ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរចិនជិះឡាន Rolls Royce ​ធ្វើ​សកម្មភាព​ប្លន់ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំ​បូង​ហើយ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ដែល​ពាក់​ព័​ន្ឋ​ករណី​ប្លន់​ដោយ​ប្រើ​អាវុធ​ខុសច្បាប់​កាលពី​យប់​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ដែល​ពាក់​ព័​ន្ឋ​ករណី​ប្លន់​ដោយ​ប្រើ​អាវុធ​ខុសច្បាប់​កាលពី​យប់​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​២៤ មិថុនា​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូងហើយ បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​មក​។   យោង​តាម​ប្រភព​ពី​លោក​ឧត្តម​សេនី​យ៍​ត្រី កុ​ល ផា​លី ស្នងការ​ង​ទទួល​ផែន​ព្រហ្ម ទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរ
បាល​ខេត្ត​បានអោយ​ដឹង​ថា ដោយ​យោង​តាម​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនី​យ៍​ទោ ជួនណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ គង់ ទី​ប៉ោ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រត់​រថយន្តឈ្នួល មាន​ទីលំនៅ​សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ ពី​បទ​ប្លន់​ដោយ​ប្រើ​អាវុធ​ខ្លី​ម៉ាក​រ៉ូ​ឡូ នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ជំនាញ​
ផែ​ននគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​ប៉ុស្តិ៍ និង​កងអន្តរាគមន៍​ពិសេស​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ម៉ោង​១១​យប់ កម្លាំង​ជំនាញ កំណត់​មុខសញ្ញា​បាន​ម្នាក់​ដែល​កំពុង​ផឹកស៊ី​នៅ​ក្លឹ​ប​កំសាន្ត CASA ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​យប់ កម្លាំង​ជំនាញ​បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ Ly Ker Xing ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បើកបរ​រថយន្ត​កាស៊ីណូ កាន់​លិខិតឆ្លងដែន​លេខ E88340722 ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ ផុតកំណត់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៦ ទិដ្ឋាការ​លេខ E1-01359781 ចុះ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨ ផុតកំណត់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩​ ។ ក្នុង​សកម្មភាព​នេះ ជនសង្ស័យ​ដែល​មាន​គ្នា​៤​នាក់ ជនជាតិ​ចិន​បាន​ប្រើ​វិធី វី​ឆាត «Wechat​»
ហៅ​ជន​រង​គ្រោះ​មក​យក​លិខិតឆ្លងដែន​ទៅ​បន្ត​ទិដ្ឋាកា ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ប្លន់​យក​សម្ភារៈ​មួយ​ចំនួន​រួម​មាន ​លុយ​ចំនួន​៥០០​ដុល្លារ ប​ណ្ណ័​បើកបរ​១​សន្លឹក ប​ណ្ណ័​សំគាល់​រថយន្ត​១​សន្លឹក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក ។​លោក​ឧត្តម​សេនី​យ៍​ត្រី​បន្ត​ថា ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​រួច ក្រោម​ការ​បញ្ជា​​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​នី​តិ​វិធី​ដោយ​លោក គៀង​ សុ​ន្ធា​រោ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​។ ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​រូ​ម​មាន លុយ​ដុល្លារ​៥០០​ដុល្លារ (​របស់​ជន​រង​គ្រោះ​)  អាវុធ​ខ្លី​១​ដើម ម៉ាក​រ៉ូ​ឡូ លេខ​38.SWPL (​គ្រាប់​ចំនួន​៣​គ្រាប់​) ជា​អាវុធ​ធ្វើ​សកម្មភាព រថយន្ត​ម៉ាក Rolls Royce ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ ២BP-៦៦៦៦ ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​។ ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​ជា​ជនជាតិ​ចិន កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ ។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយា
ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កំពុង​បំពេញ​នីតិវិធី​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ