ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ទាហាន​២០០​នាក់កូរ៉េ​ខាងជើង​បញ្ជូន​មក​ស្រុកកំណើត​វិញ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ថា កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​២០ ​មិថុនា បាន​ប្រគល់​សាកសព​ទាហាន​អា​មេ​រិ​ក​២០០​នាក់ ដែល​បាត់​ខ្លួន​ក្នុង​សម័យ​​សង្គ្រាម​កូរ៉េ​។ ក្នុង​ការ​ប្រមូលផ្ដុំ​មនុស្ស​មួយ​នៅ​ទីក្រុង DULUTH រដ្ឋ​មី​នី​សូ​តា…

សហរដ្ឋអាមេរិក ​៖​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ថា កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​២០ ​មិថុនា បាន​ប្រគល់​សាកសព​ទាហាន​អា​មេ​រិ​ក​២០០​នាក់ ដែល​បាត់​ខ្លួន​ក្នុង​សម័យ​​សង្គ្រាម​កូរ៉េ​។

ក្នុង​ការ​ប្រមូលផ្ដុំ​មនុស្ស​មួយ​នៅ​ទីក្រុង DULUTH រដ្ឋ​មី​នី​សូ​តា ប្រធានាធិបតី​អា​មេ​រិ​ក​ថ្លែង​ថា យើង​បាន​ទទួល​បណ្ដា​មហា​វីរៈបុរស​របស់​យើង​ដែល​បាន​ពលី​ជីវិត ដោយ​សាកសព​ពួក​គេ​ប​ញ្ជូ​ន​មក​នា​ថ្ងៃនេះ​២០០​នាក់​រួច​ហើយ​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​អាមេ​រិ​ក ថ្លែង​នា​ថ្ងៃ​ទី​១៩ ​មិថុនា​ថា កូរ៉េ​ខាងជើង​នឹង​ប​ញ្ជូ​ន​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ នូវ​សាក​សព​ទាហាន​អា​មេ​រិ​ក​ច្រើន​នាក់ ដល់ទី​បញ្ជា​ការដ្ឋាន​អង្គការសហប្រជាជាតិ​នៅ​កូរ៉េ​ខាង​ត្បូង ហើយ​សាកសព​ទាហាន​អា​មេ​រិ​ក​ទាំងនោះ​ បន្ទាប់​មកប​ញ្ជូ​ន​មក​កាន់​មូលដ្ឋាន​អាកាស​ចរណ៍ HICKAM​កោះ​ហា​វ៉ៃ​។

ក្រោយ​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ​ទី​១២​ មិថុនា ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ​ជុង​អ៊ុ​ន លោក​ដូ​ណា​ល់ ​ត្រាំ​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា កូរ៉េ​ខាង​ជើង​យល់ព្រម​ប្រគល់​បណ្ដា​សាកសព​ទាហាន​អា​មេ​រិ​ក​។

យោង​តាម​ទិន្នន័យ​អា​មេ​រិ​កថា ទាហាន​អា​មេ​រិ​ក​ប្រមាណ​៧៧០០​នាក់ បាត់​ខ្លួន​ចាប់​តាំង​ពី​​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​មក​។ ​កន្លង​មក ​កូរ៉េ​ខាងជើង​ធ្លាប់​បញ្ជា​ក់ថា បាន​រក្សា​ទុក​សាកសព​ទាហាន​អា​មេ​រិ​ក​២០០​នាក់​។ ​ទាហាន​អា​មេ​រិ​ក​ជាង​៣៦៥០០​នាក់​ស្លាប់​ក្នុង​ជម្លោះ​នេះ​។​ បណ្ដា​សាកសព​ទាហាន​អា​មេ​រិ​ក​ធ្លាប់​ប្រគល់​លើក​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០០៧ ពេល​ទស្សនកិច្ច​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ របស់​អភិបាល​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ិ​ក នា​សម័យ​នោះ​លោក BILL RICHARSON៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ