ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​២ ស្រី​២… ឆ្លៀតឱកាស​គ្រា​ចូល​បន្ទប់​សម្រេច​ម្តង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី ហួ យ៉ៃ អធិការរង​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ព្រៃ​នប់ ប៉ុស្តិ៍​អូរ​ឧកញ៉ា​ហេង ប៉ុស្តិ៍​រាម…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី ហួ យ៉ៃ អធិការរង​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ព្រៃ​នប់ ប៉ុស្តិ៍​អូរ​ឧកញ៉ា​ហេង ប៉ុស្តិ៍​រាម និង​ប៉ុស្តិ៍​បិទ​ត្រាង បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​នៅ​រសៀល​ថ្ងៃ​ទី​09 មិថុនា ពី​បទ​រំលោភ​សេពសន្ថវៈ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ សាក់ ឡា ភេទ​ប្រុស អាយុ​20​ឆ្នាំ ស្រុក​កំណើត​ភូមិ​ស្ទោង ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ មុខរបរ​កម្មករ​សំណង់ ស្ថិត​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ចំ​ណែ​គ​ជន​រង​គ្រោះ​អាយុ​16​ឆ្នាំ មុខរបរ​កម្មករ​សំណង់ដូច​គ្នា។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១០​និង​១៥​នាទី​យប់ នៅ​ថ្ងៃ​ទី​០៨ មិថុនា នៅ​លើ​អគារ​របស់​ក្រុមហ៊ុន​មួយ​កន្លែង​។ សមត្ថកិច្ច​បញ្ជាក់​ថា រវាង​ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​ស្គាល់គ្នា​រយៈពេល​កន្លះ​ខែ មក​ហើយ ហើយ​ជន​សង្ស័យ​​បាន​បបួល​ជន​រង​គ្រោះ​ទៅ​ស៊ីផឹក​នៅ​លើ​អគារ​ដែល​ខ្លួន​ធ្វើការ ដោយ​ជន​រង​គ្រោះ​​មាន​គ្នា​២​នាក់ ហើយ​ជនសង្ស័យ​មាន​គ្នា​២​នាក់ បន្ទាប់​ពី​ផឹកស៊ី​រហូត​ដល់​ម៉ោងជាង​១០​យប់​ម្នាក់​ៗ​ស្រវឹង​រៀង​ៗ​ខ្លួន ស្រាប់តែ​ជនសង្ស័យ​គ្រា​ជន​រង​គ្រោះ​ចូល​ទៅ​បន្ទប់ រួច​ចាប់រំលោភ​សម្រេច​តែ​ម្តង ចំណែក​អ្នក​ផឹកស៊ី​ជាមួយ​បាន​បែក​គ្នា​ទៅ​វិញ​អស់​ទៅ​។

រហូត​មក​ដល់​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៩ មិថុនា ទើប​ជន​រង​គ្រោះ យក​រឿងរ៉ាវ​ទៅ​ប្រាប់​​ម្តាយ​របស់​ខ្លួន ហើយ​ម្តាយ​ក៏​បាន​មក​រាយការណ៍​ប្រាប់​នគរបាល ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​មក​សួរនាំ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ