ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​ស្លា.ប់​ក្នុង​ថ្លុកឈាម​នៅ​បន្ទប់ សង្ស័យ​អំពើ​ឃាតក.ម្ម

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ហេតុការណ៍​បាន​កើតឡើង​កាលពី​ម៉ោង​​២​និង​៣២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​​បន្ទប់ទឹក​ផ្សារ​រាត្រី ជាប់​ភោជនីយដ្ឋាន​ស៊ី​ឡាយ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្ដាល…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ហេតុការណ៍​បាន​កើតឡើង​កាលពី​ម៉ោង​​២​និង​៣២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​​បន្ទប់ទឹក​ផ្សារ​រាត្រី ជាប់​ភោជនីយដ្ឋាន​ស៊ី​ឡាយ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត​។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ CARSEN TION KAI SENG អាយុ​៦៣​ឆ្នាំ ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី កាន់​លិខិតឆ្លងដែន​លេខ K-36579669 ស្រុក​កំណើត​នៅ​ក្រុង​សា​រ៉ា​វ៉ក ប្រទេស​ម៉ា​ឡេ​ស៊ី​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ឆ្លង​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វា​អន្តរជាតិ​បា​វិត​ម៉ុ​កបាយ តាំងពី​ថ្ងៃ​ទី​២ មិថុនា​មក​ម្ល៉េះ​។ ហើយ​ចំពោះ​ករណី​នេះ ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា ​មាន​មនុស្ស​ស្លាប់​នៅ​ផ្សារ​រាត្រី​ក្រុង​បា​វិត​ភ្លាម សមត្ថកិច្ច​ជំនាញ​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ធ្វើការ​ពិនិត្យ​ឃើញ​ថា មាន​ស្នាម​ដាច់​ក្បាល​ខាងក្រោយ និង​ភ្នែក​ខាងឆ្វេង​ជាំ ក្រោយមក​បាន​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​ពិត​ប្រា​ដក​មែន​។ សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវ​ជ្រាវ​រក​មូលហេតុ​នាំ​ឲ្យ​កើត​អំពើ​ឃា​ដ​កម្មនេះ និង​តាម​រក​ចាប់​មុខសញ្ញា​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់​។ ហើយ​បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ពោធិ៍​ថ្មី (​ហៅ​វត្ត​បា​វិត​) រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ