កម្មវិធីប្រគល់រង្វាន់ដល់អតិថិជនដែលបានឈ្នះរង្វាន់ពីកម្មវិធីផ្តល់មហារង្វាន់ពីទឹកដោះគោខាប់ក្បាលគោ ដែលមានទឹកប្រាក់សរុបចំនួន១៦៨លានរៀល ដែលមានអ្នកឈ្នះរង្វាន់លើកទី4 ចំនួន ១១០នាក់មកពី ទីក្រុងភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ចាម កំពត កំពង់ធំ កំពង់ស្ពឹ កំពង់សោម សៀមរាប ព្រៃវែង និងខេត្តតាកែវ។ ការចាប់រង្វាន់លើកទី៤រួមមាន ៖ រង្វាន់ ទី1 ម៉ូតូហុងដាស៊េរី ឆ្នាំ2018 ចំនួន1ង្វាន់, រង្វាន់ ទី2 ទូរទឹកកក Samsung ចំនួន2 រង្វាន់, រង្វាន់ ទី3 ទូរទស្សន៍ Samsung 43” ចំនួន រង្វាន់, រង្វាន់ ទី4 ម៉ាស៊ីនទឹកក្រឡុក ចំនួន8រង្វាន់, រង្វាន់ទី5 ម៉ាស៊ីនឆុងកាហ្វេ ចំនួន8រង្វាន់, រង្វាន់ ទី6 កង្ហារចំនួន8 រង្វាន់, រង្វាន់ ទី7 ទឹកដោះគោខាប់ក្បាលគោ1កេស ចំនួន40 រង្វាន់ និងរង្វាន់ទី8 ទឹកដោះគោខាប់កាពីទែន1កេសចំនួន40 រង្វាន់ ។
ក្រុមហ៊ុនអង្គរឌែរីប្រូដាក់ បានបង្កើតកម្មវិធី ផ្តល់មហារង្វាន់ពីទឹកដោះគោខាប់ក្បាលគោ ដែលមានទឹកប្រាក់សរុបចំនួន១៦៨លានរៀល ។ កម្មវិធីនេះប្រព្រឹត្តិទៅចាប់តាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៨។ ដោយអតិថិជនគ្រាន់តែបកស្លាកពីកំប៉ុងទឹកដោះគោខាប់ក្បាលគោ ហើយបំពេញឈ្មោះ លេខអត្តសញ្ញាណបណ្ណ័ លេខទូរស័ព្ទ ហើយយកទៅដាក់នៅធុងឆ្នោត នៅគ្រប់ភ្នាក់ងារលីហ៊ួរវេរលុយ ទូរទាំងប្រទេស។ នោះលោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់ ដែលរួមមាន ៖ ម៉ូតូហុងដាឌ្រីមចំនួន៥រង្វាន់ ទូរទឹកកកសាមសុងចំនួន១០រង្វាន់ ទូរទស្សន៏សាមសុងចំនួន១៥រង្វាន់ ម៉ាស៊ីនទឹកក្រទ្បុក ម៉ាស៊ីនឆុងការហ្វេ កង្ហារ និងរង្វាន់ជាច្រើនទៀត ។ ការចាប់រង្វាន់នឹងត្រូវធ្វើ រៀងរាល់ពីរខែ ម្តងហើយផ្សាយផ្ទាល់តាមកម្មវីធីរាត្រីកំសាន្តនៅស្ថានីយទូរទស្សន៍ CTN ។ ចាប់រង្វាន់ចុងក្រោយនៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៨។ នេះជាការផ្តល់ជូនរង្វាន់មហាសំណាងលើកទី៤ ដល់អតិថិនដែលបានគាំទ្រផលិតផលអង្គរមីលមានចំនួន១១០នាក់ ។ សូមបន្តប្រើប្រាស់ផលិតផលអង្គរមីលតទៅទៀត ព្រោះសំណាងនៅមានបន្តមួយដងទៀត។ ហើយការចាប់រង្វាន់លើកទីប្រាំនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅស្ថានីយនទូរទស្សន៍ CTN ក្នុងកម្មវិធីរាត្រីកំសាន្ត។
ផលិតផលអង្គរមីលផលិតដោយរោងចក្រអង្គរឌែរីប្រូដាក់ ដែលជារោងចក្រផលិតទឹកដោះគោដ៏ធំបំផុតទីមួយនៅប្រទេសកម្ពុជា មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗទាំងប្រាជ្ញា និងស្មារតីគ្រប់សង្វាក់ផលិតកម្ម ផលិតទឹកដោះគោម៉ាកអង្គរមីលត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុតចាប់តាំងពីវត្ថុធាតុដើមរហូតដល់ផលិតផលសំរេច រោងចក្របំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វយ័ប្រវត្តិ មានអនាម័យ និងសុវត្ថិភាពខ្ពស់ ព្រមទាំងគោរពតាមស្តង់ដាគុណភាពជាតិ គុណភាពអន្តរជាតិ និងមិនប្រើប្រាស់សារធាតុរក្សាទុកអោយបានយូរ ហើយរោងចក្រទទួលសញ្ញាប័ត្រហាលទ្បារ ហើយថ្មីៗនេះរោងចក្រអង្គរឌែរីប្រូដាក់ទទួលបានសញ្ញាប័ត្របញ្ជាក់ពីគុណភាពស្តង់ដារអន្តរជាតិ ISO 9001: 2015 និងសញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22 000 មិនតែប៉ុណ្ណោះយើងបានប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យសំរាប់ផ្គត់ផ្គង់នៃការផលិតផលិតផលអង្គរមីល ដើម្បីចូលរួមក្នុងការពារបំរែបំរួលអាកាសធាតុ ។ រោងចក្រអង្គរឌែរីប្រូដាក់មានលទ្ធភាពផលិត ៖ ទឹកដោះគោស្រស់(UHT) ចំនួន២៣លានលីត្រក្នុងមួយឆ្នាំ និងផលិតទឹកដោះគោខាប់ចំនួន៨៥លានកំប៉ុងក្នុងមួយឆ្នាំនិងផលិតយ៉ាអ៊ួរចំនួន ៧៤លានកែវក្នុងមួយឆ្នាំ។

ចែករំលែកព័តមាននេះ