ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ និង​លោក​គី​ម ​នឹង​និយាយ​គ្នា​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​ (មាន​វីដេអូ)

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងជើង​ ៖​ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​លោក LEE HSIEN LOONG នា​ថ្ងៃ​ទី​១០​ មិថុនា បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង…

សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងជើង​ ៖​ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​លោក LEE HSIEN LOONG នា​ថ្ងៃ​ទី​១០​ មិថុនា បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ ជុង​អ៊ុ​ន​ នៅ​សិង្ហ​បុរី​។

លោក​គី​ម ​ជុង​អ៊ុ​ន ​មក​ដល់​សិង្ហ​បុរី​ដើម្បី​ចូលរួម​ក្នុង​ការ​ជួប​គ្នា​កំពូល ជាមួយ​ប្រធានា​ធិបតី​​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ​ត្រាំ គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១២ ​មិថុនា​ នៅ​សណ្ឋាគារ CAPELLA នៃ​កោះ SENTOSA ។​ ហើយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយ​ការណ៍​នា​ថ្ងៃ​ទី​១១ ​មិថុនា ​ពី​ការ​មក​ដល់​សិង្ហ​បុរី​របស់​លោក​គី​ម​ ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​១០​មិថុនា សម្រាប់​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​នេះ​។

តាម​ KCNA​ ថា​ លោក​គី​ម ​ជុង​អ៊ុ​ន ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ចិន​មួយ​គ្រឿង ប្រើ​សម្រាប់​បុគ្គល​​មក​កាន់​សិង្ហ​បុរី​។ ​ម្យ៉ាងទៀត KCNA បាន​លាតត្រដាង​របៀបវារៈ​នៃ​ការ​ជួប​គ្នា​កំពូល​​នេះ ដែល​រួម​មាន​បញ្ហា​នៃ​ការ​បង្កើត​ទំនាក់ទំនង​ថ្មី​រវាង​កូរ៉េ​ខាងជើង​ និង​សហ​រដ្ឋអាមេរិក បញ្ហា​នៃ​ការ​បង្កើត​យន្តការ​មួយ​នៃ​ការ​ថែរក្សា​សន្តិភាព​ជា​អចិន្ត្រៃយ៍​ និង​ស្ថិត​ស្ថេរ​នៅ​ឧបទ្វីប​កូរ៉េ បញ្ហា​អនុវត្ត​ការ​រំសាយ​នុយ​ក្លែ​អ៊ែ​រ នៅ​ឧបទ្វីប​កូរ៉េ​ ព្រមទាំង​បញ្ហា​ឯ​ទៀត​ៗ ដែល​មាន​ប្រយោជន៍​ទៅ​វិញ​ទៅ​មក តាម​ការ​ទាមទារ​នៃ​សករាជ​ថ្មី​។

លោក​គី​ម ​ជុង​អ៊ុ​ន ​អមដំណើរ​ដោយ​លោក KIM YONG CHOL និង​លោក​ RI SU YONG ដែល​សុទ្ធតែ​ជា​អនុប្រធាន គណៈកម្មាធិការ​កណ្ដាល​បក្ស​ពលករ​កូរ៉េ លោក RI YONG HO រដ្ឋមន្ត្រី​ការ​បរទេស លោក NO KWANG CHOL រដ្ឋមន្ត្រី​ការពារ​ប្រទេស លោកស្រី KIM YO JONG នាយិការ​រង​ទី​១ ​នៃ​បក្ស​ពលករ​កូរ៉េ​និង​លោក CHOE SON HUI អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​។

KCNA​ ឲ្យ​ដឹង​ទៀត​ថា​ ពេល​ទៅ​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ CHANGI នា​ថ្ងៃ​ទី​១០​មិថុនា លោក​គី​ម​ ជុង​អ៊ុ​ន ​ត្រូវ​បាន​ទទួល​ដោយ​លោក VIVIAN BALAKRISHNAN រដ្ឋ​មន្ត្រី​ការ​បរទេស​សិង្ហ​បុរី ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ឯទៀត​ៗ​។ ​លោក​បាន​ជួប​ជាមួយ​នាយក​​រដ្ឋមន្ត្រី​សិង្ហ​បុរី​លោក LEE HSIEN LOONG នៅ​វិមាន​ប្រធានាធិបតី​។​ ហើយ​លោក​​គី​ម ​ជុង​អ៊ុ​ន ​សម្ដែង​ការ​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​រដ្ឋាភិបាល​សិង្ហ​បុរី​ដែល​បាន​​រួម​សហការ​យ៉ាង​ជិត​ស្និទ្ធ ផ្ដល់​គ្រប់​លក្ខខណ្ឌ​ និង​ការ​សម្របសម្រួល​ដ៏​អស្ចារ្យ​នានា សម្រាប់​ការ​ជួប​គ្នា​កំពូល​រវាង​កូរ៉េ​ខាងជើង​ និង​សហរដ្ឋអាមេរិក​។

លោក​គី​ម ​ជុង​អ៊ុ​ន ​និង​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ពិភាក្សា​គ្នា​ពី​បញ្ហា​នានា​ដែល​ទាក់ទិន​ដល់​ការ​ពង្រីក ទំនាក់ទំនង​ទ្វេភាគី​ក្នុង​គ្រប់​វិស័យ ដោយ​ពង្រឹង​ការ​ផ្លាស់​ប្ដូរ​ និង​កិច្ច​សហ​ប្រតិ​បត្តិការ ដោយ​ថែរក្សា​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ និង​ដោយ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​ដល់​ទំនាក់​ទំនង​​មិត្តភាព​រវាង​ប្រទេស​ទាំង​២៕

វីដេអូ​ដក​ស្រង់​ចេញពី ៖RT на русском

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ