ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​ឮ​សំឡេង​ចៅ​ស្រែក​ឱ្យ​ជួយ តែ​ធ្វើ​អ្វី​មិន​បាន ត្រឹម​អាណិត​ខ្លោចចិត្ត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យាយ​ចៅ​២​នាក់​ត្រូវ​ជន​សង្ស័យ​​មួយ​ក្រុម​ចូល​ទៅ​ចាប់ចង ហើយ​ប្លន់​យក​លុយ និង​គ្រឿងអលង្កា​អស់​មួយ​ចំនួន ព្រមទាំង​ចាប់រំលោភ​លើ​ចៅស្រី​លោកយាយ​ទៀត ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​​ថ្ងៃ​ទី​៥ មិថុនា ស្ថិត​នៅ​ស្រុក​ភ្នំស្រួច​។…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យាយ​ចៅ​២​នាក់​ត្រូវ​ជន​សង្ស័យ​​មួយ​ក្រុម​ចូល​ទៅ​ចាប់ចង ហើយ​ប្លន់​យក​លុយ និង​គ្រឿងអលង្កា​អស់​មួយ​ចំនួន ព្រមទាំង​ចាប់រំលោភ​លើ​ចៅស្រី​លោកយាយ​ទៀត ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​​ថ្ងៃ​ទី​៥ មិថុនា ស្ថិត​នៅ​ស្រុក​ភ្នំស្រួច​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា លោកយាយ​រង​គ្រោះ​អាយុ​៦៩​ឆ្នាំ និង​ចៅស្រី​ទើបតែ​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ ។

បើ​តាម​លោកយាយ​បាន​រៀបរាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា​ថា មុន​កើតហេតុ​គាត់​និង​ចៅ​រៀប​ចំ​ចូល​សំរាក​ដូច​សព្វដង រហូត​ដល់​១១​និង​៣០​នាទី​ស្រាប់តែ​មាន​មនុស្ស​បិទមុខ​២​នាក់​​មក​ចាប់​គាត់​និង​ចៅ​ទម្លាក់​ពីលើ​គ្រែ រួច​យក​ខ្សែ​ចង​គាត់​និង​ចៅ​បំបែក​ចេញពី​គ្នា ហើយ​សួរ​រក​មាស និង​លុយ​ដែល​កូន​គាត់​ផ្ញើរ​ទុក​។ ពេល​នោះ​ចោរ​បាន​វាយ​គាត់​ឱ្យ​ប្រាប់​​ពី​កន្លែង​លាក់ ដោយ​ទ្រាំ​មិន​បាន​គាត់​ក៏​ប្រាប់​ពី​កន្លែង​លាក់​ខ្សែ​.​ក​ដែល​កូនស្រី​គាត់​ផ្ញើ និង​លុយ​១​លាន​រៀល​មិនតែប៉ុណ្ណោះ ហើយ​ក្រុម​ចោរ​ដោះ​យក​ក្រវិល​មាស​១​ជី​ពី​ចៅ​ស្រី​គាត់ និង​ចិញ្ចៀនមាស​១​ជី​ពី​គាត់ រួច​ប្រមូល​យក​ខ្សែ​.​ក​ប្លា​ទិន​៥​ជី​លាក់​ក្រោម​ខ្នើយ​ទៀត​ផង​។ ក្រោយ​ពី​ប្រមូល​រួច​ពួក​វា​ចាប់​ចៅស្រី​គាត់​ទៅ​ក្រោយ​ផ្ទះ រួច​រំលោភ​ចៅ​គាត់​ទៀត គាត់​មិន​អាច​ជួយ​អ្វី​បាន ក្រៅពី​អាណិត​នាង​ឡើយ​។

ចំណែក​កុមារី​រង​គ្រោះ​បាន​រៀបរាប់​ថា នាង​មាន​ម្តាយ​អាយុ​៣៧​ឆ្នាំ​ជា​កម្មការិនី​កាត់ដេរ​នៅ​បែក​ចាន ឱ​ពុក អាយុ​៣៩​ឆ្នាំ ជា​កម្មករ​សំណង់ រាល់ថ្ងៃ​នាង​រស់នៅ​ជាមួយ​ជីដូន​។ ហើយ​​ថ្ងៃ​នោះ​នាង​កំពុង​ដេក​ជាមួយ​ជីដូន​ស្រាប់តែ​មនុស្ស​ចាប់​អូស​ទម្លាក់​ពីលើ​គ្រែ រួច​យក​កាំបិត​ភ្ជង់​មិន​ឱ្យ​ស្រែក បើ​ហា៑ន​ស្រែក​ពួក​វា​សម្លាប់​ចោល រួច​ពួក​វា​ចាប់ចង​នាង​និង​យាយ ហើយគ្នា​វា​ម្នាក់​អូស​នាង​ទៅ​ក្រៅ​ផ្ទះ រួច​ចាប់រំលោភ​នាង ដោយ​ទ្រាំ​នឹង​ឈឺ​ពុំ​បាន នាង​ក៏​ស្រែកហៅ​យាយ​ឱ្យ​ជួយ ទើប​វា​នាំ​គ្នា​រត់គេច​បាត់​អស់​ទៅ​។

បើ​តាម​ព័ត៌មាន​ក្រៅផ្លូវការ​ថា រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​ជន​សង្ស័យ​បាន​ហើយ ដោយ​កំពុងធ្វើការ​សាកសួរ​ឈាន​ទៅ​រក​តម្រុយ​ពិតប្រាកដ ដើម្បី​ឃាត់ខ្លួន​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ