ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​២​នាក់​ដើរចូលផ្ទះមួយភ្លែត​ ចេញមក​វិញស្រែកផ្អើល​​ឆោឡោ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​នឹង​ស្ត្រី​ម្នាក់​ត្រូវជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​និ​ច ពណ៌​ស បាន​ទុក​ម៉ូតូ​ចោល​មុខ​ផ្ទះ​មួយ​ភ្លែត ដើម្បី​ចូល​ទៅ​យក​អីវ៉ាន់ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់​លួច​កាច់ក​ម៉ូតូ​បាន​សម្រេច ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​នឹង​ស្ត្រី​ម្នាក់​ត្រូវជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​និ​ច ពណ៌​ស បាន​ទុក​ម៉ូតូ​ចោល​មុខ​ផ្ទះ​មួយ​ភ្លែត ដើម្បី​ចូល​ទៅ​យក​អីវ៉ាន់ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់​លួច​កាច់ក​ម៉ូតូ​បាន​សម្រេច ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១០៣ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ​នៅ​ក្បែរ​នឹង​លូ​ទឹក​ស្អុយ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ព​័ត៌​មាន​ពី​ម្ចាស់​ម៉ូតូ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ជាមួយ​ប្រពន្ធ​បាន​ទុក​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និក ពណ៌​ស ពាក់​ស្លាក​លេខ ១GD-០៥១៨ ហើយ​ពួកគាត់​នាំ​គ្នា​ដើរ​ចូល​ផ្ទះ​មួយ​ភ្លែត បាន​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​គាត់​បាន​សម្រេច ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ភ្លាម​ៗ​នោះ​ដែល​គាត់​បាន​ស្រែក​ឆោឡោ​ផ្អើលដល់​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ​ដើម្បី​នាំ​គាត់​ទៅ​ដាក់​ពាក្យបណ្តឹង​។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​ម៉ូតូ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​១​ដើម្បីអោយ​សមត្ថកិច្ច​ស្រាវ
ជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ