ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​៖ ការ​បាត់បង់​អ្នក​ម្នាង អ៊ុ​ក ផល្លា ជា​ការ​សោកស្តាយ​បំផុត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ញ៉េ​ប ប៊ុ​ន​ជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្បែរ​រោង​បុណ្យសព…

រាជធានី​ភ្នំពេញ ៖ លោក ញ៉េ​ប ប៊ុ​ន​ជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្បែរ​រោង​បុណ្យសព អ្នក​ម្នាង អ៊ុ​ក ផល្លា ថា ពិធីបុណ្យ សព​បាន​ចូល​ដល់​ថ្ងៃ​ទី​២​ជា​ផ្លូវការ បន្ទាប់​ពី​សព​ត្រូវ​បាន​ដឹក​មក​តម្កល់​នៅ​ក្នុង​សាល​តម្កល់សព ក្នុង​វត្ត​បទុម​វ​ត្តី តាំងពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា​។ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទាមទារ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ពី​ករណី​នេះ​ព្រោះ​វា​បាន​កើតឡើង​ដដែល​បី​ដង ពេល​នេះ​បាន បាត់បង់​ជីវិត​មនុស្ស​។ លោក​ថា ការ​ទទួលមរណៈភាព​អ្នក​ម្នាង​រហូត​ដល់​ពេល​នេះ​គ្មាន​ការ​ទូល​ថ្វាយ សម្តេចក្រុមព្រះ​នៅឡើយ​ទេ ខណៈ​ដែល​ពេល​នេះ​ទ្រង់​បានដឹង​ព្រះ​កាយ និង​អាច​មាន​បន្ទូល​បាន​ហើយ​។ លោក​ថា​”​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មានទុក្ខ​ជា​ទម្ងន់ ហើយ​សម្តេចក្រុមព្រះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង មន្ទីរពេទ្យ​ក្រៅប្រទេស​មិន​ទាន់​បានដឹង​ថា​អ្នក​ម្នាង​ទទួលអនិច្ចកម្ម​ទេ​”​។ លោក ញ៉េ​ប ប៊ុ​ន​ជិន ថ្លែង​ទាំង​អួល​ដើម​ក​ទៀត​ថា​”​យើង​ទាំងអស់​គ្នា​មិន​ទាន់​បាន​ទូល​ថ្វាយ​សម្តេច​ព្រះប្រធាន​ដែរ​ដោយ​យើង​ចង់​លាក់​ព័ត៌មាន​នេះ​មិន​ឲ្យ​ទ្រង់​ដឹង​ទេ ទុក​ឲ្យ​ទ្រង់​ជា​សះស្បើយ​សិន​”​។ លោក​ថា កម្មវិធី​បុណ្យ​ចាប់ពី​ថ្ងៃ​ទី​១៨​ដល់​២០​ខែមិថុនា នឹង​បូជាសព​វេលា​ម៉ោង​៩​ព្រឹក មុខ​វត្ត​បទុម​វ​ត្តី ហើយ​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ដែល​ស្រឡាញ់​អ្នក​ម្នាង និង​សម្តេចក្រុមព្រះ​ចូលរួម​ពិធី​នេះ​។ លោក​អ្នកនាំពាក្យ​គណបក្ស​បាន​លើក​ឡើង​ថា សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នៅ​មិន​ទាន់​ដឹង​ពី​អ្នក​ម្នាង​ទទួលមរណៈភាព​ទេ​។ លោក​ថា​”​យើង​មានការ​បារម្ភ​ចំពោះ​សម្តេចក្រុមព្រះ ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​នៅ​ពេល​ទ្រង់​ជា​សះស្បើយ​យាង​ត្រឡប់​មក​វិញ​រក​អ្នក​ម្នាង មិនឃើញ​នេះ​។ នៅ​វេលា​ម៉ោង​ប្រមាណ​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ទ្រង់​បាន​យាង​គោរព​វិញ្ញាណក្ខន្ធ​សព​អ្នក​ម្នាង អ៊ុ​ក ផល្លា រណ​ប្ញ​ទ្ធិ ដែល​កំពុង​ត្រូវ​បាន​តម្កល់​នៅ​វត្ត​បុ​ទុម​វ​ត្តី ខណ្ឌដូនពេញ មុន​ធ្វើការ​បូជា​នៅ​ថ្ងៃស្អែក​។ កាលពី​ម្សិលមិញ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ចេញ​សេចក្តីជូនដំណឹង អំពី​ការ​ទទួលមរណៈភាព​របស់​អ្នក​ម្នាង អ៊ុ​ក ផល្លារ​ណ​ប្ញ​ទ្ធិ ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពេល​ដង្ហែ​សម្តេចក្រុមព្រះ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច យាង​ទៅ​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។ ពិធី​បុណ្យសព​អ្នក​ម្នាង អ៊ុ​ក ផល្លា រណ​ប្ញ​ទ្ធិ បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​បុ​ទុម​វ​ត្តី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នឹង​បូជាសព​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​បរិវេណ​ខាង​មុខ​វត្ត​បទុម​វ​ត្តី​៕

កែសម្រួលដោយ