ជំងឺមហារីកពោះវៀនធំ និងរន្ធគូទ គឺជាមូលហេតុទី២នៃការស្លាប់ដោយសារជំងឺមហារីក ប៉ុន្តែវាមានមធ្យោបាយជាច្រើនដើម្បីបន្ថយហានិភ័យរបស់អ្នក ។ វេជ្ជបណ្ឌិតអេណេ លីន (Anne Lin) ជាសាស្ត្រាចារ្យខាងផ្នែកវះកាត់នៃសាកលវិទ្យាល័យ California បាននិយាយថា ជំងឺមហារីកពោះវៀនធំ-រន្ធគូទ គឺអាចការពារបានជាមួយនឹងការតាមដាន និងរករុកឲ្យបានទាន់ពេលវេលា ។
ការធ្វើតាមការណែនាំអាចជួយអ្នកបន្ថយហានិភ័យក្នុងការិវឌ្ឍទៅជាជំងឺមហារីកពោះវៀនធំ-រន្ធគូទបាន ។ ប្រសិនបើអ្នកមានកម្រិតធម្មតានៃហានិភ័យ, អ្នកគួរតែតាមដានជាទៀងទាត់ចាប់ពីអាយុ៥០ឆ្នាំទៅ ។ ប្រសិនបើអ្នកជាអ្នកមានហានិភ័យខ្ពស់, ជាមួយនឹងប្រវត្តិគ្រួសារ ឬប្រវត្តិផ្ទាល់ខ្លួនមានជំងឺមហារីកពោះវៀនធំ-រន្ធគូទ, ជំងឺមហារីកដទៃទៀត ឬជំងឺរលាកពោះវៀនធំនោះ, អ្នកគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីការចាប់ផ្តើមការតាមដានមុនអាយុ៥០ឆ្នាំ ។
ជារៀងរាល់ថ្ងៃ, សូមញ៉ាំជាតិសរសៃដែលបានពីផ្លែឈើ, បន្លែឲ្យបាន២៥ ទៅ៣០ក្រាម។ វាក៏ជារឿងសំខាន់ផងដែរក្នុងការញ៉ាំអាហារដែលមានជាតិខ្លាញ់តិច ដោយសារតែជំងឺមហារីកពោះវៀនធំ-រន្ធគូទត្រូវបានផ្សារភ្ជាប់ទៅនឹងអាហារដែលមានជាតិខ្លាញ់ខ្ពស់។ អ្នកក៏គួរតែបញ្ចូលអាហារដូចជា ហ្វូឡាត ទៅក្នុងអាហាររបស់អ្នកញ៉ាំផងដែរ ។
ប្រសិនបើអ្នកផឹកស្រា, សូមផឹកវាក្នុងកម្រិតមធ្យម ។ ប្រសិនបើអ្នកជក់បារី, សូមឈប់ជក់វា ។ ការលាយបញ្ចូលគ្នានៃការផឹកស្រា និងជក់បារីត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺមហារីកពោះវៀនធំ-រន្ធគូទ និងជំងឺមហារីកនៃផ្លូវរំលាយអាហារដទៃទៀត ។
សូមធ្វើលំហាត់ប្រាណអោយបានយ៉ាងហោចណាស់២០នាទី, ៣ ទៅ៤ដងក្នុងមួយសប្តាហ៍ ។ ការធ្វើលំហាត់ប្រាណកម្រិតមធ្យមដូចជា ការដើរ, ការឡើងជណ្តើរ ឬការមើលថែសួនច្បារអាចបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ-រន្ធគូទ ។ ទម្ងន់ត្រឹមត្រូវគឺជារឿងសំខាន់ដោយសារតែការធាត់អាចជំរុញឲ្យមានហានិភ័យនៃជំងឺមហារីកពោះវៀនធំ-រន្ធគូទ ។
សូមប្រាប់គ្រូពេទ្យអំពីរោគសញ្ញាដូចជា ការប្រែប្រួលទម្លាប់នៃការជុះលាមក, ឈាមនៅក្នុងលាម, ឈឺពោះ, ស្រកទម្ងន់ជាដើម ៕ ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ