ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្តាយ​រន្ធត់​ប៉ុនណា​ទៅ បើ​ទើបតែ​ជួប​មុខ​កូន​សោះ​!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៦ និង​១២៧ ស្ថិត​នៅ​ក្នុងភូមិ​ចក ឃុំ​ចក…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៦ និង​១២៧ ស្ថិត​នៅ​ក្នុងភូមិ​ចក ឃុំ​ចក ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ផ្លុ​ង សំបុណ្យ អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែវ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ។

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​១២៥ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1E- 8069 មក​ពី​លេង​ផ្ទះ​ម្ដាយ​នៅ​ក្នុងភូមិ​ត្រពាំង​ចាន់​លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បុក​ពេញទំហឹង​ក្នុង​ទិស​ដៅ​ច្រាស់​គ្នា បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​រថយន្ត​បង្ក​បាន​គេចខ្លួន​បាត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ហើយ​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​សមត្ថកិច្ច​សន្និដ្ឋាន​ថា រថយន្ត​បង្ក​អាច​នឹង​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​ស្របគ្នា រួច​ក៏​ជ្រុល​មក​បុក​ជន​រង​គ្រោះ​ក្នុង​ទិស​ដៅ​ច្រាស់​គ្នា បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ