ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ទូ​ទាំង​សាលា​លែង​ចេះ​មើល​នាឡិកា​មាន​ទ្រនិច

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា សហជីព​គ្រូបង្រៀន​នៅ​អង់គ្លេស​បាន​សម្រេចចិត្ត​ឈប់​ប្រើប្រាស់​នាឡិកា​មាន​ទ្រនិច ដោយ​ជំនួស​មក​វិញ​នូវ​នាឡិកា​មាន​លេខ​ស្រាប់ ព្រោះតែ​សិស្ស​មិន​ចេះ​មើល​។ អនុប្រធាន​នៅ​សមាគម​នៃ​អ្នកដឹកនាំ​សាលា…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា សហជីព​គ្រូបង្រៀន​នៅ​អង់គ្លេស​បាន​សម្រេចចិត្ត​ឈប់​ប្រើប្រាស់​នាឡិកា​មាន​ទ្រនិច ដោយ​ជំនួស​មក​វិញ​នូវ​នាឡិកា​មាន​លេខ​ស្រាប់ ព្រោះតែ​សិស្ស​មិន​ចេះ​មើល​។

អនុប្រធាន​នៅ​សមាគម​នៃ​អ្នកដឹកនាំ​សាលា និង​សាកលវិទ្យាល័យ លោក Malcolm Trobe បាន​ឲ្យ​ដឹង​ថា សិស្ស​ជា​ច្រើន​នាក់​មិន​ចេះ​មើល​ម៉ោង​នៅ​លើ​នាឡិកា​មាន​ទ្រនិច​ឡើយ ដោយសារ​តែ​គេ​ធ្លាប់តែ​មើល​ម៉ោង​មាន​លេខ​ស្រាប់​។ នេះ​ក៏​ដោយសារ​តែ​នៅ​លើ​ទូរស័ព្ទ ឡេ​ប​ថប និង គ្រឿង​ប្រើប្រាស់​ផ្សេង​ទៀត​សុទ្ធតែ​មាន​ម៉ោង​ជា​លេខ​។ ដូចនេះ​សាលា​ជា​ច្រើន​នៅ​អង់គ្លេស​ក៏​សម្រេចចិត្ត​ប្តូរ​នាឡិកា​មាន​ទ្រនិច​ចេញ ហើយ​ដាក់​មក​វិញ​នូវ​នាឡិកា​មាន​លេខ​ស្រាប់​។ ការ​ធ្វើ​នេះ​ក៏​ដើម្បី​កុំ​ឲ្យ​សិ​ស្សមានភាព​លំបាកទៅ​លើ​រឿង​បន្តិចបន្តួច​។

ប្រធាន​ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​កុមារ Sally Payne បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា ការ​ធ្វើ​ដូចនេះ​អាច​ឲ្យ​សិស្ស​កាន់តែ​ពិបាក​ក្នុង​ការ​មិន​មាន​សម្ភារៈ​ទំនើប​។ ពួក​គេ​អាច​នឹង​មិន​ចេះ​ប្រើ​សម្ភារៈ​សាមញ្ញ​មួយ​ចំនួន​ដូច​ជា​ខ្មៅ​ដៃ និង​ក្រដាស ដោយសារ​តែ​ពេល​នេះ​សិស្ស​មួយ​ចំនួន​ធំ​ប្រើប្រាស់ iPad ជា​មធ្យោបាយ​ក្នុង​ការ​កត់ត្រា​ទៅ​វិញ​។

តើ​លោក​អ្នកមាន​មតិ​យ៉ាងណា​ដែរ ចំពោះ​ការ​សម្រេចចិត្ត​របស់​សាលា​នៅ​អង់គ្លេស?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ