ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងដៃបាត់…ចូលគុកម្តងមិនរាង ចេញវិញថ្លើមធំហ៊ានលួចរបស់កងទ័ពផង

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ឈ្មោះ អ៊ុំ សា​ធា ហៅ ឆ លី​ហៀ​ង អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ…

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ឈ្មោះ អ៊ុំ សា​ធា ហៅ ឆ លី​ហៀ​ង អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កោង​យោង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវ​បាន​ម្ចាស់​ម៉ូតូ និង​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ត្រពាំង​សង្កែ ខាងត្បូង ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត តាម​ទាន់​នឹង​ចាប់​ក្របួច​ឲ្យ​សមត្ថកិច្ច​ទាំង​កណ្តាល​យប់ ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ ខណៈ​ជនសង្ស័យ​ខាងលើ​បម្រុង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជន​រង​គ្រោះ ។

នេះ​បើ​តាម​សម្តី​លោក​វរសេនីយ៍ឯក ខាត់ ហ៊ុន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​របស់​ឈ្មោះ សេង ខេ​ម​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​កងទ័ព រស់នៅ​ភូមិ​ត្រពាំង​សង្កែ​ខាងត្បូង ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ថា​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នេះ​រូប​គាត់​ត្រូវ​បាន​ចោរលួច​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​ស្ករ មួយ​គ្រឿង ខណៈនោះ​ចោរ​បម្រុង​បញ្ឆេះ​ម៉ូតូ​ជិះ​ចេញពីផ្ទះ​របស់​គាត់​ស្រាប់តែ​គាត់​ដឹង​ទាន់​ក៏​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ជិតខាង​បានដឹង និង​បាន​ជួយ​ចាប់ចោរ​នោះ​បាន​ភ្លាម​ៗ​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ។

លោក ខាត់ ហ៊ុន បន្ត​ថា ក្រោយ​ឃាត់ខ្លួន​បាន​ភ្លាម​សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ដើម្បី​សាកសួរ​បន្ត និង​បាន​រក​ឃើញ​ថា ជនសង្ស័យ​ឈ្មោះ អ៊ុំ សា​ធា មាន​ផ្ទុក​នូវ​សារធាតុ​គ្រឿងញៀន​នៅ​ក្នុង​ខ្លួន​ទៀត​ផង មួយវិញទៀត​សង្ស័យ​ឈ្មោះ អ៊ុំ សា​ធា ខាងលើ​នេះ​កន្លង​ទៅ​ធ្លាប់​មានទោស​ជាប់​ពន្ធនាគារ​នៅ​ខេត្តព្រះវិហារ​ម្តង​រួច​មក​ហើយ​ក្នុង​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​កាលពី​ឆ្នាំ​២០១៥ កន្លង​ទៅ ។

ជនសង្ស័យ​ក៏​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ចូល​ទៅ​ក្នុងផ្ទះ​ជនសង្ស័យ​ហើយ​បម្រុង​នឹង​បញ្ឆេះ​ម៉ូតូ​ជិះ​ចេញ​មក​ក្រៅ ក៏​ស្រាប់តែ​ម្ចាស់​តាម​ទាន់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។ មក​ដល់​ពេល​នេះ​ម៉ូតូ​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ​ហើយ ដោយឡែក​ជនសង្ស័យ​ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ