់​ក៏​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​កាបូប​លុយ​និង​ទូរស័ព្ទ រួច​យក​ទាំង​ឡំ​ប្រឺ​តា​ទៅ​ជាមួយ​ផង​។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងកាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៤ ខែមិថុនា នៅ​តាម​ផ្លូវលំ​ទល់មុខ​វត្ត​ស្រះ ស្ថិត​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សែ​ម សេង​ហួរ អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ និង​មានស្រុក​កំណើត​នៅ​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ជា​ម្ចាស់​ឡំ​ប្រឺ​តា​ឥណ្ឌា ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HB-៧៤១០ ។

ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​ល្ងាច​ថ្ងៃនោះ រូប​គាត់​បា​ត្រូវ​ជន​មួយ​មាន​គ្នា​៣​នាក់ ហៅ​ឱ្យ​ដឹក​ទៅ​ផ្ទះ​សង្សារ​របស់​គេ​នៅ​ម្តុំ​វត្ត​ឃ្មួ​ញ​ដោយ​ដឹក​ពី​ម្តុំ​គីឡូម៉ែត្រ​លេខ​៦ ក្នុង​តម្លៃ​២៥.០០០​រៀល ។ ប៉ុន្តែ​ពេល​ដឹក​គឺ​តាម​ផ្លូវលំ​ដែល​មិនមែន​ជា​ផ្លូវ​ទៅ​វត្ត​ឃ្មួ​ញ តែ​ពួក​គេ​និយាយ​ថា​ផ្លូវ​ហ្នឹងហើយ​មិន​ច្រឡំ​ទេ​។ លុះ​ទៅ​ដល់​កន្លែង​ស្ងាត់​ស្រាប់តែ​ពួក​គេ​ឲ្យ​គាត់​ឈប់ បន្ទាប់​មក​បាន​វាយ​គាត់​ជា​ច្រើន​ដៃ​ចំ​កណ្តាល​មុខ បណ្តាល​ឱ្យ​បែក​បែក​ឈាម​ហូរ​ពេញ​ផ្ទៃមុខ ហើយ​យក​កាំបិត​ភ្ជង់សង្កត់​ចុះ​ក្រោម​មិន​ឱ្យ​គាត់​រើបម្រះ ។

ជន​រង​គ្រោះ​រៀបរាប់​ទៀត​ថា ក្រុម​ចោរ​បាន​ភ្ជង់​នឹង​សង្កត់ក​គាត់​ចុះ​ក្រោម​នៅ​ក្នុង​ឡំ​ប្រឺ​តា ដោយ​ជនសង្ស័យ​ម្នាក់​ជា​អ្នក​បើក ហើយ​២​នាក់​ទៀត​ជា​អ្នក​សង្កត់​និង​ភ្ជង់ ដឹក​ចេញពី​កន្លែង​កើតហេតុ​ជា​ច្រើន​ម៉ែត្រ​នៅ​ជិត​វត្ត​ពោធិ​វ័ន ។ ពេល​នោះ​ដោយ​ឃើញ​មាន​ភ្លើង​ភ្លឺ គាត់​ក៏​ស្រែក​ឱ្យ​គេ​ជួយ ហើយ​ចោរ​បាន​ធាក់​គាត់​ទម្លាក់់​ពីលើ​ឡំ​ប្រឺ​តា ឯ​ជនសង្ស័យ​ក៏​បើក​ឡំ​ប្រឺ​តា​រត់ ។ ភ្លាម​ៗ គាត់​បានឱ្យ​អ្នកស្រុក​ជួយ​តាម​ប្រមាញ់
ក្រុម​ចោរ និង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ។

មិនដឹង​ថា ​ចោរ​ទាំង​៣​នាក់​មាន​បញ្ហា​អ្វី​នោះ​ទេ ពេល​បើក​មក​ដល់​ខ្លោងទ្វារវត្ត​ពោធិ​វ័ន ក៏​បាន​ប្លុង​ឡំ​ប្រឺ​តា​ចោល ហើយ​រត់គេច​ខ្លួន​បាត់ ទោះបី​សមត្ថកិច្ច​ខំ​ដេញ​តាម​ក៏​តាម​មិន​ទាន់ ។ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដោយសារ​តែ​វង្វេង​កន្លែង​កើតហេតុ​រក​មិនឃើញ ហើយសមត្ថកិច្ច​នាំ​ជនរ​គ្រោះ​រក​ទីតាំង​ខាងលើ​ជា​ច្រើន​ម៉ោង​ទើប​រក​ឃើញ និង​ឲ្យ​ជន​រង​គ្រោះ​ទៅ​ដាក់ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​គរ​បា​លកំ​បូល​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ក្រុម​ចោរ ៕

អត្ថបទសរសេរ ដោយ