ដំ​ណឹង​ល្អ​! យុទ្ធនាការ​នៃ​ការ​ផ្តល់​អាហារូបករណ៍ឆ្នាំ​២០១៨ បាន​មក​ដល់​ហើយ​


​រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន ខ​ល​ហ្គេ​ត បាន​ត្រឡប់​មក​វិញ​ជាមួយ​និង​យុទ្ធនាការ​អាហា​រូបក​រណ៍​ថ្នាក់​ជាតិ​របស់​ខ្លួន​ជា​ថ្មី ម្តងទៀត​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨​។ យុទ្ធនា​ការ​នេះ​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា ​ជា​ពិសេស​មាតាបិតា​ដែល​ធ្លាប់តែ​បារម្ភ​ ​ពី​ការ​សិក្សា​របស់​កូន​ៗ និង​សិស្សានុសិស្ស​ដែល​កំពុង​តែ​បារម្ភ​ពី​ការ​សិក្សា​របស់​ខ្លួន ឥឡូវ​នេះ​អតិថិជន​ទាំងអស់​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ជា​អាហារូបករណ៍ ដែល​មាន​តម្លៃ​សរុប ២៤០​លាន​រៀល​។ គោលបំណង​របស់​ក្រុមហ៊ុន ខ​ល​ហ្គេ​ត នៅ​ក្នុង​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ផ្តល់​នូវ​ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ និង​មាន​អនាគត​រុងរឿង​។​

ជាមួយនឹង​ឱកាស​ឈ្នះ​រង្វាន់​ជា​អាហារូបករណ៍​នេះ ក្រុមហ៊ុន ខ​ល​ហ្គេ​ត មាន​គោល​បំណង​​លើកទឹកចិត្ត ដល់​ក្រុម​គ្រួសារ​អ្នក​ឈ្នះ​រង្វាន់​ដើម្បី​ធ្វើការ​ចំណាយ​ទៅ​លើ​ការ​សិក្សា សម្ភារ​:​សិក្សា ឬ ជំនាញ​ផ្សេង​ៗ សម្រាប់​កូន​ៗ​ដែល​កំពុង​ត្រូវការ​ចំណេះដឹង​ជា​ចាំ​បាច់​។ កម្ម​វី​ធី​ចាប់​រង្វាន់​អាហារូបករណ៍​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ដែល​មាន​រង្វាន់​សរុប​ចំនួន ១១១ រង្វាន់​។​

កាលពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ក្រុមហ៊ុន ខ​ល​ហ្គេ​ត បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​​អាហារូបករណ៍​លើក​ទី​១​របស់​ខ្លួន ស្ថិត​នៅ​បរិវេណ​ផ្សារ​រាត្រី ក្នុង​ទីរួមខេត្ត​កំពង់​ចាម និង​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ចំនួន ៣៧​រូប រួច​មក​ហើយ​។ នៅ​ក្នុង​កម្ម​វី​ធី​នេះ ក៏​មានកម្ម​វិធី​លេងល្បែង​កំសាន្ត​សប្បាយ​ៗ ដើម្បី​ឈ្នះ​រង្វាន់ អនុស្សាវរីយ៍​ជា​ច្រើន និង​ការ​លក់​ជូន​ពិសេស​ដល់​អតិថិជន​ផង​ដែរ​។

សូមកុំ​ឲ្យ​ឱកាស​ឈ្នះ​រង្វាន់​នេះ​រំលង​ឲ្យ​សោះ​! រង្វាន់​អាហារូបករណ៍​៧៤​រង្វាន់​ផ្សេង​ទៀត​កំពុង​រង់ចាំ​អ្នក ដូច្នេះ​ប្រញាប់​ឡើង​! ការ​ចាប់​រង្វាន់​អាហារូបករណ៍​លើក​ទី​២ នឹង​ប្រព្រឹត្តិ​ទៅ​​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិត​នៅ​ផ្សារ​រាត្រី ទីរួមខេត្ត​កំពង់ស្ពឺ និង​ការ​ចាប់​រង្វាន់​​អាហារូបករណ៍​លើក​ចុង​ក្រោយ​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុង Lively Plaza Aeon Mall រាជធានី​ភ្នំពេញ​។ លោក​អ្នក​អាច​ចូលរួម​ក្នុង កម្មវិធី​នេះ​​បាន​ដោយ​គ្រាន់តែ​សរសេរ​ឈ្មោះ លេខ​ទូរស័ព្ទ និង​អាសយដ្ឋាន លើ​សំបក​ប្រអប់​ថ្នាំដុ​សធ្មេញ ខ​ល​ហ្គេ​ត ឬ សំបក​ច្រាស​ដុសធ្មេញ ខ​ល​ហ្គេ​ត គ្រប់​ប្រភេទ រួច​យក​ទៅ​ដាក់​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​អ្នក​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ