ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ជាន់ជើងគ្នាផ្អើល​ទាំង​យប់​ទាំង​ព្រះសង្ឃ និង​កូនសិស្សលោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុដិ​ចំណាស់​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ឆាបឆេះ​អស់​ម៉ូតូ​ពីរ​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​កុដិ​ផ្អើល​ដល់​ព្រះសង្ឃ និង​កូនសិស្សលោក កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​កុដិ​ចំណាស់​អត់លេខ​មួយ​ខ្នង…

រាជធានី​ភ្នំពេញ ៖ កុដិ​ចំណាស់​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ឆាបឆេះ​អស់​ម៉ូតូ​ពីរ​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​កុដិ​ផ្អើល​ដល់​ព្រះសង្ឃ និង​កូនសិស្សលោក កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​កុដិ​ចំណាស់​អត់លេខ​មួយ​ខ្នង ស្ថិត​ក្នុង​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​មានឈ្មោះ សេង ហុង អាយុ​២៤​ឆ្នាំ ជា​និ​សិ​ត្ស​ឆ្នាំ​៤ ស្នាក់​នៅ​កុដិ​កើតហេតុ​មាន​ស្រុ​កំណើត​នៅ​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​មក​ស្នាក់​នៅ​ក្នុង​វត្ត​នេះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ​គឺ​ស្នាក់​នៅ​តែ​រូប​គាត់ និង​បុរស​ម្នាក់​ទៀត​ដែល​ជា​និ​សិ​ត្ស​មក​ស្នាក់​នៅ​ក្នុង​វត្ត​ខាងលើ​ដែល​តែ​ប៉ុណ្ណោះ ។

នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​ទាំង​ពីរ​នាក់​បាន​មក​ពី​រៀន​ហើយ​ក៏​បាន​យក​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​គឺ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៧ និង​មួយ​គ្រឿង​ទៀត​ម៉ាក ZOOMER-X ស៊េរី​ឆ្នាំ​២០១៨ ដែល​ជា​របស់​ពួក​គាត់​យក​ទៅ​ទុក​នៅ​ក្នុង​កុដិ​កើតហេតុ​ហើយ​ក៏​បាន​ចាក់សោ​ទ្វារ​ចោល​ទុក​នៅ​ខាងក្រោម​រួច​ក៏​នាំ​គ្នា​ទៅ​សំរាក​នៅ​ជាន់​ទី​១​ដូច​សព្វដង​ជា​ធម្មតា ។

លុះដល់​វេលា​កើតហេតុ​ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ដេក​លង​លក់​ក៏​ស្រាប់តែ​ឮ​សំ​លែង​ផ្ទុះ និង​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​ជាន់​ក្រោម​ដែល​ជា​បន្ទប់​ដាក់​ម៉ូតូ​របស់​ពួក​គាត់ ។ បន្ទាប់​មក​រូប​គាត់​ក៏​ចុះ​មក​មើល​ស្រាប់តែ​ឃើញ​មាន​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​បន្ទប់​នោះ​យ៉ាង​សន្ធោសន្ធៅ ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ស្រែក​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត និង​កូនសិស្ស​នាំ​គ្នា​ទាញ​តុ​យោ​ទឹក​បាញ់​ពន្លត់​អស់​ជាង​មួយ​ម៉ោង​ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ​ដោយ​មិន​រំខាន់​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​នេះ​ទេ ។

អគ្គី​ភ័យ​ឆាបឆេះ​កុដិ​ខាងលើ​គឺ​បង្ក​ឱ្យ​ឆេះ​ម៉ូតូ​ពីរ​គ្រឿង​ទាំងស្រុង និង​របស់​មួយ​ចំនួន​តូច នៅ​ក្នុង​បន្ទប់​ជាន់​ផ្ទាល់​ដី​ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ​រង​ការ​ខូចខាត​ឆេះ​អស់ទាំង​ស្រុង ។ ចំពោះ​មូល​ដែល​បណ្តាល​ឱ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ​ឡើង​នៅ​មិន​ទាន់​មាន​ប្រភព​ឲ្យ​ច្បាស់លាស់​ថា ឆេះ​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ? ព្រោះ​ដោយសារ​តែ​កុដិ​កើតហេតុ​ខាងលើ​ពុំ​មាន​បណ្តាញ​ចរន្តអគ្គិសនី​ចូល​ឬ​ដុត​ទាន់​បំភ្លឺ​បន្ទប់​អ្វី​នោះ​ដែរ ។ ចំពោះ​សមត្ថកិច្ច​មូលដ្ឋាន​វិញ​ក៏​មិន​បាន​មក​ពិនិត្យ​មើល​រក​មូលហេតុ​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ