បារី 555 រួចពន្ធ (duty free) និងក្លែងក្លាយយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងវាយលុកទីផ្សារបារីកម្ពុជា
- ភ្នំពេញ
នៅស្ទើរតែគ្រប់ទីតាំងលក់រាយ បោះដុំផលិតផលបារីក្នុងទីផ្សារទូទាំងប្រទេស គឺសុទ្ធតែមានការតាំងលក់ និងការលក់លួចលាក់នូវផលិតផលបារី 555 រួចពន្ធ (duty free) និងក្លែងក្លាយ ក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខផលិតផលបារី 555។
យោងតាមលោក អ៊ុំ រតនា ជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា បានគូសបញ្ជាក់ថា «យើងគឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយលក់ផលិតផលបារី 555 ដូច្នេះរាល់អាជីវករដែលដាក់តាំងលក់ ឬលក់លួចលាក់ផលិតផលបារី 555 រួចពន្ធ នៅក្រៅពីលក់នៅក្នុងទីផ្សាររួចពន្ធ (duty free) និងក្លែងក្លាយ គឺសុទ្ធតែជាអំពើខុសច្បាប់ទាំងអស់ ដែលត្រូវប្រឈមមុខនឹងការរឹបអូសយកទៅកម្ទេចចោល ក៏ដូចជាជាប់ទោសទណ្ឌតាមផ្លូវតុលាការ ដូចករណីចុះបង្ក្រាបថ្មីៗរបស់សមត្ថកិច្ចរឹបអូសយកជាង ១.០០០ សុង ពីទីតាំងលក់ក្នុងផ្សារធំថ្មី និងកន្លែងស្ដុកបារីរបស់អាជីវករមួយកន្លែង កាលពីសប្ដាហ៍មុន។


ចែករំលែកព័តមាននេះ