ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ស្បែកជើង​មួយគូ​សោះ ប្តី​ប្រពន្ធ​លេង​ដល់​ថ្នាក់​នេះ​ទៅ​ហើយ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ខឹង​ប្រពន្ធ​មិន​បាន​ទិញ​ស្បែកជើង​ឲ្យ​កូនពៅ បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅ​លើ​ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ណែនាំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ភូមិ​អង្គ​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ខឹង​ប្រពន្ធ​មិន​បាន​ទិញ​ស្បែកជើង​ឲ្យ​កូនពៅ បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅ​លើ​ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ណែនាំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ភូមិ​អង្គ​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ​សុខ វ​ណ្ណា​រា អាយុ​៤៣​ឆ្នាំ មុខរប​ដើរ​រើស​អេ​ត​ចាយ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែក​បុរស​ជា​ប្តី​មានឈ្មោះ សឹម មិ​នា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ​រស់នៅ​ជាមួយ​គ្នា ។

ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​ថា គាត់​មានកូន​៥​នាក់ ដោយ​កូនច្បង​ស្រី​អាយុ​១៥​ឆ្នាំ និង​កូនពៅ​អាយុ​៦​ឆ្នាំ ហេតុតែ​គ្រួសារ​របស់​គាត់​មាន​ជីវភាព​ក្រ​ពេក​មិន​មាន​លុយ​ទិញ​ស្បែកជើង​ឲ្យ​កូន​ពាក់ ដូច​គេ​នោះ​ឡើយ ។

លុះ​កូនស្រី​បង​ធ្វើ​ការងារ​បោក​សំលៀក​បំពាក់​ឲ្យ​គេ​ទើបនឹង​បើក​ប្រាក់ខែ​បានកូន​យក​លុយ​ឲ្យ​គាត់​ជាង​១០​ម៉ឺន​រៀល ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ហើយ​គាត់​យក​លុយ​ទាំងនោះ​សង​គេ​ខ្លះ និង​យក​ទៅ​ទិញ​សម្លៀក​បំពាក់​ឲ្យ​កូន​ផ្សេង​ៗ​ទៀត​ផង តែ​មិន​ទាន់​បាន​ទិញ​ស្បែកជើង​ឲ្យ​កូនពៅ​គាត់​ទេ​នៅ​ពេល​នោះ​ដែរ ប្តី​របស់​គាត់​ទើប​មក​ពី​ផឹកស៊ី​នៅ​ភូមិ​កើតហេតុ​ខាងលើ​ដោយ​ដឹង​ថា កូនស្រី​ច្បង​ទើបនឹង​បើក​លុយ ហើយ​យក​ទៅ​ទិញ​សម្លៀក​បំពាក់​ឲ្យ​កូន​គាត់​ផ្សេង​នោះ​នឹក​អាណិត​កូនស្រី​ពៅ​ឃើញ​ស្បែកជើង​ឡើង​កញ្ចាស់ ប្តី​គាត់​សួរ​ថា ម្តេច​មិន​ទិញ​ស្បែកជើង​ឲ្យ​កូនពៅ​ផង ។

ហើយ​គាត់​បាន​ឆ្លើយ​តប​ថា មិន​ទាន់​បាន​ទិញ​ទេ​ចាំ​ថ្ងែ​ក្រោយ​ប្តី​ក៏​បាន​បន្ត​ទៀត​ថា គ្រាន់តែ​ស្បែកជើង​មួយគូ​តម្លៃ​៥​ពាន់​រៀល​សោះ មិន​ទិញ​ឲ្យ​កូន​ទើប​ធ្វើ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្តី​គាត់​ខឹង​បាន​ទាញ​ធុង​ទឹកកក​យក​ទៅ​វាយ​ក្បាល​គាត់​ព្រមទាំង​យក​វែក​ឆា មក​វាយ​ជើង​គាត់​ទៀត បណ្តាល​ឲ្យ​គាត់​ឈឺ​យ៉ាង​ខ្លាំង ពេល​នោះ​គាត់​បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​បាន​ប្រាប់​ថា ប្តី​ប្រពន្ធ​២​នាក់​ខាងលើ​តែងតែ​ឈ្លោះប្រកែក​គ្នា​សឹង​រាល់ថ្ងៃ ហើយ​នៅ​ពេល​ខ្លះ​មិន​ត្រឹមតែ​ប្តី​វាយ​ប្រពន្ធ​ទេ គឺ​ប្រពន្ធ​វាយ​ប្តីបណ្តាល ឲ្យ​បែកក្បាល​ជា​ញឹកញាប់​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ណែនាំ​ប្តី​ប្រពន្ធ​២​នាក់​ខាងលើ​កុំ​ប្រើ​អំពើ​វាយ​គ្នា​ឲ្យ​ចេះ​សាមគ្គី​គ្នា ព្រោះ​ការ​ឈ្លោះប្រកែក​គ្នា​មិន​ដែល​ចំណេញ​ឡើយ ហើយ​បន្ទាប់​មក​ប្តី​បាន​សុំ​ទោស​ប្រពន្ធ និង​សុំ​ទោស​សមត្ថកិច្ច​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ