ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អាន់​ឆ័​រ មាន​អ្វី​ពិសេស​សម្រាប់​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃអាទិត្យ​ទី ១០ ខែមិថុនា ឆ្នាំ​២០១៨ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀប​ចំ​កម្មវិធី​ចាប់ឆ្នោត​ជ័យ​មង្គល​លើក​ទី​២ រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី…

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃអាទិត្យ​ទី ១០ ខែមិថុនា ឆ្នាំ​២០១៨ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀប​ចំ​កម្មវិធី​ចាប់ឆ្នោត​ជ័យ​មង្គល​លើក​ទី​២ រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង ឆ្នាំ ២០១៨ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។​

កម្មវិធី​ចាប់ឆ្នោត​រដូវ​កាល​ថ្មី​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យក​ចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​។ រង្វាន់​ដែល​បាន​ចាប់​ឆ្នោត​​លើក​ទី​២​នេះ គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥ ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់ ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅ​កាន់​សា​មុ​យ​។ ចំពោះ​គូ​ស្វាមី​ដែល​មានភ័ព្វ​សំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​​ផ្ទាល់​។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មក​ជាមួយ​នូវ​សំបុត្រ​អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹក​ឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិត​ផល លិខិត​អញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន ១​សន្លឹក​។​

ហើយ​កាន់តែ​ពិសេស ស្រា​បៀរ អាន់​ឆ័​រ បាន​ជ្រើសរើស​លោក លី ម៉ិ​ញ ហូ ដែល​ជា​កំពូល​​តារា​អន្តរជាតិ​កូរ៉េ​ដ៏​ល្បីល្បាញ ធ្វើ​ជា​ទូត​សុ​ឆន្ទៈ​របស់​ស្រា​បៀរ អាន់​ឆ័​រ និង​មាន​វត្ត​មាននៅ​ក្នុង​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​របស់​ស្រា​បៀរ អាន់​ឆ័​រ ។ ស្រា​បៀរ អាន់​ឆ័​រ ជា​ស្រា​បៀរ​​ដែល​ពេញ​និយម​បំផុត​សម្រាប់​យុវវ័យ​សម័យ​ថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណភាព​ជា​បន្តបន្ទាប់​សរុប​ជាង ៣០ មេដាយ រសជាតិ​ស្រទន់​លើសគេ ផ្តល់​នូវ​អារម្មណ៍​រីករាយ​ស្រស់ថ្លា ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង គ្រប់​កម្ម​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ