ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនធ្វើសមយុទ្ធយោធានៅ​សមុទ្រចិនខាងត្បូង

5 ឆ្នាំ មុន

ប្រទេសចិន៖កង​ម៉ា​រី​នចិនបានរៀប​ចំ​ធ្វើ​សម​យុទ្ធ​យោ​ធា​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​​រៀប​ចំ​ខ្លួន​វាយ​រុញ​ច្រានការ​វាយ​ប្រ​ហារ​តាម​អា​កាស​មួយ​។នេះ​ជា​សេច​ក្ដី​រាយ​ការណ៍​នា​ថ្ងៃ​ទី​១៥​មិ​ថុ​នា​របស់​បណ្ដា​សារ​ព័ត៌មាន​ផ្លូវ​ការ​ចិន ។ រដ្ឋ​មន្រ្តី​​ការ​បរ​ទេស​អា​មេ​រិកលោក MIKE POMPEO​ ដែលមកបំពេញ​ទស្សន​កិច្ច​នា​ថ្ងៃ​ទី១៤​មិ​ថុ​នា​ នៅ​ក្រុង​ប៉េ​កាំង​បាន​រិះ​គន់​ដល់​ការ​ធ្វើ​យោ​ធូ​ប​នី​យ​កម្មរបស់​ចិន​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ពិ​សេស​នៅ​តំ​បន់​ប្រ​ជុំ​កោះ SPRATLEYS…

ប្រទេសចិន៖កង​ម៉ា​រី​នចិនបានរៀប​ចំ​ធ្វើ​សម​យុទ្ធ​យោ​ធា​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​​រៀប​ចំ​ខ្លួន​វាយ​រុញ​ច្រានការ​វាយ​ប្រ​ហារ​តាម​អា​កាស​មួយ​។នេះ​ជា​សេច​ក្ដី​រាយ​ការណ៍​នា​ថ្ងៃ​ទី​១៥​មិ​ថុ​នា​របស់​បណ្ដា​សារ​ព័ត៌មាន​ផ្លូវ​ការ​ចិន ។

រដ្ឋ​មន្រ្តី​​ការ​បរ​ទេស​អា​មេ​រិកលោក MIKE POMPEO​ ដែលមកបំពេញ​ទស្សន​កិច្ច​នា​ថ្ងៃ​ទី១៤​មិ​ថុ​នា​ នៅ​ក្រុង​ប៉េ​កាំង​បាន​រិះ​គន់​ដល់​ការ​ធ្វើ​យោ​ធូ​ប​នី​យ​កម្មរបស់​ចិន​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ពិ​សេស​នៅ​តំ​បន់​ប្រ​ជុំ​កោះ SPRATLEYS ដែល​មាន​ភាព​ចម្រូង​ចម្រាស់។សហ​រដ្ឋ​អា​មេ​រិក​ផ្ទាល់​ក៏​បង្កើន​ប្រ​តិ​បត្តិ​ការ​យោ​ធា​ ក្នុង​តំបន់​នេះ​ក្នុង​នាម​សេ​រី​ភាព​នៃ​ការ​ធ្វើ​នា​វា​ចរណ៍​ ក្នុង​នោះ​រួម​មាន​ការ​ហោះ​ហើរ​ក្បែរ​ប្រ​ជុំ​កោះ​នេះ​នៃ​បណ្ដា​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធ​​សាស្រ្ត B-52កាល​ពី​សប្ដាហ៍​មុន។

យោង​តាម​កា​សែត​កង​ទ័ព​ចិន​ថា សម​យុទ្ធ​យោ​ធា​ជើង​ទឹក​នេះ​ធ្វើ​ឡើង​នៅ​កន្លែង​មួយ​ដែល​ពុំ​លាត​ត្រ​ដាង​ សំ​ដៅ​រៀប​ចំ​កង​នា​វា​ចរណ៍​​ក្នុង​ការ​វាយ​រុញ​ច្រាន​ ការ​វាយ​ប្រ​ហារ​តាម​អា​កាស​មួយពិ​សេស​ដោយ​ DRONESទាំង​ឡាយ​។កង​ទ័ព​ជើង​គោក​ចិន​បោះទី​តាំង​នៅ​កន្លែង​សម្ងាត់​មួយ ក៏​ចូល​រួមក្នុង​សម​យុទ្ធ​នេះដែរ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ