ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់ ​របួស​២០​នាក់ ក្រោយ​បា.ញ់​​យ៉ាង​សាហា.វ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ​យោង​តាម​រដ្ឋ​អាជ្ញា​មូលដ្ឋាន​ថា កាលពី​ថ្ងៃ​ទី​១៧ ​មិថុនា​ មានការ​បាញ់​ប្រហារ​​មួយ​នៅ​រដ្ឋ​ញូ​វ​ចឺ​ស៊ី សហរដ្ឋអាមេរិក នា​ឱកាស​មហោស្រព​សិល្បៈ​ពេល​យប់​មួយ​​បណ្ដាល​ឲ្យ​អ្នក​វាយប្រហារ​ម្នាក់​ស្លាប់ ហើយ​មនុស្ស​ប្រមាណ​ជា​២០​នាក់​រង​របួស​។ លោក​…

សហរដ្ឋអាមេរិក ​៖ ​យោង​តាម​រដ្ឋ​អាជ្ញា​មូលដ្ឋាន​ថា កាលពី​ថ្ងៃ​ទី​១៧ ​មិថុនា​ មានការ​បាញ់​ប្រហារ​​មួយ​នៅ​រដ្ឋ​ញូ​វ​ចឺ​ស៊ី សហរដ្ឋអាមេរិក នា​ឱកាស​មហោស្រព​សិល្បៈ​ពេល​យប់​មួយ​​បណ្ដាល​ឲ្យ​អ្នក​វាយប្រហារ​ម្នាក់​ស្លាប់ ហើយ​មនុស្ស​ប្រមាណ​ជា​២០​នាក់​រង​របួស​។

លោក​ ANGELO ONOFRI រដ្ឋ​អាជ្ញា​នៃ​តំបន់ MERCER​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បញ្ជា​ក់ថា ក្នុង​ចំណោម​អ្នក​របួស​ទាំង​២០​នាក់ ១៦​នាក់​នាម​​ព្យាបាល​ដោយសារ​ពួក​គេ​រង​​របួស​ត្រូវ​គ្រាប់កាំភ្លើង​។ ​លោក​បន្ត​ថា ​ជនសង្ស័យ​២​នាក់ បាន​បាញ់ប្រហារ​ក្នុង​ឱកាស​​នៃ​មហោស្រព​សិល្បៈ​ប្រគំ​តន្ត្រី ​និង​ជប់លៀង ​ព្រមទាំង​បញ្ចាំង​ខ្សែភាពយន្ត​ក្នុង​តំបន់​ដោយ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា​១០០០​នាក់​។​ ហើយ​ជនសង្ស័យ​ទី​២ ​ត្រូវ​ចាប់​ខ្លួន​។

តាម​សាក្សី​ទាំងឡាយ​រៀបរាប់​ថា​ ពួក​គេ​បានឃើញ​មនុស្ស​ម្នា​ភ័យ​ជ្រួលច្របល់ ហើយ​រត់​​ប្រសាច​ជាន់​គ្នា​ ក្រោយ​ការ​បាញ់ប្រហារ​។​ អាជ្ញាធរ​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​តាម​រ​កថា តើ​មាន​អ្នក​ឯទៀត​ៗ​ជាប់​ទាក់ទិន​នឹង​ការ​បាញ់ប្រហារ​នេះ​ដែរ​ឬ​យ៉ាងណា?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ