ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​អគារ​ប៉ុស្តិ៍​សុខភាព និង​អគារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពន្ធនាគា​ខេត្ត

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ក្រោយ​ការ​សាងសង់​ក្នុង​រយៈពេល​ច្រើន​ខែ អគារ​ប៉ុស្តិ៍​សុខភាព រួម​ទាំង​អគារ បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៤ ខែ មិថុនា…

ខេត្តស្ទឹងត្រែង ៖ ក្រោយ​ការ​សាងសង់​ក្នុង​រយៈពេល​ច្រើន​ខែ អគារ​ប៉ុស្តិ៍​សុខភាព រួម​ទាំង​អគារ បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៤ ខែ មិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ឧត្តម​អគារ​នុ​រក្ស​ថ្នាក់​លេខ​១ សន្តិ​បណ្ឌិត ចាន់ គី​ម​សេង អគ្គនាយក នៃ​នាយកដ្ឋាន​ពន្ធនាគារ ដោយ​មានការ​គាំទ្រ​ពី​អង្គការ​ម្ចាស់​ជំនួយ​រួម​មាន ប្រធាន​កម្មវិធី សម្របសម្រួល​ដោយ ប្រធាន​អង្គ​ការី​តាស ប៊ែ​ល​ហ្ស៊ី​ក ប្រចាំ​កម្ពុជា និង​អគ្គរាជទូត​ប៊ែ​ល​ហ្ស៊ី​ក ប្រចាំ​ប្រទេស​កម្ពុជា ថៃ ឡាវ មី​យ៉ា​ន់​ម៉ា​។ អគារ​ប៉ុស្តិ៍​សុខភាព និង​អគារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពន្ធនាគា​ខេត្ត​ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​បច្ចុប្បន្ន ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ឧត្តម​អគារ​នុ​រក្ស​ថ្នាក់​លេខ​២ លោក ឈឹ​ម ធីតា បញ្ជាក់​ថា អគារ​ទាំង​ពីរ​នេះ បាន​សាងសង់​ក្នុង​បរិវេណ ពន្ធនាគារ ដែល​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​៤១,២០០ ម៉ែត្រការ៉េ មាន​ចម្ងាយ​០៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត ស្ថិត​នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។ លោក​បន្ថែម​ថា អគារ​ប៉ុស្តិ៍​សុខភាព និង​អគារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខាងលើ ផ្តើម​សាងសង់​ឡើង​ដោយ​មាន​ជំនួយ​ពី​អង្គការ​ការី​តាស ខេត្តសៀមរាប​។

អង្គការ​មួយ​នេះ​បាន​ផ្តល់​ការ​ឧ​ប​ត្ថ​ម​នូវ​សមិទ្ធផល​ដល់​ពន្ធនាគារ​រួម​មាន ប៉ុស្តិ៍​សុខភាព​មាន​ទំហំ ១១​ម៉ែត្រ គុណ​៤​ម៉ែត្រ មាន​៣​បន្ទប់ អគារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ទំហំ​១៧​ម៉ែត្រ គុណ​៥​ម៉ែត្រ មាន​០៣​បន្ទប់ និង​បាន​សាងសង់​អគារ​ជំនាញ​ជួសជុល​ម៉ូតូ​ទំហំ ៧​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ រួម​ទាំង​បាន​ជួយ​ផ្តល់​ជា​សម្ភារ​បរិក្ខា សម្រាប់​ប៉ុស្តិ៍​សុខភាព និង​ឧ​បក​ណ៍​សម្រាប់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ឧត្តម​អគារ​នុ​រក្ស​ថ្នាក់​លេខ​១ សន្តិ​បណ្ឌិត លោក ចាន់ គី​ម​សេង អគ្គនាយក​នៃ​នាយកដ្ឋាន​ពន្ធនាគារ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​អង្គការ​ដៃគូរ​អភិវឌ្ឍន៍ ពិសេស​អង្គ​ការី​តាស សម្រាប់​ការ​ជួយ​ជ្រោមជ្រែង​ជា​ថវិកា ក្នុង​ការ​សាងសង់​អគារ​ប៉ុស្តិ៍​សុខភាព និង​អគារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​ទាំង​បាន​ផ្តល់​ជា​សម្ភារ បរិក្ខា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដល់​អង្គភាព​ពន្ធនាគារ​។ លោកនាយក​លើក​ឡើង​ថា ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អរ​គារ​ប៉ុស្តិ៍​សុខភាព និង​អគារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​បង្ហាញ ឲ្យ​ឃើញ​នូវ​ជំ​ហ៊ាន​វិជ្ជមាន និង​ការ​រីក​ចម្រើន​ថ្មី​មួយទៀត​បញ្ជាក់​ពី​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឧ​ប​ត្ថ​ម​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​អង្គការ​ការី​តាស ចំពោះ​វិស័យ​ពន្ធនាគា​នៅ​កម្ពុជា​។

ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នេះ ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​របស់​អង្គការ​ការី​តាស ដើម្បី​អភិវឌ្ឍន៍​ការ​យល់​ដឹង និង​លក្ខណៈ​ផាសុកភាព​សម្រាប់​ជន​ជាប់​ឃុំ ធានា​បាន​នូវ​សន្តិសុខ អនាម័យ និង​លេចធ្លោ​ស្រម​តាម​គោលដៅ​នៃ​ច្បាប់​ស្តី​ពី​ពន្ធនាគារ​។ កត្តា​ទាំងនេះ​បាន​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរ នូវ​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​។ លោក​បន្ត​ថា ដោយ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​គាំទ្រ​ឧ​ប​ត្ថ​ម​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ប្រសើរ​ឡើង​នូវ​ការ​អប់រំ កែប្រែ ក៏​ដូច​ជា​លើកកម្ពស់​សុខមាលភាព​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ពិសេស​បាន​សម្រួល​ដល់​ជន​ត្រូវ​ចោទ ជនជាប់ចោទ ពិរុទ្ធជន និង​ទណ្ឌិត​មានឱកាស​ក្នុង​ការ​កែប្រែ និង​សិក្សា​រៀនសូត្រ​ជំនាញ ដើម្បី​យក​ទៅ​ប្រើប្រាស់​ប្រកប​របរ​ស្របច្បាប់​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ទៅ​រស់នៅ​ក្នុង​សហគមន៍​វិញ​។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ ជន​ជាប់​ឃុំ​សរុប​ចំនួន ៣២៧​នាក់ ស្រី​២៩​នាក់ ក្នុង​នោះ ជន​ត្រូវ​ចោទ​ចំនួន ៧៤​នាក់ ស្រី​០៤​នាក់ ជនជាប់ចោទ ចំនួន​៤៤​នាក់ ស្រី​០៤​នាក់ ពី​រុ​ទ្ធ​ជន​១០៦​នាក់ ស្រី​០៩​នាក់ និង​ទណ្ឌិត ១០៣​នាក់ និង​ស្រី​១២​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ