ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌដង្កោ​មមាញឹក ក្នុង​ការ​ស្ថាបនា​ផ្លូវ​បេតុង​ជូន​ប្រជាពលរដ្ឋ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​នេះ​អាជ្ញាធរ​ខណ្ឌដង្កោ​បានការ​មមាញឹក​ខ្លាំង​ក្នុង​ការ​បើក​ការដ្ឋាន ស្ថាបនា​ផ្លូវ​នៅ​តាម​បណ្ដា​ភូមិ​សង្កាត់​នានា​ទូ​ទាំង​ខណ្ឌ ដើម្បី​បម្រើ​ផលប្រយោជន៍ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ របស់​បងប្អូន ប្រជាពលរដ្ឋ​ហើយ​ក៏​ជា​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ស្រប​តាម​ប្រទេស​កំពុង​មាន​កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​មានការ​រីក​ចម្រើន​ជា​លំដាប់​។ ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​នេះ​អាជ្ញាធរ​ខណ្ឌដង្កោ​បានការ​មមាញឹក​ខ្លាំង​ក្នុង​ការ​បើក​ការដ្ឋាន ស្ថាបនា​ផ្លូវ​នៅ​តាម​បណ្ដា​ភូមិ​សង្កាត់​នានា​ទូ​ទាំង​ខណ្ឌ ដើម្បី​បម្រើ​ផលប្រយោជន៍ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ របស់​បងប្អូន ប្រជាពលរដ្ឋ​ហើយ​ក៏​ជា​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ស្រប​តាម​ប្រទេស​កំពុង​មាន​កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​មានការ​រីក​ចម្រើន​ជា​លំដាប់​។ ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ លោក នុ​ត ពុធ​ដា​រ៉ា អ​ភ​បាល​ខណ្ឌដង្កោ បាន​អញ្ជើញ​ជា​អ​ធិ​តី​បើក​ការដ្ឋាន ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​បន្ត​ទៀត ប្រវែង​៣៨៩​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​គ និង​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អភិបាលរង​ខណ្ឌ មន្ត្រី​ការិយាល័យ​ជុំវិញ​ខណ្ឌ អាជ្ញាធរ​សង្កាត់​ពងទឹក រួម​ជាមួយ​ប្រជាពលរដ្ឋ ជា​ច្រើន​ទៀត​ផង​ដែរ​។ លោក​អភិបាល​ខណ្ឌដង្កោ​បាន​មាន​ប្រសាសន៍​ថា មួយ​រយៈពេល​នេះ សាលា​ខណ្ឌ​រួម​ជាមួយ​អាជ្ញាធរ​សង្កាត់​នានា​មានការ​មមាញឹក​ក្នុង​ការ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ដើម្បី​បម្រើ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។ ដោយឡែក​នៅ​ក្នុង សង្កាត់​ពងទឹក​កន្លង​មក​បាន​ស្ថាបនា​ផ្លូវ​ហើយ​រួចរាល់​ចំនួន​៧​ខ្សែ​មក​ហើយ ក្នុង​នោះ​រួម​មាន​ផ្លូវ​បេតុង ឆ្អឹង​ដែក​ចំនួន​៤​ខ្សែ មាន​ប្រវែង​សរុប​២.៤០០​ម៉ែត្រ ជា​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ​។ ចំណែក​៣​ខ្សែ​ទៀត មាន​ប្រវែង​សរុប​១.៣៥៣​ម៉ែត្រ​ជា​ថវិកា​របស់​សាលា​ខណ្ឌ រួម​មាន​ខ្សែ​ទី​១ ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ប្រវែង​៥១៥​ម៉ែត្រ ទទឹង​៥​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ឃ្លះ​សណ្ដាយ សង្កាត់​ពងទឹក​។ ខ្សែ​ទី​២​ប្រវែង​៤៦៨​ម៉ែត្រ ទទឹង​៤​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ និង​ខ្សែ​ទី​៣​ប្រវែង ៣៧០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ ដែល​ផ្លូវ​ទាំង​២​ខ្សែ​នេះ​ស្ថិត​នៅ​ក្នុងភូមិ​ពងទឹក​។ ដោយឡែក​ផ្លូវ​ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​នា​ពេល​នេះ មាន​ប្រវែង​៣៨៩​ម៉ែត្រ ទទឹង​៤​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​គ និង​ភូមិ​ពងទឹក​ដែល​ភូមិ​ទាំង​២​នេះ​ស្ថិត​នៅ​ជាប់​គ្នា​។ ជាមួយ​គ្នា​នោះ​ដែរ លោក​អភិបាល​បាន​ថ្លែង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រដ្ឋ​អធិបតេយ្យ​មួយ និង​ជា​ប្រទេស​ដែល​មាន លទ្ធិប្រជាធិបតេយ្យ និង​សុខ​សន្តិភាព​ពេញលេញ​។ ជាង​នេះ​ទៀត​ក៏​សូម​ឲ្យ​បងប្អូន​ទាំងអស់​មានការ​យោគយល់​រាល់​ផល​ប៉ះពាល់​ទាំងឡាយ​ដែល​កើត​ចេញពី​ការ​ស្ថាបនា​ផ្លូវ​នេះ និង​សូម​ជួយ​តាមដាន​គម្រោង និង​ការ​អនុវត្តន៍​របស់​ក្រុមហ៊ុន​ម៉ៅ​ការ​ធ្វើ​ផ្លូវ​ផង​ថា តើ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ហើយ​ឬ​នៅ​។ ជា​ពិសេស​សូម​បងប្អូន​ជួយ​ការពារ បន្ទាប់​ពី​ផ្លូវ​ស្ថាបនា​រួច​ដែល​មុន​នឹង​ប្រើប្រាស់​បាន​ទាល់តែ​គ្រប់​អាយុ​២៨​ថ្ងៃ​ទើប​ប្រើ​បាន បើ​មិន​ដូច្នោះ​ទេ​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូចខាត​ទៅ​វិញ​មិន​អាច​ប្រើប្រាស់​បាន​យូរ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ