ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេចខ្លួន​តែ​មួយ​ភ្លែត​សោះ ដល់​ពេល​ស្រែក​ទើប​ឆោឡោ​ឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​ចោល​មួយ​ភ្លែត ត្រូវ​ចោរ​២​នាក់​លួច​កាច់​.​ក​ម៉ូតូ​បាន​សម្រេច សំណាងអាក្រក់​អី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​ចោល​មួយ​ភ្លែត ត្រូវ​ចោរ​២​នាក់​លួច​កាច់​.​ក​ម៉ូតូ​បាន​សម្រេច សំណាងអាក្រក់​អី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​មានឈ្មោះ ចាន់ រ័​ត្ន ហៅ​ក្រៅ អា​រ័​ត្ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល
សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​ជង្រុក ឃុំ​ជង្រុក ស្រុក​កង​ពិសី ខេត្តកំពង់ស្ពឺ ។ចំណែកឯ​ជន​រង​គ្រោះ​វិញ​មានឈ្មោះ​សូ លី​ន​ណា ភេទ​ស្រី អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ផ្លូវ​៤០k ភូមិ​ចម្ការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​តែ​និយាយ​លេង​ជាមួយ​ម្តាយក្មេក​នៅ​ក្នុងផ្ទះ​លេខ​១៧​ក ផ្លូវ​៣៦R មួយ​ភ្លែត​ក៏​ទុក​ម៉ូតូ​ម៉ាក​ហុងដាស្តុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1AS-5553 នៅ​មុខ​ផ្ទះ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Zoomer-X មិន​ចាំ​ស្លាក​លេខ​ឲ្យម្នាក់ មានឈ្មោះ​ដូច​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​ខាងលើ​របស់​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​បើក​រត់គេច ភ្លាម​ៗ​នោះ​ដែល​ម្ចាស់​ម៉ូតូ​បានលឺ​សំឡេង​ម៉ូតូ​របស់​គាត់​ក៏​រត់​ចេញ​ទៅ​តាម ហើយ​ស្រែ​កថា ចោរ​ៗ​ទើប​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ពេក​បាន​បើករ​ត់ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ចៃដន្យ​អី​ក៏​ជួបនឹង​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ឬ​ស្សី​កែវ​ក្របួច​យក​ទៅ​សួរនាំ រួម​នឹង​ដកហូត​បាន​វត្ថុ​តាង​ដែក​សម្រាប់​កាច់​.​ក​ម៉ូតូ​ចំនួន​មួយ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ