ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បណ្តើរ​ឆ្កែ​អស់​ជីវិត​យ៉ាង​រន្ធត់

5 ឆ្នាំ មុន

សហ​រដ្ឋអា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៤៧​ឆ្នាំ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​ត្រូវ​បាន​សត្វ​ក្រពើ​ស៊ី​គួរ​ឱ្យ​រន្ធត់ ខណៈ​ពេល​ដែល​គាត់​កំពុង​បណ្តើរ​ឆ្កែ​នៅ​ក្នុង​ឧទ្យាន Silver Lakes…

សហ​រដ្ឋអា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៤៧​ឆ្នាំ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​ត្រូវ​បាន​សត្វ​ក្រពើ​ស៊ី​គួរ​ឱ្យ​រន្ធត់ ខណៈ​ពេល​ដែល​គាត់​កំពុង​បណ្តើរ​ឆ្កែ​នៅ​ក្នុង​ឧទ្យាន Silver Lakes Rotary Nature Park រដ្ឋ​ផ្ល​រី​ដា​។

សាកសព​របស់​ស្ត្រី​ខាងលើ​ឈ្មោះ Shizuka Matsuki មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ក្រោយ​​ពេល​បាត់​ខ្លួន​កាលពី​ម្សិលមិញ​។ ហើយ​តាម​សម្តី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ស្លាប់​ដោយសារ​តែ​សត្វ​ក្រពើ​ស៊ី ពេល​ដែល​គាត់​កំពុង​តែ​បណ្តើរ​ឆ្កែ​ក្នុង​ឧទ្យាន​។

បើ​តាម​សាក្សី​ឃើញ​នៅ​កន្លែង​កើតហេតុ​ថា ពេល​ជន​រង​គ្រោះ​កំពុង​បណ្តើរ​ឆ្កែ​ពីរ​ក្បាល។ គាត់​ក៏​ទូរស័ព្ទ​ទៅ​ប៉ូលិស ក្រោយ​ពេល​ឃើញ​តែ​សត្វ​ឆ្កែ​ព្រុស​ដាក់​ទឹក​បឹង ខណៈ​ដែល​ម្ចាស់​វា​បាន​បាត់​ខ្លួន​ទៅ​ហើយ​។ ក្រោយមក​ទើប​ដឹង​ថា ក្នុង​បឹង​នោះ​មាន​សត្វ​ក្រពើ ហើយ​​គេ​បាន​ចាប់​វា និង​សម្លាប់សត្វ​ក្រពើ​នោះ ដើម្បី​ធ្វើការ​ពិនិត្យ​។ លទ្ធផល​គឺ​វិជ្ជមាន​ដែល​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ Matsuki ពិតជា​បាន​ស្លាប់​ដោយសារ​តែ​សត្វ​ក្រពើ​នោះ​ស៊ី​ពិតប្រាកដ​មែន​។

ការ​វាយប្រហារ​ដោយ​សត្វ​ក្រពើ​មក​លើ​មនុស្ស​មានការ​ថយ​ចុះ​នា​ពេល​បច្ចុប្បន្ន តែ​សម្រាប់​ប្រជាជន​នៅ​រដ្ឋ​ផ្ល​រី​ដា​វិញ មានការ​ប្រឈម​មុខ​ខ្ពស់ បើ​តាម​ការ​សិក្សា​របស់ Wildlife Commission៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ