ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា​

5 ឆ្នាំ មុន
  • ភ្នំពេញ

​ក្រុមហ៊ុន Pernod Ricard ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រា​នាំមុខ​គេ​លំដាប់​ទី​២ ​នៅ​លើ​ពិភព​លោក បាន​កំណត់​យក​ថ្ងៃ​ទី​៧ ខែមិថុនា​ដើម្បី​រួមចំណែក​ក្នុង​ការងារ​សង្គម (Responsib’All Day) នៅ​ក្រោម​ប្រធានបទ…

​ក្រុមហ៊ុន Pernod Ricard ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រា​នាំមុខ​គេ​លំដាប់​ទី​២ ​នៅ​លើ​ពិភព​លោក បាន​កំណត់​យក​ថ្ងៃ​ទី​៧ ខែមិថុនា​ដើម្បី​រួមចំណែក​ក្នុង​ការងារ​សង្គម (Responsib’All Day) នៅ​ក្រោម​ប្រធានបទ «​ការ​រស់នៅ​ប្រកបដោយ​ភាព​រីករាយ​ជា​មួយ​នឹង​ពិភពលោក​ដែល​ស្រស់បំព្រង​» ក្រោម​ការ​ចូលរួម​ពី​បុគ្គលិក​របស់​ក្រុមហ៊ុន​ជាង​១៨,៥០០​នាក់​ទូ​ទាំង​ពិភពលោក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បុគ្គលិក​មក​ពី​ក្រុមហ៊ុន​បុត្រ​សម្ព័​ន ​ជាង​៨៥​នៅ​ទូ​ទាំង​ពិភពលោក បាន​​ចូលរួម​គម្រោង​សហគមន៍​ក្នុងស្រុក​ជាង​១០០​គម្រោង ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​​ការ​ចូលរួម​ចំណែក​របស់​ពួក​គេ​ចំពោះ​សង្គម​។​

​យើង​ជឿជាក់​ថា​ ក្រុមហ៊ុន​ទូ​ទាំង​សកលលោក គួរតែ​ជា​អ្នកដឹកនាំ​នូវ​យុទ្ធនាការ​ការពារ​បរិស្ថាន​នៅ​ក្នុង​តំបន់​របស់​ពួក​គេ​។ ជាក់ស្តែង ក្រុមហ៊ុន Pernod Ricard បាន​ចូលរួម​សហ​ការ​ជាមួយនឹង​ដៃគូ​របស់​ខ្លួន​ក្នុង​គម្រោង​Impact 2030 ដែល​ជា​គម្រោង​មួយ​ជម្រុ​ញ​ឲ្យ​មានការ​ចូលរួម​សហការ​ពី​វិស័យ​ឯកជន សង្គម​ស៊ី​វិល ក្នុង​ការ​ប្តេជ្ញា​អនុវត្ត​នូវ​គោល​ដៅ​ទាំ​ង ១៧ ចំណុច​របស់​អង្គ​ការ​សហប្រជាជាតិ ដែល​មានឈ្មោះ​ថា ការ​អភិ​វឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​។​

​ទន្ទឹម​គ្នា​នេះ​ដែរ សម្រាប់​ឆ្នាំ​ទី​៨ នេះ​ដែរ ក្រុមហ៊ុន Pernod Ricard បាន​ស​ម្រ​ច​ជ្រើស​យក​​ប្រធានបទ «​ទឹក​ស្អាត និង​អនាម័យ​ស្អាត​» ដែល​ជា​គោលដៅ​ទី​១៥ ​នៃ​កម្មវិធី​របស់​អង្គការសហប្រជាជាតិ​ដោយ​ផ្អែក​លើ​ហេតុផល​មួយ​ថា ទឹក​គឺជា​វត្ថុធាតុដើម​ដែល​សំខាន់​​បំផុត​ក្នុង​ការ​​ផលិត​នូវ​ផលិតផល​ស្រា​របស់​ក្រុមហ៊ុន​។​

​លោក Alexandra Ricard អគ្គនាយក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន បាន​មាន​ប្រសាសន៍​
​ថា «​ចីរភាព​អាច​កើត​មានបាន​លុះត្រាតែ​មាន​អ្នកចូលរួម​ការពារ​។ ខ្ញុំ​ពិតជា​មាន​មោទន​ភាព​​ណាស់​ដែល​បុគ្គលិក​របស់​ក្រុមហ៊ុន​បាន​បង្កើត និង​រួមចំណែក​ក្នុង​កម្មវិធី​របស់​សង្គម ជា​ពិសេស​ដើម្បី​បរិស្ថាន​ដែល​យើង​កំពុង​រស់នៅ​»​។ ក្នុងឆ្នាំនេះ​ដែរ ក្រុមហ៊ុន Pernod Ricard Cambodge (PR CAM) បាន​សហការ​ជាមួយ​សមាគម​សហគ្រិន​ឯក​ជន​ដែល​មានឈ្មោះ​ថា Plastic Free Cambodia (PFC) បាន​រៀបចំ​នូវ​កម្មវិធី​រួមចំណែក​ក្នុង​​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Plastic Free Cambodia បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៥ ក្នុង​បេសក​កម្ម​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ឲ្យ​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យល់​​អំពី​ផល​ប៉ះពាល់​នូវ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅ​កម្ពុជា​។ ដោយ​សហការ​ជាមួយ​ស្ថាប័ន និង​ក្រុមហ៊ុន​ឯកជន Plastic Free Cambodia បាន​បំផុស​នូវ​ស្មារតី​សាធារណ​ជន ក្នុង​ការ​កាត់​បន្ថយ ​និង​គ្រប់​​គ្រង​នូវ​កាក​សំណល់​ថង់​ប្លា​ស្ទិ​ច​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។​

​ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន Pernod Ricard Cambodge បាន​សហការ​ជាមួយនឹង​ផ្សារ​ទំនើប​​ធំ​ៗ​ចំនួន​បួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​មាន​ដូច​ជា ផ្សារ​ទំនើប​ម៉ា​ក្រូ ថៃ​ហួត ឡាក់​គី និង Circle K ក្នុង​ការ​រំ​ណែនាំ​អ្នក​ប្រើប្រាស់​នូវ​របៀប​ងាយ​ៗ​ពី​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លា​​ស្ទិ​ក ដោយ​ផ្តល់​ជូន​នូវ​អតិថិជន​របស់​ផ្សារ​ទំនើប​នីមួយ​ៗ​នូវ​ថង់​ទិញ​ឥ​វ៉ា​ន់​ដែល​អាច​ប្រើ​បាន​ច្រើន​ដង​សម្រាប់​ការ​ទិញ​ទំនិញ​លើក​ក្រោយ​ផង​ដែរ​។ ក្រុមហ៊ុន​ក៏​បាន​​បង្កើត​កម្មវិធី​អប់រំ ​និង​ផ្សព្វផ្សាយ សម្រាប់​អ្នក​លក់ដុំ​ និង​រាយ​របស់​ក្រុមហ៊ុន ដែល​មាន​​ចំណាប់អារម្មណ៍​ក្នុង​ការ​ការពារ​បរិស្ថាន និង​ផ្តល់​ជូន​នូវ​វិធីសាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​ថង់​ប្លា​ស្ទិ​ច​នៅ​ក្នុង​អាជីវកម្ម​របស់​ពួក​គាត់​។​

​លោក Marc Rosales នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Pernod Ricard Cambodge បាន​បញ្ជាក់​ពី​តួនាទី​សំខាន់​របស់​វិស័យ​ឯកជន​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​កថា «​ការ​ការពារ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​យើង ស្មើនឹង​ការ​ផ្តល់​នូវ​ការ​យក​ចិត្តទុកដាក់​ដល់​អតិថិជន​របស់​យើង​ផង​ដែរ​។ គោលដៅ​របស់​យើង​អាច​សម្រេច​ទៅ​បាន អាស្រ័យ​លើ​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម ដែល​ចូលរួម​សហការ​ពី​សហគមន៍​ដើម្បី​​បង្កើត​ឲ្យ​មានកម្ម​វិធី​កាត់​បន្ថយ​នូវ​ការ​ប៉ះពាល់​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព​។ ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ពេល​នេះ​នឹង​​បង្កើត​ឲ្យ​មាននូវ​ស្ថេ​រ​ភាព​សម្រាប់​ការ​រស់នៅ​ប្រកបដោយ​សុខមាលភាព​ដល់​អ្នក​ជំនាន់​​ក្រោយ​»​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Responsib’All Day គឺជា​កម្មវិធី​រួមចំណែក​ក្នុង​ការងារ​របស់​សង្គម ក្នុង​​គោលបំណង​រយៈពេល​យូរ ដែល​ក្រុមហ៊ុន Pernod Ricard Cambodge បាន​រៀបចំ​ឡើង​ជា​សកម្ម​សង្គម​ជា​លើក​ដំបូង បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បើក​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ